ទី៣/១៩.ចង់ដឹងហោទាយឆុត!
តានិងយាយរស់នៅតាមជនបទ។ តាគាត់ដាក់អន្ទាក់បានទន្សាយមួយក្បាលរួច
ក៏បង្កៃបានត្រីរ៉ស់មួយដែរ។ទន្សាយនៅរស់ក៏ក្រុងទុកក្នុងអង្រុត ឯត្រីក៏នៅរស់
យកទៅប្រស់ក្នុងពាង។រួចហើយគាត់ក៏ពិគ្រោះជាមួយប្រពន្ធ ដោយចង់ដឹងថា
មានហោរាម្នាក់ល្បីទាយឆុត។គាត់ទាំងពីរក៏ទៅជួបហោរា ហើយក៏ឱយហោរា
ទស់ទាយមើលថាតើថ្ងៃស្អែកយើងទាំងពីរនាក់បានអ្វីឆី? ហោរាគន់គូរជើងលេខ
រួចក៏ឆ្លើយប្រាប់តានិងយាយថាៈ ថ្ងៃស្អែកនេះតានិងយាយ គ្មានអ្វីឆីទេ។ឯតា
បានត្រឹមតែលិឌគូថយាយប៉ុណ្ណោះ។តាយាយក៏លាហោទៅផ្ទះវិញហើយបាន
និយាយគ្នាតាមផ្លូវថាៈហោនេះទាយគ្មានត្រូវអ្វីបន្តិចសោះចេះល្បីថាទាយ
ឆុតកើត!។លុះព្រឹកស្អែកឡើង យាយក៏ឃើញត្រីរ៉ស់អណ្ដែតផ្ងារពោះ។យាយ
ក៏ប្រញ៉ាប់ប្រាប់តា រួចយកត្រីរ៉ស់ទៅស្រការនៅឯមាត់ស្រះ។អាងថាត្រីងាប់គាត់មិន
ប្រយ័ត្នទេ។ដាក់ត្រីក្បែរមាត់ស្រះ ត្រីក៏បម្រាស់លោតចូលទៅក្នុងទឹក យាយក៏
ស្រែកហៅតាឱយយកអង្រុតមករុតត្រី ព្រោះវាលោតចូលក្នុងទឹកស្រះហើយ។តា
ក៏រត់វឹងទៅយកអង្រុត ទៅដល់ក៏ឃើញទន្សាយដេកងាប់ស្ដូក។ តាក៏យកអង្រុត
ទៅរុតត្រីក្នុងស្រះទៅដល់ឃើញត្រីហែលផេលផាលៗ។គាត់ក៏លោតទៅរុតត្រី
ភ្លេត ត្រីក៏គេចផុតរួចខ្លួនទៅ។តាឡើងពីទឹកមកវិញក៏រងារញាក់ ព្រោះជាខែ
កក្ដឹក។តាប្រាប់យាយថាបើអញ្ចឹងយើងនៅសល់តែទន្សាយទេថ្ងៃនេះ។យាយ
គាត់ដើរទៅមើលទន្សាយ ក៏បាត់ទន្សាយទៀត។ តារងារខ្លាំងពេកក៏គរអុស
ដុតអាំងរួចជជែកគ្នាពីនេះពីនោះថាៈ ចំជាស៊យណាស់យើង បើត្រីរ៉ស់ក៏រួចហើយ
ទន្សាយក៏រួចដូច្នេះ។ជួនពេលនោះថ្នក់សំពត់របស់យាយបានធ្លាក់ចេញកេរ្តិ៍
ខ្មាស។ តាឃើញដូច្នោះ ក៏លូកស្ទាបលេចមួយម្រាមដៃ។ធ្វើឱយយាយមោ
ហោ ក៏ច្រានតាដួលលើរងើកភ្លើងរលាកម្រាមដៃ។ តារលាកម្រាមដៃហើយក្ដៅ
ពេកក៏លិឌម្រាមដៃភ្លេត។ភ្លេចគិតថាម្រាមដៃរបស់គាត់ទើបតែលូកគូថយាយហើយ
ថ្មីៗ។យាយក៏បន្លឺថាៈ ហោរានេះទាយឆុតមែនតា!៕
ទី៣/២០.មេអណ្ដើក
កំលោះម្នាក់បានអុជធូប លើកដៃប្រណម្យបួងសួងសុំព្រះ ឱយជួយបន្ទន់ចិត្ត
នារីម្នាក់ដែលខ្លួនស្រឡាញ់.។ល។ហើយគាត់និយាយខ្លាំងៗ។ មានតាម្នាក់
ឈរនៅពីក្រោយខ្នងឮ ក៏បន្លឺថាៈ ម៉េច!អ្ហែងឱយព្រះធ្វើមេអណ្ដើកឬ!៕
ទី៣/២១.ម៉ែអឺយជួយផង!
មានបុរសម្នាក់ផឹកស្រាស្រវឹងក្អួតចង្អោរយ៉ាងខ្លាំង គាត់ក៏ស្រែកថាៈម៉ែអឺយ
ជួយកូនផងៗៗ។ ប្រពន្ធនៅជិតឮ ក៏ស្រែកតបទៅវិញថាៈ កាលពីបានស្រាផឹក
គ្មាននឹកឃើញម៉ែទេ!អាកញ្ចាស់ ដល់ក្អួតចាក់ច្រាស់ តាំងស្រែករកម៉ែចាស់មក
ជួយ ងាប់ទៅ!៕
dimanche 1 mars 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire