ទី៥/៤.ឆ្កែតឿ
ព្រះឥន្ទ្រទ្រង់ខ្ញាល់នឹងឆ្កែតឿខ្លាំងពេកក៏ដាក់បន្ដាសសារថាៈ ឱយឆ្កែដោយញី
ដោយឈ្មោលតែក្នុងរយៈពេលមួយខែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ឯឆ្កែតឿក៏តវ៉ា
សុំតបវិញថាៈ បើដូច្នេះសុំឱយជាប់គ្នាបានយូរពេលបានពាក់គ្នាម្ដងៗ គឺពេញមួយថ្ងៃ
ព្រះឥន្ទ្រក៏យល់ព្រម។ ដូច្នេះហើយបានជាឆ្កែដោយញីឈ្មោលតែម្ដងទេក្នុងមួយ
ឆ្នាំ ហើយជាប់គ្នាយូរណាស់ គឹតទូរទាត់ទៅ ច្រើនជាងមនុស្សលោកទៅទៀត៕
ទី៥/៥.មេមត់
នៅតាមជនបទមួយមានក្មេងម្នាក់ឈឺជាទម្ងន់ ឪពុកម្ដាយបានរកមេមត់មកសែនបន់
ស្រន់សុំឱយជាសះស្បើយឆាប់រហ័ស។ដោយមានមាន់ស្ងោរនិងចំណីផ្លែឈើច្រើនមុខ
ដាក់សែនថ្វាយអ្នកតា មានភ្លេងលេងកំដរ មេមត់ចូលញាក់ឱយទទ្រើក។ ញាតិទាំងពួង
ក៏លើកដៃសំពះអង្វរមេមត់សុំឱយជាសះកូនក្មួយឆាប់រហ័ស។ មេមត់ខ្មោចចូលស្រែក
ថាៈ យកស្រាខ្លាំងមកឱយអញផឹកសិន ផឹករួចហើយស្រែកសុំសាច់ក្លែម បានសាច់
ក្លែមហើយក៏ស្រែកថាៈ អាក្មេងនេះវាសើចចំអក នៅពេលដែលពួកម៉ាកវានោមដាក់
ខ្ទមអ្នកតា អញមិនសុខចិត្តទេអញត្រូវតែកាច់វា។ ឯញាតិទាំងឡាយក៏សំពះអង្វរសុំ
ទៀតដោយសុំទោសបានជាខុសទៅហើយកុំប្រកាន់កូនក្មេងអី។មេបារបស់កូនចាបសុខ
ចិត្តសែនជូនអ្នកតាគ្រប់ទាំងអស់ឱយតែអ្នកតាចង់បាន។ អ្នកមេមត់ចូលចេះតែបង្គាប់
ចង់បាននេះចង់បាននោះ ត្រូវសែនតាមគេប្រាប់កូនចាបប្រាកដជាធូរស្បើយមិនខាន។ឪពុក
មើលទៅកូនផុតដង្ហើមទៅហើយ ក៏មួម៉ៅច្រានអ្នកមេមត់ចូល ហើយស្រែកេជរថាៈ
ធូរស្បើយកណ្ដួយម៉ែវាអី! កូនអញដាច់ដង្ហើមបាត់ទៅហើយហ្នឹង!៕
ទី៥/៦.ហេតុអីបានជាបារាំងដើរបង់កក្រមារពោះគោ?
នៅខែវិស្សមកាលនារដូវក្ដៅ ពួកបារាំងទាំងស្រីប្រុសតែងតែស្រាតដេកហាលថ្ងៃ។
ហើយប្រុសៗវិញពេលដើរទៅលេងបាល់ឬលេងប៊ូល គាត់តែងតែបង់ក្រមារពោះគោជានិច្ច
ដើម្បីយកទៅទ្រាប់អង្គុយនៅលើកៅអីវែង(BANC)។ហេតុអីចាំបាច់ទ្រាប់ក្រមារពោះ
គោនៅពេលអង្គុយលើ BANC ?។ មានគ្រោះថ្នាក់រួចមកហើយនៅពេលអង្គុយលើ
BANC នោះពងបុរសម្នាក់យាហើយធ្លាក់ចូលតាមប្រហោងរនាប។ នៅពេលគាត់ងើប
ឡើងពងទាំងពីរទាក់នឹងរនាប ធ្វើឱយម្ចាស់ហួលចុកចាប់ដួលសន្លប់ដឹកយកទៅពេទ្យ
ព្យាបាលជាបន្ទាន់។ ដូច្នេះហើយបានជាបុរសៗនាំគ្នាបង់កក្រមារពោះគោរហូតមក៕
dimanche 29 mars 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire