ទី៥/៧.កង្កែបនិងគីង្គក់
គីង្គក់បានសួរកង្កែបថាៈពេលបងឯងឆ្លងថ្នល់ធ្វើយ៉ាងម៉េចបានជាមិនដែល
មានគ្រោះថ្នាក់ឡានកិន!។ កង្កែបក៏ឆ្លើយប្រាប់ថាៈពេលយប់បើឃើញភ្លើង
មកយើងត្រូវឈប់នៅចំប្រឡោះកណ្ដាល ទើបវាមិនមានគ្រោះថ្នាក់ ព្រោះ
នៅសងខាងមានកង់ឡានឯកណ្ដាលគ្មានកង់ទេ។យប់ឡើងគីង្គក់ឃើញភ្លើង
ក៏លោតឆ្លងថ្នល់ហើយឈប់នៅកណ្ដាល។តែចៃដន្យមិនមែនជាភ្លើងឡាន
បែរជាភ្លើងរុលល៉ូកិនថ្នល់ទៅវិញ ក៏កិនសម្ពាធខ្លួនងាប់ទៅ៕
ទី៥/៨.ជយោរណៈសិរ្ស!
សម័យប៉ុលពតជនជាតិចាមជាច្រើនបានទៅរួមប្រជុំក្នុងជួរបដិវត្ត។មាននារីចាម
ម្នាក់មិនសូវចេះនិយាយភាសាខ្មែរច្បាស់លាស់ទេ។ពួកខ្មែរក្រហមក៏បង្រៀននាង
នោះឱយនិយាយថាៈ ជយោ!រណសិរ្សដ៏មហិមា។នាងនោះខំរៀននិយាយតាម
គេណា៎មួយខ្លាចខ្មែរក្រហមទៀត។ក៏និយាយរតាក់រតុបថាៈ ជយោ!..រ..ណៈ
..សិរ្ស..ដ៏..ម..ហិ..មា!។ ខ្មែរក្រហមក៏ស្រែកសំល៉ុតថាៈ និយាយឱយលឿនៗ
ជាប់គ្នា កុំនិយាយមួយម៉ាត់ឈប់ៗដូច្នេះ។នាងនោះក៏ស្រែកយ៉ាងខ្លាំងហើយញាប់
ថាៈ ជយោ!រន្ធសិរ្សដ៏មហិមា!។ធ្វើឱយអង្គប្រជុំសើចចហ៊ោលាន់រំពងឡើង៕
ទី៥/៩.ខ្មែរអួតខ្លួនខ្លាំង
មានខ្មែរម្នាក់ទើបបតែមកដល់ប្រទេសបារាំង គាត់ចេះភាសាបារាំងគ្រាន់ដែរ។ហើយ
ញ៉ែបានស្រីបារាំងម្នាក់។រួចគាត់អួតថាខ្លួនគាត់ខ្លាំងណាស់គឺមួយយប់ដកមេពីបីទៅ
បួនដង។ស្រីបារាំងនោះឮហើយក៏នាំគាត់ទៅផ្ទះ។ខ្មែរនោះដកមេបានតែម្ដង
ក៏ដេកលក់ស្រម៉ុករហូតទាបភ្លឺ ធ្វើឱយស្រីបារាំងនោះចងកំហឹងហើយក៏យកលិង្គ
កៅស៊ូមកពាក់រួចក៏បុកគូថខ្មែរដែលអួតថាខ្លួនខ្លាំង។ធ្វើឱយខ្មែរនោះឈឺស្រែក
ទ្រាំមិនបានក៏រត់ទៅផ្ទះវិញទាំងព្រឹក៕
dimanche 29 mars 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire