ទី៤/១០.មានមាត់មានធ្មេញ
ក្រមុំម្នាក់រស់នៅក្បែរវត្ត នាព្រៃភ្នំសង្កាត់មាត់ញក។ នាងនោះតែងតែទៅបន្ទោរបង់នៅ
កៀនព្រៃក្រោយផ្ទះ។ហើយតែងកិតលាមកលើដើមស្លាដួលដេកក្បែរនោះ ជារៀងរាល់លើក។
ល្ងាចមួយគ្រូសូត្របួសជាងបីទសវត្សរ៍មកហើយ បានអើតតាមមាត់បង្អួចមើលទៅក្នុងព្រៃកៀន
វត្តក៏ឃើញនាងក្រមុំកិតលាមកលើដើមស្លា ដែលដួលដេកក្នុងព្រៃក្រោយផ្ទះនាង។ថ្ងៃក្រោយមក
សង្ឃនោះក៏ចាំសង្កេតមើល រួចឃើញនាងនោះធ្វើដូច្នោះស្ទើរតែរាល់ថ្ងៃ។សង្ឃនោះក៏មាន
គំនិត្យពាលមួយធ្វើបាបនាងនោះ។ដោយលួចយកសន្ទូចទៅចងលើដើមស្លាត្រង់កន្លែងដែល
នាងនោះតែងតែកិត។រួចហើយសង្ឃនោះចាំសង្កេតមើល ពេលនាងនោះកិតលាមកក៏ជាប់សន្ទូច
រើមិនរួចហើយនៅអង្គុយស្ងៀម រកហៅអ្នកណាមកជួយក៏មិនឃើញ។ សង្ឃនោះឃើញហើយ
ក៏ដើរទៅជិតនាងនោះធ្វើពើដូចជាមិនដឹងអី។នាងនោះក៏ពឹងឱយសង្ឃនោះជួយដោះមិនដឹងជា
ស្អីមកមុតគូថនាង។សង្ឃនោះបានដៃក៏ដាក់លក្ខខណ្ឌថា ទាល់តែនាងព្រមរួមរក្សជាមួយទើបជួយ
ដោះឱយ។ នាងយល់ព្រមបើជួយដោះឱយរួច តែចាំជាដំបៅសិន ប្រហែលកន្លះខែទៀតសឹមជួប
គ្នា។ជិតដល់ថ្ងៃណាត់ជួបនាងនោះ គ្រូសូត្រគិតថាអញមិនដែលរួមរក្សស្នេហាទេដូច្នេះត្រូវហាត់
ហ្វឹកហ្វឺនសិនមុននឹងទៅជួប។យប់ឡើងក៏សាកមើលជាមួយជញ្ជាំងកុដិ បុកភុចៗៗ ធ្លាយជញ្ជាំង
ស្លឹកត្នោតទៅម្ខាង។សង្ឃនោះក៏លាន់មាត់ថាៈ រឹងណាស់វើយ!ធ្លាយជញ្ជាំងផង!។គាត់
ក៏សាកហើយសាកទៀត ចៃដន្យមានឆ្មាមួយរត់មកឃើញវាស្មានតែកណ្ដុរ លោតទៅទះលិង្គ
សង្ឃនោះនៅម្ខាងជញ្ជាំងហើយខាំដាច់អស់ស្បែក។ សង្ឃនោះត្រូវរបួសធ្ងន់មិនហា៊នចេញ
ទៅណា៎ទេ។ ថ្ងៃណាត់ជួបគ្នាកមដល់សង្ឃនោះទៅជួបនាង ហើយបាននិយាយប្រាប់នាងថាៈ
ឱយតែមានមាត់ ប្រាកដជាមានធ្មេញមិនខាន អាត្មាមិនហា៊នរួមរក្សជាមួយនាងទេ។តែតាមពិតត្រូវ
របួសធ្ងន់ដោយសារឆ្មាទះហើយខាំដាច់ស្បែកលិង្គអស់៕
ទី៤/១១.ទៅកំសាន្តនៅឯណា!
មានបងស្រីម្នាក់បានសួរទៅមិត្តគាត់ថាៈ វិស្សមកាលឆ្នាំនេះទៅលេងនៅឯណាដែរប្អូន
ប្រុស!គាត់ក៏ឆ្លើយថាៈទៅលេងរោម!។បងស្រីក៏បន្លឺថាៈហេតុតែគេរស់នៅជិតប្រទេសអ៊ីតាលី
ចង់ទៅលេងទីក្រុងរោមងាយណាស់!។ប្អូនប្រុសនោះតបវិញថាៈទៅលេងរោមនៅប្រឡោះ
ភ្លៅនោះអី!៕
ទី៤/១២.មានប្រពន្ធពីរ
មានចិនម្នាក់បាននិយាយប្រាប់មិត្តខ្មែរថាៈសុភាសិតចិនបានពោល«មានពីពន់ពីរ(មានប្រពន្ធពីរ)
ពិបាកចិក(ចិត្ត)តែសីុបាយ(សប្បាយ)ពងគីឡ(ពងក្ដរ)វើយ!»៕
jeudi 19 mars 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire