vendredi 27 février 2009

រឿងអត់ស្ដេចទី១/១៩.២០

ទី១/១៩.ស្អុយលាមក
កសិករម្នាក់បានទៅសួរសុខទុក្ខញាតិសន្ដាននៅក្រុងភ្នំពេញ។ ទៅដល់ផ្ទះបងប្អូន
គាត់បានទៅបន្ទោបង់ក្នុងបង្គន់អនាម័យ។ពេលចេញមកវិញគាត់រមាស់ថ្ពាល់ក៏យកដៃ
ឆ្វេងអេសទៅ។ក្រោយមកក៏មានក្លិនស្អុយភាយៗជាប់ច្រមុះ។ គាត់ពោលតែម្នាក់ឯង
ថាៈយីស!កើតតែអ្នកក្រុងគេរស់នៅបានបន្ទាប់ពីបន្ទោបង់ហើយក្លិនលាមកស្អុយជាប់
រហូតយ៉ាងនេះ។ស្អុយយូរទៅៗគាត់ទ្រាំមិនបានក៏ទៅបន្ទប់ទឹកដើម្បីលាងខ្លួន។ទៅដល់
ឃើញកញ្ចក់ក៏ឆ្លុះមុខ គាត់ក៏ស្រែកតែម្នាក់ឯងថាៈ យីស!អាចម៍អញទេតើ! ម៉េចក៏មកជាប់
ថ្ពាល់អញទៅវិញ! មើលទៅក្រចកដៃខាងឆ្វេងសុទ្ធតែលាមកខ្លួនឯង៕

ទី១/២០.ឆីលាមកអាំង
រាស្ត្រខ្មែរបាននាំគ្នាទៅរកត្រីពងនៅទន្លេសាប។មានអ្នកខ្លះបរទេះទៅរកត្រីមុន
ខ្លះទៀតទៅក្រោយដោយជាប់រវល់់ការងារ។មានកសិករម្នាក់ខិលពេកកូវនូវពេល
បាននាំគ្នាឈប់ទទួលទានបាយតាមផ្លូវ។​បាយរួចហើយបុរសនោះក៏ទៅបន្ទោបង់
ដាក់ស្លឹកចេករួចខ្ចប់ដាក់ក្នុងដំបុតចងយ៉ាងស្អាត ហើយយកទៅអាំងចោលទៅ។
គាត់ទាំងអស់គ្នាចេញដំណើរត្រឡប់ទៅក៏ជួបអ្នកភូមិដែលចេញទៅរកត្រីដែរ។បុរសកំហូចក៏
ប្រាប់អ្នកទាំងនោះថាៈ ន៎ែ!ខ្ញុំអាំងពងត្រីមួយដំបុតទុកនៅក្នុងភ្នក់ភ្លើងនៅពាក់
កណ្ដាលផ្លូវនោះន៎!។ ក្រុមទាំងនោះទៅដល់ឃើញកញ្ចប់ស្លឹកចេកអាំងកំពុងតែ
ឆ្អិនល្អចេញខ្លាញ់ឱយរងើម។ គាត់ទាំងអស់គ្នាដណ្ដើមពងត្រីអាំងឆីឱយរញៃមាន
យាយម្នាក់គាត់និយាយថាៈ ពងត្រីអាំងនេះប្រឡាក់សាបបន្តិចបានជាស្អុយប្លែក
ធម្មតាតែវាឆ្ងាញ់ដល់ហើយ(តាមពិតគាត់នាំគ្នាឆីលាមកអាំង)៕

Aucun commentaire:

Enregistrer un commentaire