dimanche 29 mars 2009

រឿងអត់ស្ដេចទី៥/១៣.១៤.១៥

ទី៥/១៣.អួតមិនខ្លាចខ្មោច
មានខ្មែរម្នាក់គាត់អួតថាមិនចេះខ្លាចខ្មោចទេ។​ នារដូវវស្សាខែត្រីឡើងតាម
ដងស្ទឹងមង្គលបូរីនៅភូមិចារ មានក្មេងៗពីរនាក់យកសំពត់សមកទទូរជិត។ពេល
មានអ្នកអុំទូកដួសត្រីមកជិតក្មេងៗនោះទទូរសំពត់ស ហើយអង្រួនដើមឈើយ៉ាង
ខ្លាំងដើម្បីបន្លាចអ្នកអុំទូកដួសត្រី។​ ដល់អ្នកអួតថាមិនខ្លាចខ្មោចមកដល់
ក្មេងៗនោះក៏ទទូរសំពត់សហើយអង្រួនមែកឈើ ខ្មែរនោះមិនខ្លាចក៏ស្រែកជេរ
ថាអញមិនខ្លាចទេខ្មោច។ទោះជាជេរយ៉ាងណាក៏ក្មេងៗនៅតែអង្រួនមែកឈើ
ដ៏ដែល។ ខ្មោចលងមិនឈប់សោះធ្វើឱយគាត់ភ័យខ្លាចខ្លាំងអុំទូកលឿន
ស្លេវទៅដល់ផ្ទះក៏ធ្លាក់ខ្លួនឈឺរហូតរង្គោះសក់ប៊ីសស្លាប់ខ្លួន៕

ទី៥/១៤.ជំទាវលេងបៀសាប់សាម
មានជំទាវពីរនាក់លេងបៀសាប់សាមជាមួយបុរសពីរនាក់ទៀតដែរ។នៅពេលរៀប
បៀរួចហើយរងចាំអ្នករៀបបៀមិនទាន់រួច មានជំទាវម្នាក់ក៏និយាយទៅកាន់បុរស
ម្នាក់ថាៈ សុំមើលក្បាលរបស់លោកបន្តិចមក!រួចហើយជំទាវនោះក៏បង្ហើបបៀ
មើល។បន្ទាប់មកបុរសនោះក៏បន្លឺថាៈ អម្បាញមិញជំទាវបានមើលក្បាលរបស់ខ្ញុំ
ឥល៉ូវខ្ញុំសុំមើលគូថជំទាវវិញម្ដង!(បៀសាប់សាមរៀបជាបីគន្លាក់ៈ ទី១ក្បាល
ទី២កណ្ដាល ទី៣គឺគូថឬក្ដិត)៕

ទី៥/១៥.ប៉ះប្រុសតែងខ្លួនជាស្រី
មានខ្មែរម្នាក់រស់នៅជាយក្រុងPARIS នៅព្រលប់មួយគាត់ត្រឡប់មកពីទីក្រុងវិញ
ក៏ប្រទះស្រីម្នាក់កាក់ឡានសុំជិះទៅជាមួយ។គាត់ក៏ដាក់ទៅតាមផ្លូវនិយាយត្រូវគ្នា
ក៏នាំទៅក្នុងចំការពោត។ មានអីស្រីបារាំងនោះស្រាតខោហើយងាកមករកខ្មែរ
នោះស្រាប់តែខ្មែរនោះឃើញប៉ុនកដៃបះត្រង់ភ្លឹង។ខ្មែរឃើញភ័យខ្លាចពេកក៏រត់
វឹងបាក់ដើមពោតដូចគេកាប់អញ្ចឹង មឺតយករួចខ្លួនខ្លាចត្រូវរបស់អាបាខ្ទើយនោះ៕

Aucun commentaire:

Enregistrer un commentaire