jeudi 19 mars 2009

រឿងអត់ស្ដេចទី៤/១.២.៣

ទី៤/១.ខ្មែរជួបមិត្តចាម
ខ្មែរម្នាក់មានមិត្តជាជាតិចាមរស់់នៅជាយក្រុងភ្នំពេញ។ គាត់បានដើរកំសាន្តតាមដងទន្លេក៏ជួប
មិត្តចាមកំពុងអង្គុយស្ទូចត្រីតាមមាត់ទន្លេ។ គាត់ទាំងពីរក៏សួរសុខទុក្ខគ្នានិងគ្រួសារ ព្រមទាំងរបរ
រកសុីប្រចាំជីវិត។ មិត្តចាមក៏ពោលប្រាប់មិត្តខ្មែរថាៈ ឡិនមិនចង់ហ្គៀបហ្គាប់ទេ(រៀបរាប់) នឹក
ឃើញឡើងចង់តែស្កក់(ស្រក់)ទឹកភ្នែកណា៎អែស! ឡិនធ្លាក់ខ្លួនហ្ករ(ក្រ)ណាស់សព្វថ្ងៃនេះ។
ហើយគាត់ក៏សួរទៅមិត្តខ្មែរថាៈ ល៉ុងមានស្គាល់ស៊ីកាណូទេ!មិត្តខ្មែរឆ្លើយថាទេ។ចាមក៏បញ្ជាក់
ថាៈ ស៊ីកាណូ ធើធានាធិបដី(ប្រធានាធិបតេយ្យ)ទេសឌូណេស៊ី(ប្រទេសឥណ្ឌូណេស៊ី)នោះអី! ជាឪ
បស់ សីនុ ដាច់ឪយើងនោះអី! គាត់ជាបងអូនឡិនណា៎ល៉ុង!៕

ទី៤/២.កុំតែបានចំពួយអញ!
ឪពុកបាននាំកូនស្រីតូចទៅហែលទឹកសមុទ្រ។កូនស្រីតូចមិនទាន់ចេះហែលទឹកស្ទាត់ប៉ុន្មានទេ។នាង
នោះបានចុះហែលលេងសប្បាយ ក៏ផុតជើងហើយលិចចូលទៅក្នុងទឹក។
ក៏ខំប្រឹងស្រវ៉ាចាប់នេះ ស្រវ៉ាចាប់នោះ ហេងស្រវ៉ាចាប់បាន
ចំពួយឪពុកវា ក៏រួចពីគ្រោះថ្នាក់ទៅ។ ឯឪពុកក៏បន្លឺថាៈ ហ៊ីស!បើ
នាងឯងងូតជាមួយម៉ែ!ប្រាកដជាស្លាប់បាត់ហើយ! នេះកុំតែបានចំពួយអញទេ!៕

ទី៤/៣.ស្វាព្រៃ
ព្រាននៅតាមព្រៃភ្នំបាននិយាយប្រាប់តគ្នាថាៈ បើចង់កំចាយហ្វូងសត្វស្វាងាយណាស់។យើងលបចាំ
មើលនៅពេលដែលវាមកលួចដកដំល៉ូងជ្វា។ពេលដែលស្វានាំគ្នាយកដើមដំល៉ូងមករុំព័ទ្ធខ្លួនវា យើង
ស្រែកឱយខ្លាំងហើយរត់តម្រង់វា ស្វាស្លន់រត់ទៅណាមិនរួចទេ។ ចាប់បានយកមកលាបពណ៌ឱយ
ដូចខ្លា រួចហើយយកស្វានោះទៅលែងក្បែរហ្វូងស្វាគ្នាវា។ហើយចាំស្ដាប់ចុះ!គឺហ្វូងស្វា
ស្មានតែខ្លាដេញពួកវា ក៏នាំគ្នាស្រែកលោតយកតែអាយុរៀងៗខ្លួន។ ឯស្វាដែលយើងលាប
ពណ៌វាប្រឹងលោតទៅតាមហ្វូងគ្នាវារហូតហ្នឹង។ ហ្វូងស្វាខ្លាចខ្លា ឯស្វាលាបពណ៌ក៏ប្រឹង
លោតាមគេឱយទាន់។ហ្វូងស្វាលោតរត់គេចពីខ្លា ឯស្វាដែលលាបពណ៌ដូចខ្លាខំប្រឹងលោត
ឲយទាន់គ្នាវាដែរហ្នឹង ទាល់តែភ្លៀងមកជ្រះពណ៌ដែលលាបនោះទើបស្វាឯទៀតឈប់ខ្លាច៕

Aucun commentaire:

Enregistrer un commentaire