samedi 21 mars 2009

រឿងអត់ស្ដេចទី៤./១៦.១៧.១៨

ទី៤/១៦.បុរស PD
ហេតុអីបានជាបុរស PD ចូលចិត្តព្រង់លាមក!។ មកពីលិង្គរបស់គេជា 4 x 4 អាចបើកកាត់ផ្លូវភក់
ផ្លូវលាមក​ឬផ្លូវធម្មជាតិ បានទាំងអស់នោះអី!៕

ទី៤/១៧.យក្ខល្ខោន
នៅតាមសង្កាត់មាត់ញកមិនដែលមានល្ខោនបាសាក់ទៅសម្ដែងឱយពលរដ្ឋមើលទេ។ មានរាត្រី
មួយ ក្រុមល្ខោនបាសាក់បានទៅសម្ដែងរឿងដែលមានតួយក្ខកាចណាស់។នៅខាងមុខរោងមាន
សុទ្ធតែក្មេងៗឈរត្រៀបកំពុងតែមើលយក្ខលោតចុះលោតឡើង ក៏ជ្រុលហួសធ្លាក់ទៅដី។ ធ្វើ
ឱយក្មេងៗភ័យខ្លាច ខ្លះស្រែកយំ ខ្លះរត់ជាន់់គ្នា ខ្លាចយក្ខចុះមកស៊ីក្មេងៗ។ ក្មេងៗខ្លះ
ទៅដល់ផ្ទះវិញក៏ធ្លាក់ខ្លួនឈឺរង្គោះសក់ ដោយសារតែខ្លាចយក្ខល្ខោន៕

ទី៤/១៨.ទិញម្ជូរមកស្ល
មានខ្មែរមួយគ្រួសារទើបតែមកដល់ប្រេទសបារាំង សំណាក់នៅ FORYER នៅឡើយ។​ គាត់ចង់ទទួល
ទានសម្លម្ជូរសាច់គោ ក៏ឱយកូនទៅរកទិញក្រូចឆ្មាយកមកធ្វើជាម្ជូរ។ កូនគាត់ទៅដល់ផ្សារ
ក៏ឃើញផ្លែ អាវ៉ូកា(AVOCAT)ពណ៌បៃតងចាស់ហើយគគ្រើមៗមើលទៅហាក់ដូចជាផ្លែសណ្ដាន់ ក៏
ទិញយកទៅឱយម៉ែស្ល។ បានផ្លែនោះមក សុទ្ធតែអ្នកមិនស្គាល់ទាំងអស់គ្នា ឃើញសំបកវា
ហាក់បីដូចជាជូរណស់ ។មុននឹងស្លឪពុកក៏ចិតផ្លែនោះមួយដុំភ្លក់មើល ដឹងរស់ជាតិថា ខ្ទិះៗ
ក៏ប្រាប់កូនថាៈផ្លែស្អីគេនេះខ្ទិះៗ ស្លយ៉ាងម៉េចជូរទៅកូន!។កូនក៏តបទៅឪពុកថាៈពុកឯង
ដាក់ចូលទៅក្នុងសម្លទៅវាជូរដូចអំពិលហើយ!ឪពុកម្ដាយក៏ធ្វើតាម។ទោះជាដាក់យ៉ាងណា
ក៏មិនជូរដែរបើ ផ្លែអាវ៉ូកា វាមានរស់ជាតិខ្ទិះៗនោះ៕

Aucun commentaire:

Enregistrer un commentaire