ទី២/៧.ចៅផ្កាប់ត្រលោក
មានកំលោះម្នាក់ជាកសិករ ជីវភាពរស់នៅក្រតោកយ៉ាកបង្គួរ។គាត់បាន
ទៅចងការនាយទុន ដើម្បីយកលុយទៅការប្រពន្ធ។ដោយម្ដាយខាងស្រីគេ
សុីខន្ធស្លាថ្លៃ។ រៀបការរួចហើយ យប់ផ្សំដំណេកកំលោះនោះក៏មាន
គំនិត្យមួយ ចង់បានលុយខន្ធស្លាមកវិញខ្លះ។ ដោយយកត្រឡោកដូង
មកខាត់ឱយរលងចងគ្របពងគាត់ឱយជិត។ដល់ពេលផ្សំដំណេកប្រពន្ធគាត់បាន
ស្ទាបរបស់ប្ដីទៅមូលតិលដូចរបស់ខ្លួនដែរ មួយយប់បានត្រឹមតែស្ទាបទេ។
ព្រឹកស្អែកឡើងម្ដាយក៏សួរទៅកូនស្រីថាៈយ៉ាងម៉េចដែរកូនយប់មិញ?កូនស្រីក៏
ឆ្លើយដូចខកចិត្តថាៈ មូលតិលដូចតែរបស់កូនដែរហ្នឹង ធ្វើអ្វីមិនកើតទេ។
ម្ដាយឮដូច្នោះខកចិត្តកន្លង ព្រោះបានកូនប្រសារស្រី។ រួចហើយទៅ
ប្រាប់ប្ដី គាត់ទាំងពីរក៏សម្រេចផ្ដាច់ចំណងកូនប្រសារ ហើយព្រមប្រគល់ខណ្ធ
ស្លាឱយទៅកូនប្រសារវិញខ្លះ។កូនប្រសារបានលុយហើយក៏យកសងបំណុល
នាយទុនរួចទៅ។ លុះល្ងាចឡើងកំលោះនោះ ក៏មកសុំដេកជាមួយប្រពន្ធ
១យប់ទៀតមុននឹងបែកគ្នា។ឪពុកម្ដាយក្មេកគិតថា ស្រីដូចគ្នាដេកមួយយប់
ទៀតក៏មិនអីដែរ គាត់ព្រមឱយដេក។កំលោះនោះក៏ដោះត្រឡោកដូងចេញ
ហើយ ក៏រួមរក្សស្នេហាជាមួយនាងនោះទៅ។ព្រឹកស្អែកឡើង នាងនោះក៏
រត់ទៅប្រាប់ម្ដាយថាៈ ខ្ញុំមិនឱយប្ដីត្រឡប់ទៅផ្ទះវិញទេ ព្រោះយប់មិញ
នេះមិនដូចជាយប់មុនសោះ។ គាត់ធើឱយខ្ញុំពេញចិត្តណាស់ម៉ែអឺយ!៕
ទី២/៨.សេកសោម
កសិករម្នាក់ចិញ្ចឹមសេកសោមមួយគូ មានញីមួយនិងឈ្មោលមួយ។
សេកទាំងពីរចេះនិយាយដូចមនុស្សអញ្ចឹង។ រដូវដោយញីដោយឈ្មោល
សេកឈ្មោលតែងតែចឹកក្បាលសេកញីទំពេកអស់។ថ្ងៃមួយមានយាយជីពីរនាក់
មកលេងជាមួយម្ចាស់ផ្ទះ។គ្រាន់តែឃើញយាយជីដើរចូលមកជិតផ្ទះសេកស្រែក
យ៉ាងខ្លាំងថាៈ អូ៎!គ្រាន់តែខាងលើរលីងក្បិលប៉ុណ្ណឹងទៅហើយ ទំរាំអាខាង
ក្រោមទៀត រលីងប៉ុណ្ណាទៅ!រួចហើយក៏សើចក្អាកក្អាយ៕
ទី២/៩.បោះគោល
ស្រីម្នាក់មានផ្ទៃពោះ ជិតគ្រប់ខែផង។ហើយកូននៅក្នុងពោះជាកូនភ្លោះ
ទៀត។ប្ដីគាត់តែងតែរួមរក្សស្បេហាស្ទើរតែរាល់ថ្ងៃ។កូនផ្លោះនៅក្នុង
ពោះម្ដាយនាំគ្នាថ្ងូរថាៈយើងនៅក្នុងពោះតូចមួយហើយចង្អៀតទៀត។
មិនដឹងជាអាណា៎! មកបោះគោលភុចៗ ឆាកក្បាលពួកយើង សឹងតែរាល់ថ្ងៃ
យើងខំគេចបម្រាស់ភ័យចង់ដាច់ខ្យល់តែម្ដងហើយវើយ!៕
samedi 28 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire