ទី១/១៤.សារិកាកែវ
មានមេម៉ាយម្នាក់រកស៊ីលក់ដូរនៅតាមជនបទ ហើយចិញ្ចឹមសារិកាកែវមួយ។ វាចេះ
និយាយដូចមនុស្សអញ្ចឹង។ រសៀលមួយមានបុរសពោះម៉ាយម្នាក់ដើរមកដល់ផ្ទះ
អ្នកលក់ដូរនោះស្រាប់តែឮសូរសំរែកថាៈ បងអឺយចូលមកនេះវ៉ៃម៉ាសិចតែ៥រៀលទេ!។
បុរសពោះម៉ាយចូលទៅក៏ជួបមេម៉ាយទើបតែចេញពីបន្ទប់ទឹកមកដែរ។បុរសពោះម៉ាយ
ឃើញដូច្នោះក៏ចាប់អ្នកមេម៉ាយថើបភ្លាម ដោយគាត់ស្មានតែស្រីរកស៊ី។ មានអី
អ្នកមេម៉ាយទះកំភ្លៀងបុរសនោះមួយដៃ ហើយព្រមានថាៈ ម៉េចចង់ជាប់គុកឬ!។
បុរសពោះម៉ាយតបទៅវិញថាៈ ចុះ!អ្នកឯងស្រែកអម្បាញមិញថាៈ វ៉ៃមួយសិច៥រៀល
នោះអី។ពេលនោះសារិកាកែវក៏ស្រែកទៀតថាៈវ៉ៃមួយសិច៥រៀលៗ!ហើយក៏សើច
ក្អាកក្អាយ៕
ទី១/១៥.ពេទ្យធ្វើតេស្ត
បុរសម្នាក់សំរាកព្យាបាលខ្លួននៅមន្ទីរពេទ្យព្រែកត្នោតគឺពេទ្យព្យាបាល
មនុស្សឆ្កួត។គាត់សុំវិជ្ជបណ្ឌិតចេញពីមន្ទីរពេទ្យ។ពេទ្យក៏តបទៅវិញថាៈបើ
អញ្ចឹងត្រូវធ្វើតេស្តសិន បើឆ្លើយសំណួរត្រូវ នឹងបានចេញទៅផ្ទះវិញ។ពេទ្យ
សួរថាៈ ទី១បើលោកត្រូវឆ្នោតរង្វាន់ធំ យកលុយទៅធ្វើអ្វីខ្លះ? បុរសនោះ
ឆ្លើយថាៈ ដណ្ដឹងប្រពន្ធដ៏ក្មេងស្អាតរៀបការ។ សំណួរទី២ៈ ចុះការប្រពន្ធ
រួចហើយធ្វើអ្វីទៀត?បុរសនោះឆ្លើយថាៈ រួចហើយផ្សំដំណេកជាមួយនាងនោះ
អី។សំណួរទី៣ៈ ចុះ!ពេលផ្សំដំណេកធ្វើអីខ្លះ? បុរសនោះឆ្លើយថាៈ រួចហើយ
សម្រាតសំពត់នាង។សំណួរទី៤ៈ សម្រាតសំពត់់នាងរួចហើយ ធ្វើយ៉ាងម៉េចទៀត?
បុរសនោះឆ្លើយៈ ឆ្កួតមែនវឺយ! សម្រាតសំពត់ហើយកាត់យកកៅស៊ូនៅ
ត្រង់ចង្កេះសំពត់ទៅចងធ្វើជំពាមកៅស៊ូទុកបាញ់សត្វនោះអី!៕
ទី១/១៦.ស្រីម្នាក់រៀនបើកឡាន
នៅប្រេទសបារាំងរៀនបើកឡានដើម្បីយកប័ណ្ណបើកបរអស់លុយច្រើនណាស់។
មានស្រីម្នាក់គាត់់រៀនបើកជាមួយគ្រូបារាំង នៅពេលដូរលេខគាត់តែងងាកមកមើល
ចង្កឹសលេខមិនមើលទៅមុខទេ។គ្រូបារាំងស្ដីបន្ទោសហើយវ៉ៃដៃគាត់រាល់លើក។
ហើយប្រាប់គាត់ថាៈ ពេលដូរលេខត្រូវមើលទៅមុខជានិច្ចកុំងាកមកមើលចង្កឹសលេខ
ប្រយ័ត្នបុកគេស្លាប់!អ្នកស្រីនោះក៏សម្រេចធ្វើតាមគ្រូ ពេលដូរលេខគាត់មិនមើល
ទេក៏រាវរកចង្កឹសលេខប្រឹងរាវរកចុះរកឡើងងក៏រាវប៉ះលិង្គគ្រូបារាំង។គ្រូបារាំង ស្រែកថាៈ
អ្នកឯងចង់ស្ទាបអីពេលនេះ ចាំបើកឡានចប់សិន!។ អ្នកស្រីនោះខ្មាសគ្រូបារាំង
នោះពេក ក៏ដូរសាលារៀនទៅ៕
vendredi 27 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire