jeudi 19 mars 2009

រឿងអត់ស្ដេចទី៤/៤.៥.៦

ទី៤/៤.ចាញ់បោកព្រូឡាន
មាននារីពីរនាក់បានជិះឡានទៅភ្នំេពញ។បានពាក់កណ្ដាលផ្លូវក៏ឈឺនោម​ដោយខ្មាសពេក
មិនហ៊ានសុំព្រូឡានឱយឈប់ដើម្បីបត់ជើងតូចទេ។ នារីទាំងពីរទ្រាំអត់ពត់ជើង ពត់ខ្លួន អែនអនចុះ
ឡើងស៊ូទ្រាំ។ព្រូឡានឃើញដូច្នោះក៏ទៅជិត ហើយនិយាយលេងថាៈ បើអ្នកណា៎ឈឺននោមត្រូវ
យកឈើឬក្រចក ឆ្កឹះរន្ធផ្ចិតទៅបាត់ឈឺនោមហើយ!។នារីពីរនាក់ឮដូច្នោះក៏ធ្វើតាមភ្លាម
ដែរ។មានអីគ្រាន់តែកេះខ្វាច់ ក៏លេចនោមច្រោកទទឹកសំពត់អស់។ នារីទាំងពីរនាក់ខឹងនឹងព្រូឡាន
ក៏បែកគំនិត្យរកល្បិចសងសឹកវិញឱយបានដោយកត់លេខឡានទុក។នាងទាំងពីរក៏ទិញស្រា WISKYមួយដបមកបើកគ្របឆ្នុក ហើយនាំគ្នានោមដាក់ដបឱយពេញ រួចបិទឱយស្អាតដូច
ដើម។ រួចក៏ចាំមើលឡានដែលព្រូឡានបានកុហកគាត់ទាំងពីរ។ឃើញឡាននោះហើយក៏កាក់រួចបាន
យកដបស្រាដែលនោមដាក់មកផ្ញើតាមព្រូឡានទៅឱយពូលីសដែលនៅឆែកឆេរតាមផ្លូវ
ចូលក្រុង។រួចនាងផ្ដាំថាបើើើមិនឃើញពូលីសនោះទេ ស្រាមួយដបនេះស្រេចតែពូឯងលៃលក
ទៅចុះ។បានឆ្ងាយព្រូឡានក៏ពោលថាៈ មានតែមនុស្សឆ្កួត! មានស្រានៅលើដៃហើយ
យកទៅឱយពូលីស!។ទៅដល់បេនឡាន ព្រូឡាននោះចង់ភ្លក់ស្រាខ្លាំងក៏យកមក
បើកហើយលើកអក ក្អឹកៗៗ(អត់ដង្ហើម)រួចទៅ ក៏ដឹងថាមិនមែនស្រា ព្រោះឆ្អេះង៉ោង។
ឯថៃកុងឡានវិញឃើញព្រូឡានបានស្រាឆ្ងាញ់ផឹក ក៏ស្រែកថាៈយ៉ាស់!អានេះបានស្រាបារាំង
លួចផឹកតែឯងវើយ ចែកអញភ្លក់ផង!។ ព្រូឡានដឹងថាមិនមែនស្រាតែមិនហ៊ានប្រាប់ ខ្លាច
ថៃកុងឡានខឹង។ ព្រូលានឡានក៏ហុចដបស្រាឱយថៃកុងឡានគាត់ប្រឹងអកយកហធំ ក្អឹកៗៗ
ចុងក្រោយមកគាត់ព្រោះឆែត ហើយស្រែកថាៈ យីស!ឆ្អេះដូចទឹកនោមវើយ!៕

ទី៤/៥.បុរសដុះពោះ
មានបុរសម្នាក់មានជម្ងឺពោះធំ​ដោយគាត់ចុកពោះពេក ក៏យកសំពត់មកទទូរស្រែក អូយឈឺ
ណាស់ៗៗ។ អ្នករុញរទេះបន្តស្មានតែស្រីឈឺពោះជិតកើតកូន ក៏រុញទៅដាក់បន្ទប់សម្រាល
កូន។ ឆ្មបមកដល់ឮសម្រែកឈឺខ្លាំងក៏លូកដៃចូលទៅស្ទាបមើល តើទ្វារបើកហើយឬនៅ។
គ្រាន់តែលូកដៃចូលទៅប៉ះប្រដាប់អ្នកជម្ងឺ គាត់ស្រែកថាៈ ល្បល់យ៎!ទុកទាល់តែជ្រុល!ឥល៉ូវ
ចេញជើងមកមុនទៅហើយ!៕

ទី៤/៦.យួនទៅផ្សារបារាំង
មានយួនម្នាក់ទៅផ្សារបារាំង គាត់បានប្រាប់ទៅអ្នកលក់ជាជាតិបារាំងថាៈម៉ាយ៉ឺៗ(Monsieur)
យ៉ឺវ៉ឺ(Je veux)៥គីល៉ូក្រាម(5 Kilogrammes)សាល៉ុបដឺពូលេ(Salope de poulet=សំផឹងមាន់)។
អ្នកលក់តបទៅវិញថា​«នៅទីនេះគ្មាន Salope(សំផឹង)លក់ទេ មានតែ អែសស្កាល៉ុបដឺពូលេ
(Escalope de poulet)»។ យួនក៏សុំទោសថាៈ Pardon beaucoup ម៉ាយ៉ឺ៕

Aucun commentaire:

Enregistrer un commentaire