ទី៣/១.ខន្តីញោម
មានប្ដីប្រពន្ធពីរនាក់កំពុងឈ្លោះគ្នា។ ពេលនោះមាននេនសង្ឃមួយអង្គ
មកបិណ្ឌបាតនៅមុខផ្ទះ។ឈរនៅចាំយូរ ម៉្យាងទៀតចង់ស្ដាប់ដឹងរឿងគេ
ផង នេនឈរយូរទៅៗ ស្ដាប់ទាសត្រចៀកពេក ក៏ពោលថាៈញោមខន្តីៗៗ!
ប្រពន្ធខឹងនឹងប្ដីពេកក៏ដោះស្បែកជើងគុបវ៉រតម្រង់ក្បាលប្ដី។ប្ដីគេចផុត ក៏ទៅប៉ះ
ក្បាលនេនម៉ាំង ធ្វើឱយនេននោះឈឺបែកអំពិលអំពេក។នេនខ្ញាល់ណាស់ក៏ដោះ
បាតពីដៃហើយនិយាយថាៈ ញោមប្រុសៗ កាន់បាតឱយអាត្មា អាត្មាវ៉ៃមីចោរ
កណ្ដួយស្អុយនេះម្ដង។ ស្រាប់តែប្ដីនាងនោះតបថាៈ ន៎ែ!កុំចេះអាត្រង៉ោល
រឿងប្ដីប្រពន្ធអញទេវើយ!៕
ទី៣/២.ធើមីនេះ!
ខ្មែរនៅប្រេទសបារាំងពីរនាក់ប្ដីប្រពន្ធបានចូលជាសមាជិកគណៈបក្សប្រជា
ជនកម្ពុជា។បន្ទាប់ពីគណបក្សនេះឈ្នះឆ្នោត លោក«យល់ដល់គិត»បាន
និយាយប្រាប់ភរិយាគាត់ថាៈ ឥល៉ូវនេះគេឱយគាត់ទៅធ្វើមីនេះ នៅស្រុកខ្មែរ។
ភរិយាគាត់ត្រេកអរណាស់ដោយឮប្ដីថាបានទៅធ្វើមីនេះ។គាត់បានរៀបចំវ៉ាលី
ទិញសំបុត្រយន្តហោះជូនប្ដី។ ប្ដីគាត់ទៅដល់ភ្នំពេញបានស្នាក់នៅក្នុង
សណ្ឋាគារ"បឹងសំផន"ហើយក៏ទៅរាំលេងនៅរោងក្រសាល បានជួបស្រីយួន
ម្នាក់យ៉ាងក្មេង។គាត់ប៉ាវស្រីនោះផឹកស៊ី និយាយសើចលេងសប្បាយណាស់។
ស្រីក្មេងនោះបាននិយាយថាៈអូននៅញ៉ាំ ក.ដ.បងរហូតទល់ភ្លឺ។ខ្មែរឮ
ដូច្នោះ ក៏លូកខ្ដិចភ្លៅនាងនោះបន្តិច។នាងនោះក៏និយាយថាៈបងឯងចូល
ចិត្តលេនខាដិតអូនចឹង!ខ្មែរនោះរឹតតែសប្បាយទៀតឮដូច្នោះ។ក្រោយមក
គាត់ក៏សួរជីវប្រវត្តិរបស់ស្រីយួន។នាងក៏រៀបរាប់ប្រាប់ថាៈ អូនមានបងសីពីរនាក់
បងសីទីមួយ គាត់រកស៊ីធើសូ ឯបងសីទីពីរ គាត់រកស៊ីធើគុយ។ ខ្មែរឮហើយ
ក៏សើចសប្បាយអស្ចារ្យ គ្មាននឹកឃើញភរិយានៅប្រទេសបារាំងទេ។ មួយខែ
ក្រោយមកគាត់ទៅដល់ផ្ទះវិញ ប្រពន្ធក៏សួរថាៈ ម៉េចក៏ឆាប់ត្រឡប់មកវិញ
ម៉្លេះបង ក្រែងគេឱយទៅធ្វើ MINISTRE!។ប្ដីក៏តបថាៈ បងទៅធើមីនេះ
ធើមីនោះទេតើ! មិនមែនទៅធ្វើ MINISTRE រដ្ឋមន្ត្រីឯណា!។ ប្រពន្ធ
ខកចិត្តយ៉ាងខ្លាំង ព្រោះខំដើរអួតប្រាប់អ្នកជិតខាងថាប្ដីខ្លួនទៅធ្វើ
MINISTRE ។(ធើសូ គឺ ធ្វើសោ រួច ធើគុយ គឺ សាកនិងជួសជុលអាគុយ)៕
ទី៣/៣.កំហឹង
មហល្លកៈម្នាក់គាត់ពោលប្រាប់គេថាៈ សព្វថ្ងៃនេះគាត់មានកំហឹងនឹងលិង្គ
របស់គាត់។ កាលពីក្មេងអត់បានទេ គ្រាន់តែឃើញស្រីស្លៀកសំពត់ខើចលើ
ក្បាលជង្គង់ លិង្គខឹងបាស់ត្រង់ភ្លឹង។តែឥល៉ូវមានម្ហូបស៊ីហើយ បែរជាទន់
ល្ងៀកដូចទៀនហាលថ្ងៃអីចឹងវើយ!៕
dimanche 1 mars 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire