samedi 28 février 2009

រឿងអត់ស្ដេចទី២/១៩.២០

ទី២/១៩.ក្មេងខ្លាចយក្ខ
ជំនាន់សាធារណៈរដ្ឋគ្មានស្ថិរភាពនារាត្រី។ ក្រុមល្ខោនបានសម្ដែងពេល
រសៀល។ពេលនោះតួឯកកំពុងតែចាប់ចងយក្ខ ស្រាប់តែពួកខ្មែរក្រហមបាញ់
គ្រាប់ផ្លោងមក។ធ្វើឱយទស្សនិកជនរត់បែកខ្ញែកចូលពួនក្នុងត្រង់សេ។ ឯ
យក្ខកំពុងតែជាប់ចំណង ក៏ស្រែកជួយផងៗ។គេក៏មកជួយ យក្ខក៏ទៅពួនក្នុង
ត្រង់សេជាមួយទស្សនិកជនដែរ។ស្រាប់តែកូនក្មេងជាច្រើន ស្រែកយំង៉ោងៗ។
ម្ដាយក្មេងទាំងនោះសួរថាៈកើតអីបានជានាំគ្នាយំមិនដឹងរឿង!!។ក្មេងៗ
ប្រាប់ថាៈ ខ្លាចយក្ខណាស់!យក្ខឮក៏ស្រែកតបថាៈ គ្រាប់កាំភ្លើងមិនខ្លាច
មកខ្លាចអីយក្ខ!។ ម្ដាយក្មេងៗ ក៏ប្រាប់ថាៈ លោកយក្ខឯងជូតមុខឱយ
ស្អាតទៅ ក្មេងៗឈប់ខ្លាចហើយ!៕

ទី២/២០.ស្មានតែប្រពន្ធ
លោកតាពិតគាត់បានរស់នៅជាមួយភរិយានិងកូនតូច ព្រមទាំងប្អូនថ្លៃស្រី
ពេញក្រមុំម្នាក់ផងដែរ។ ឯប្រពន្ធរបស់គាត់តែងតែលួចទៅលេងល្បែងសីុសង
ជាញឹកញាប់ នៅពេលដែលប្ដីទៅធ្វើការ។ ព្រលប់ថ្ងៃមួយម្ដាយបានលួង
ប្របកូនតូចឱយដេក រួចហើយលួចទៅលេងបៀបាត់ទៅ។ ម្ដាយចេញទៅ
បាត់កូនតូចក៏យំយ៉ាងខ្លាំង។ មីងឮក្មួយយំក៏មកដេកលួងប្របរួចលក់ទាំងពីរនាក់
ទៅ។ លុះប្ដីត្រឡប់ពីធ្វើការវិញក៏ចូលទៅដេក។ ស្មានតែប្រពន្ធគាត់ក៏ចាត់
ការទៅ។ រួចហើយនាងជាប្អូនថ្លៃគេចចេញបាត់ទៅ។ប្រពន្ធគាត់ត្រឡប់មក
ពីលេងបៀវិញ ងូតទឹករួចហើយចូលទៅកេសប្ដី។ ស្រាប់តែប្ដីតបថាៈ យីស!
ទើបតែដាក់ហើយអម្បាញមិញនេះឯង មកកេសទៀត!។ ប្រពន្ធក៏ឆ្លើយថាៈ
ខ្ញុំទើបតែត្រឡប់មកពីលេងបៀអម្បាញមិញនេះតើ!។ ចុះនរណាមកដេកក្នុងមុង
នេះ!។ អូ!តិចប្អូនស្រីខ្ញុំទៅ!។ប្ដីតបថាៈ បែបមែនហើយ! ហេតុអីក៏នាងមក
ដេកក្នុងមុងយើង!។ ប្រពន្ធសួរថាៈ ចុះបងឯងមិនដឹងទេឬ! ខ្ញុំតែងតែនៅពី
លើបងរហូតហ្នឹង!។ ប្ដីតបថាៈ ចុះបើនាងហ្នឹងនៅពីលើដូច តែអូនដែរហ្នឹង!
ធើម៉េចដឹងទៅ!៕

Aucun commentaire:

Enregistrer un commentaire