samedi 28 février 2009

រឿងអត់ស្ដេចទី២/៤.៥.៦

ទី២/៤.ស្រីខាតលក្ខណ៍
មានបុរសពីរនាក់ជាមិត្តភក្តិនឹងគ្នា។ម្នាក់ព្យាយាមធ្វើការងារណាស់ មុនចូល
ដំណេកគាត់តែងសូត្រធម៌បួងសួងព្រះសំពះសុំទេវតា ឱយជួយថែរក្សាក្រុមគ្រួសារ
គាត់។ឯភរិយាគាត់វិញស្លូតបូតសំដីទន់ភ្លន់គោរពប្ដីនិងញាតិទាំងឡាយណាស់។
យប់មួយទេវតាបានមកពន្យល់សប្តិប្រាប់គាត់ថាៈ ព្រឹកស្អែកនេះអ្នកទាំងពីរដើរ
ទៅទិសខាងកើត ដល់ដើមពោធិធំមួយ នឹងឃើញស្គរទិព្វមួយ។ ស្គរទិព្វនោះ
អាចទះបានតែបីដងទេ។បើអ្នកប្រាថ្នាអ្វីមួយលើកដៃបួងសួងហើយទះស្គរមួយ
ភឹងទៅ នឹងបានដូចក្ដីប្រាថ្នា។ គាត់ក៏ធ្វើដូចទេវតាពន្យល់សប្ិប្រាប់ក៏ក្លាយ
ជាសេដ្ឋី មានឈ្នួលឆ្វេងស្ដាំ គោក្របីដីស្រែ មាសប្រាក់ច្រើនណាស់។ ថ្ងៃ
មួយសម្លាញ់គាត់មកលេង ឃើញសម្លាញ់ក្លាយជាសេដ្ឋី ក៏សួរដេញដោល។
សម្លាញ់ក៏ប្រាប់មិត្តថាៈ ឯងយកស្គរនេះទៅ ប្រាថ្នាអ្វីមួយហើយ ក៏ទះមួយ
ផូងទៅនឹងបានដូចប្រាថ្នា។ មិត្តនោះឮដូច្នោះត្រេកអរជាអនេក ក៏លាមិត្ត
ត្រឡប់ទៅវិញ។ ទៅដល់ផ្ទះ ក៏ប្រាប់ប្រពន្ធថាក្លើយើងក្លាយជាសេដ្ឋីមាន
ស្ដុកស្ដម្ភ ផ្ទះថ្មធំមានឈ្នួលច្រើនចាំបំរើ ដោយសារស្គរទិព្វនេះ។ នាង
ជាប្រពន្វមិនជឿ ក៏កញ្ឆក់ស្គរទិព្វពីប្ដី ហើយស្រដីថាៈស្គរទិព្វក្ដរឯងអីទេវឺយ!
រួចក៏បោះស្គរទិព្វនោះទៅលើក្ដារឮភើង។ ស្រាប់តែក្ដរដុះពេញខ្លួនប្ដី
តែម្ដង​ ធ្វើឱយអ្នកទាំងពីរភ័យណាស់ ក្ដរដុះស្អេកស្កាស់ខ្មាសគេងាប់ហើយ។
ប្ដីក៏ប្រាប់ប្រពន្ធថាៈ ឆាប់យកស្គរទិព្វនោះមកទះហើយសុំឱយក្ដរទាំងអស់ជ្រុះពី
ខ្លួនអញភ្លាម!។ ប្រពន្ធក៏ធ្វើតាម ស្រាប់តែក្ដរជ្រុះបាត់អស់ពីខ្លួនដូចប្រាថ្នា។
ដល់ស្ទាបមើលរបស់គាត់ក៏បាត់ដែរ។គាត់ទាំងពីរនាក់ភ័យម្ដងទៀត ស្ដាយរបស់
ដែលធ្លាប់ប្រើ។ប្រពន្ធក៏បួងសួងសុំឱយក្ដរប្ដីមានដូចដើមវិញរួចទះស្គរទិព្វនោះ
ក៏បានដូចប្រាថ្នា។ទីបញ្ចប់នៅតែក្រដ៏ដែល នេះហៅថាៈនាងរត់រកអ្នក មេខាត
លក្ខណ៍រត់រកអាកំបាក់ទន្សា៕

ទី២/៥.កូនភ្លោះ
កូនភ្លោះពីនាក់បងប្អូនមឹមដោះមិនដែលបានឆ្អែតទេ។ អាបងខឹងថាប្អូនមឹមទឹក
ដោះខាងវាស្ទើរតែអស់រាល់ព្រឹក។ក៏លួចយកថ្នាំមកលាបដោះម៉ែវាឱយពុលអាប្អូន។
លុះស្អែកឡើងស្រាប់តែឪពុកវាស្លាប់ទៅវិញ។​ម្ដាយវាយំអាណិតប្ដីណាស់ ស្លាប់
ក៏ងាយម៉្លេះ។ ឯអាបងកូនភ្លោះឃើញដូច្នោះ ក៏និយាយថាៈ រកមុខឃើញហើយតើ
គឺពុកជាអ្នកលួចមឹមទឹកដោះខាងខ្ញុំអស់រាល់ថ្ងៃ!ងាប់ទៅ!៕

ទី២/៦.កូនគោ
កូនគោយំម៉!ៗ! ស្រែកសួរម៉ែវាថា​ៈ ម៉ែ!ម៉ែ!ប៉ាខ្ញុំមុខមាត់គាត់យា៉ងម៉េចដែរ? ម៉ែវាក៏
ឆ្លើយតបថាៈមិនដឹងទេកូនអឺយ បើគេទោតែពីក្រោយ! មើលមុខគេមិនឃើញសោះមិន
ដឹងថាមួយណាទេ!៕

Aucun commentaire:

Enregistrer un commentaire