dimanche 1 mars 2009

រឿងអត់ស្ដេចទី៣/៤.៥.៦

ទី៣/៤.មេម៉ាយឆ្លងព្រែក
មានមេម៉ាយម្នាក់រស់នៅឆ្ងាយពីផ្សារ។ ព្រឹកមួយគាត់បានតុបតែងខ្លួនស្អាត
ទូលបន្លែមួយកញ្ជើទៅលក់នៅផ្សារ។គាត់បានធ្វើដំណើរឆ្លងព្រែក ដែលមាន
ទឹកជ្រៅត្រឹមគ្រលៀន។ លុយទឹកឆ្លងព្រែក ដៃម្ខាងកាន់សំពត់ដែលលាត់មកលើ
កុំឱយទទឹកសំពត់ ឯដៃម្ខាងទៀតទប់កញ្ជើនៅលើក្បាល។កំពុងតែឆ្លងបាន
ពាក់កណ្ដាលព្រែក ស៊យក៏មានក្ដាមកៀបចំប្រលោះភ្លៅ។គាត់ស៊ូទ្រាំទំរាំឆ្លង
ព្រែកផុត។បើលែងដៃខ្លាចទទឹកសំពត់ បើលែងដៃម្ខាងទៀតខ្លាចធ្លាក់កញ្ជើ។
ហេងមានបុរសម្នាក់ទើបតែសឹកបានបីថ្ងៃដើរមកដល់។អ្នកមេមម៉ាយក៏សុំឱយគាត់
ជួយបេះក្ដាមចេញ។បុរសនោះទើបតែសឹកនឹកស្មានថាខ្លួននៅជាសង្ឃមិនហ៊ាន
យកដៃចាប់ក្ដាមទេក៏យកមាត់ខាំ ស៊យក្ដាមក៏កៀបមាត់គាត់ទៀត។ អ្នកមេម៉ាយ
ឈឺំពេកក៏ស្រែកថាៈ លឿនឡើងៗឈឺណាស់លោកប្អូន!។បុរសនោះក៏តបវិញថាៈ
ខ្ញុំក៏ត្រូវក្ដាមកៀបបបូរមាត់ដែរហ្នឹង!មិនគ្រាន់តែឈឺទេ!ថែមទាំងស្អុយឆ្អេះ
ទៀតផងអ្នកអឺយ!៕

ទី៣/៥.កូនចិន
កូនចិនម្នាក់បានរៀនសាលាខ្មែររហូតថ្នាក់ខ្ពស់។ គាត់មានមិត្តខ្មែរជាច្រើន
ហើយតែងប្រាប់មិត្តគាត់ថាៈ អញស្អប់ចិនៗណាស់ វា​មករស់នៅស្រុកខ្មែររកសីុ
មានបាន។បែរជាវានាំគ្នាមាក់ងាយរាស្ត្រខ្មែរ។ម៉ារបស់គាត់ឮ ក៏ជេរហើយថាៈ អួ!
ជាចិនដែរ! ម៉េចក៏លឺ មាក់ងាយអួ! លឺបានលុយចាយក៏ដោយសារអួដែរ!។ កូនតប
ថាៈប៉ាចិនតែមិនដូចចិនផ្សេងទេ។រួចហើយគាត់ថាៈចាំខ្ញុំច្រៀងឱយប៉ាឯងស្ដាប់
ណា៎ប៉ាៈនមោតសៈ ដកសមពីអង្ស័កចាក់ប៉ូមៗ ពួកអ្ហែងជាសិស្សអង្គុយ
ចោមរោមមើលអញស៊ីបូមលេបទឹកមាត់ទៅ។អាត្មាផេះចំអេះង៉ោង ដេកចំកោង
ចាំកណ្ដាលដើមទ្រូង ស៊ីរូងយកតែម្ហូបឆ្ងាញ់ ឆ្អែតហើយដេកឱយឡើងខ្លាញ់
ម្ហូបមិនឆ្ងាញ់អាត្មាអញមិនលូកទេ។ប៉ារបស់គាត់ឮដូច្នេះក៏ជេរហើយប្រាប់ញាតិ
ថាៈ ឱយវាទៅរៀនអស់លុយយ៉ាងច្រើន ចេះតែរឿងអប្រិយ៕

ទី៣/៦.សម្បថ
មានគូសង្សារមួយគូបាននាំគ្នាស្បថសច្ចានៅមុខអ្នកតា ថាស្មោះត្រង់រវាង
គ្នា។បើសិនជាមានអ្នកណាមួយក្បត់ សូមឱយអ្នកតាកាច់កបំបាក់ចុះ។ថ្ងៃក្រោយ
មក កម្លោះនោះបាននាំស្រីផ្សេងទៀតមកស្បថដូចគ្នា។រួចហើយក៏នាំសង្សារ
ខ្លួនចេញទៅ។មួយសន្ទុះក្រោយមក កម្លោះនោះក៏ត្រឡប់មកវិញ ហើយ
បាននិយាយសំល៉ុតអ្នកតាថាៈ លោកតាឯងហ៊ានតែកាច់ខ្ញុំ!ខ្ញុំនឹងមកដុតខ្ទម
របស់លោតាឯងឱយឆេះខ្ទេចខ្ទីតែម្ដង។ម៉្យាងវិញទៀត កាលពីលោកតាឯង
នៅរស់ ក៏មានស្រីច្រើនដូចខ្ញុំអញ្ចឹងដែរ! ប្រយ័ត្នណា៎!លោកតា៕

Aucun commentaire:

Enregistrer un commentaire