jeudi 19 mars 2009

រឿងអត់ស្ដេចទី៤/៧.៨.៩

ទី៤/៧.ហ៊ិចចែៗ!
គ្រួសារលោកថី និយាយក្ងួរទាំងអស់គ្នា។កូនស្រីបងតុបតែងខ្លួនស្អាតទៅផ្សារ​ហើយបានកាក់
ម៉ូតូឌុប។នាងក៏ប្រាប់អ្នកម៉ូតូឌុបថាៈ ញៅញ៉ា!(ទៅផ្សារ)។អ្នកម៉ូតូក៏តបទៅនាងនោះវិញថាៈ
ញៅញ៉ា ហ្ណា៎ញ៉ែ!។នាងនោះក៏ចងកំហឹងនឹងជាមួយអ្នកម៉ូតូឌុបដោយចោទថា បុរសនោះធ្វើ
ត្រាប់តាមនាងដោយឃើញនិយាយក្ងួរ(តាមពិតអ្នកម៉ូតូឌុបក៏និយាយក្ងួរដែរ)។នាងនោះក៏ទៅ
ប្ដឹងប៉ូលីស ឯប៉ូលីសក៏និយាយក្ងួរដូចគ្នា។នាងនោះក៏រឹតតែខឹងនឹងប៉ូលីសនោះទៀត។ដើររអ៊ូថាៈ
ពួកបុរសទាំងនេះមាក់ងាយនាងជាស្ត្រីភេទទន់ខ្សោយ ធ្វើត្រាប់តាមនិយាយក្ងួរដូចនាង។នាងក៏
ត្រឡប់ទៅផ្ទះវិញ ហើយក៏ឱយប្អូនប្រុសទៅផ្សារវិញម្ដង។ ប្អូនប្រុសទៅដល់ផ្សារ ក៏ទៅ
ញ៉ាំលោត។ឯអ្នកលក់លោត គាត់អង្គុយចោងហោងក៏ធ្លាក់ថ្នក់សំពត់រួចចេញកេរ្តិ៍ខ្មាស
កណ្ដាលវាលព្រោះឥតមានខោស្លីប។ ក្មេងនោះឃើញដូច្នោះក៏ប្រាប់ទៅចែអ្នកលក់ថាៈ
ហ៊ិចចែៗ!អ្នកលក់ក៏ស្រែកថាៈ​ អាណា៎ស៊ីលោតដាក់ម្រេចវ៉ី!។ក្មេងនោះក៏លូកដៃចង្អុល ចែ
គាត់ឱនមើលតាមទៅ ក៏ឃើញកេរ្តិ៍ខ្មាសខ្លួនចេញកណ្ដាលវាល។គាត់ស្ទុះក្រោកហើយកញ្ឆក់
ចានលោតពីដៃក្មេងនោះហើយរែកសម្រែកលោតទៅយ៉ាងលឿនដោយខ្មាសក្មេងនោះ៕
ទី៤/៨.ខ្មែររកទិញទឹកត្រីនៅហាងបារាំង
មានខ្មែរទើបែតមកដល់ប្រេទសបារាំងស្នាក់នៅ FOYER ។គេបានចាត់ឱយខ្មែរម្នាក់ទៅរកទិញ
ទឹកត្រីនិងខ្លាញ់។ព្រោះគាត់ចេះភាសាបារាំងបន្តិចបន្តួចដែរ។ទៅដល់ហាងលក់ទំនិញ គាត់បាន
សួរអ្នកលក់ជាជាតិបារាំងថាៈ ហ្សឺវូដ្រេល៉ូដឺពោះសុង(Je voudrais l'eau de poisson។ប្រែ
ថាៈ ខ្ញុំចង់បានទឹកត្រី។អ្នកលក់ក៏នាំទៅបង្ហាញទឹកដែលមានត្រីកំពុងហែល ឯកន្លែងលក់ត្រី។
