samedi 21 mars 2009

រឿងអត់ស្ដេចទី៤/១៩.២០.២១.២២

ទី៤/១៩.សង្ឃបន្ទោស
នាបុណ្យខួបមួយរយថ្ងៃ គ្រួសារនៃសពបាននិមន្តព្រះសង្ឃមួយអង្គមកសូត្រស្វាធ្យាយបង្សុកូល
ឧទ្ទិសជូនដល់សពដែលបានចែកឋានទៅ។ ព្រះសង្ឃនោះចាស់ហើយដែរ កំពុងតែសូត្រធម៌ មាន
យាយពីរនាក់ គាត់ជជែកគ្នា ធ្វើឱយសង្ឃនោះខ្ញាល់ ក៏ឈប់សូត្រធម៌ បែរមកបន្ទោសយាយៗ
ថាៈ អាត្មាកំពុងតែសូត្រធម៌មកជជែកគ្នាឱយអាត្មាបែកសតិអារម្មណ៍វង្វែងអស់ ដឹងទេ!អាត្មាចាស់ផង
ហើយភ្លេចមុខភ្លេចក្រោយច្រឡំអស់!៕
ទី៤/២០.ព្រានដេញស្វា
មានព្រានមួយក្រុមបាននាំគ្នាដេញបាញ់ស្វាក្នុងព្រៃ។ម្នាក់ៗរត់តាមងើយមើលទៅលើទោះជាខោ
ទាក់បន្លាឬមែកឈើអីក៏មិនខ្វល់ដែរ។ដល់ពេលឈប់ទទួលទានបាយពួកព្រានទាំងនោះក៏អង្គុយពទ័្ធ
វង់។មានព្រានម្នាក់ខោខ្លីគាត់ទាក់នឹងមែកឈើដាច់អស់ថ្នេរខាងក្រោម ក៏ចេញពងទាំងចង្កោម
ព្រានៗឯទៀតឃើញក៏កេះគ្នាសើច។ លុះព្រាននោះឃើញគេសើច ក៏ឆ្ងល់រួចឱនមើលទៅក្រោម
ឃើញពងខ្លួនទាំងចង្កោម ក៏ស្រែកជេរថាៈ យីស!អាចាស់ៗអស់នេះឃើញហើយមិនប្រាប់ឱយដឹងទេ
មកកេះគ្នាសើចវើយ!៕
ទី៤/២១.ខ្លាចអីអេដ!
មានបុរសម្នាក់គាត់និយាយថាៈ អញមិនខ្លាចទេ អេដ ពេលចូលទៅលេងស្រីខូចអញសាប់ឱយញាប់
ស្មេ ហើយដកឱយលឿន អេដ វាមកតោងមិនទាន់ទេវើយ!៕
ទី៤/២២.ចង់ផឹកស្រា
មានកសិករម្នាក់សុំលុយប្រពន្ធទៅទិញស្រាផឹកមិនដែលបាន។គាត់ក៏មានគំនិត្យមួយ ដោយលួច
យកឆ្អឹងមួយដុំទៅកប់ក្រោមជណ្ដើរ។ ថ្ងៃក្រោយមកគាត់ក៏ធ្វើជាអ្នកតាចូលហើយស្រែកថាៈ
អញអ្នកតាកក្រហម ថ្ងៃនេះអញត្រូវតែយកកូនចាបទៅជាដាច់ខាត!បើមិនជឿទេទៅកាយដីនៅ
ក្រោមជន្ដើរមើលមានឆ្អឹងមួយដុំ។ អញមិនសុខចិត្តេទត្រូវតែយកកូនចាបទៅឱយបាន។ប្រពន្ធ
គាត់ឃើញដូច្នោះក៏ភ័យយ៉ាងខ្លាំង ហៅញាតិឱយមកជួយបន់ស្រន់ ខុសអីបានជាចង់យកកូន
ចាបទៅ។ រួចហើយក៏រត់ទៅទិញស្រាមួយដបមកសែនអ្នកតា។ប្ដីគាត់ឃើញដបស្រាក៏លើកអក
ក្អឹកៗអស់ជិតកន្លះដប រួចហើយក៏និយាយថាៈ មានអ្នកតាណា៎ចូល អញសុំលុយយាយប៊ិកឯងទិញ
ស្រាមិនដែលបាន មានតែក្បួននេះឯងទើបបានស្រាផឹកវើយ!៕

Aucun commentaire:

Enregistrer un commentaire