ខ្មែរនោះតបថាមិនមែនទេ។អ្នកលក់ក៏ប្រាប់ថាៈនេះហើយ l'eau de poisson គ្មានអ្វីផ្សេង
ទៀតទេ។ ខ្មែរបានអរគុណអ្នកលក់រួចហើយ ក៏ដើររកទឹកត្រីក្នុងហាងខ្លួនឯង ដើរៗទៅក៏ជួប
ដបទឹកខ្មេះ ដែលមានពណ៌ដូចទឹកត្រី(គាត់មិនស្គាល់ថាអ្វីទេ)គាត់លាន់មាត់ថាៈយីស!រកឱសប្រទះ
ឈើងាប់! ហើយពោលថាៈ អាបារាំងនេះលក់ដូរ មិនស្គាល់ទឹកត្រីវ៉ី!។គាត់ក៏យកមួយដប ហើយដើរ
រកក្រូចឆ្មា មិនឃើញមានក្រូចឆ្មា ពណ៌ដូចក្រូចឆ្មាស្រុកយើង។គាត់ក៏សួរអ្នកលក់ថាៈ ហ្សឺវ៉ឺ ល៉ូ
រ៉ង់សា ម៉ឺស្យឺ(Je veux l'orange chat monsieur)។ អ្នកលក់ធ្វើភ្នែកស្លឺ មិនដែលឮ
ពាក្យ ល៉ូរ៉ង់សា ក៏ឆ្លើយថាមិនស្គាល់ទេ។គាត់ក៏អរគុណអ្នកលក់ ហើយដើររកទិញខ្លាញ់​ក៏ជួប
ដបសាប៊ូកក់សក់(Shampooing) គាត់ស្មានតែដបខ្លាញ់ ព្រោះមានពណ៌លឿងដូចខ្លាញ់ដែរ
ក៏ទិញមួយដែរ។ ត្រឡប់ទៅដល់កន្លែងស្នាក់នៅ គាត់ក៏ប្រគល់ឱយចុងភៅយកទៅឆា។ ចុង
ភៅហាន់សាច់និងបន្លែ។ហើយចាក់ខ្លាញ់ឆា ដាក់សាច់និងបន្លែចូលទៅស្រាប់តែពពុះស្គុល។
ចុងភៅក៏ហៅអ្នកទិញមកមើល!ចៃដន្យមានខ្មែរមកនៅប្រេទសបារាំងយូរហើយមកដល់ឃើញ
ក៏ពន្យល់ប្រាប់ថាៈមិនមែនជាខ្លាញ់ទេ គឺជាសាប៊ូកក់សក់ ហើយដបនោះមិនមែនជាដបទឹកត្រីទេ
គឺជាដបទឹកខ្មេះ៕
ទី៤/៩.សុវណ្ណតែងអន
ជំនាន់សាធារណរដ្ឋខ្មែរមានយុទ្ធជនម្នាក់បានទៅមើលល្ខោនបាសាក់ រឿងសុវណ្ណតែង
អន។ យុទ្ធជននោះជាអ្នកព្រៃភ្នំមិនដែលបានមើលកុនល្ខោនទេ។ នៅពេលដែលតួកាចចាប់តួ
ឯកស្រីចងវាយធ្វើបាបខ្លាំងពេក ទោះជានាងយំអង្វរយ៉ាងណា ក៏តួកាចនៅតែវាយធ្វើបាបនាង។
យុទ្ធជននោះស្មានតែតួកាចធ្វើទារុណកម្មមែនទេន ក៏ស្ទុះឡើងទៅលើឆាក ទាត់តួកាចមួយជើង
ហើយប្រាប់ថាៈ គេមិនវាយស្ត្រីជាភេទទន់ខ្សោយដូច្នេះទេ!មើលន៎នាងយំគួរឱយអាណិតណាស់៕

Aucun commentaire:

Enregistrer un commentaire