dimanche 12 avril 2009

រឿងអត់ស្ដេចទី៥/១៦.១៧.១៨

ទី៥/១៦.ក្មេងអួត
មានក្មេងពីរនាក់ជាមិត្តនឹងគ្នា។អាម្នាក់អួតកុហកណាស់បាននិយាយប្រាប់ថាៈ
តាអញមានគោមួយនឹមធំណាស់ វាផឹកទឹកម្ដងមួយពាងធំ។ពួកម៉ាកវាក៏តបទៅវិញ
ថាៈតាអញវិញមានស្គរមួយធំណាស់ទទឹងវាប្រហែលពីរម៉ែត្រ ពេលទូងម្ដងៗឮពេញ
ស្រុកតែម្ដងវើយ។ ក្មេងអួតក៏ឆ្លើយតបថាៈមានស្គរឯណាធំម៉្លេះទេវើយ!រក
ស្បែកគោឯណា៎មកពាស់បានទៅ!។មិត្តវាក៏ឆ្លើយថាៈស្បែកគោរបស់តាអ្ហែង
ហ្នឹងអី!ដែលធំហើយផឹកទឹកម្ដងមួយពាងម្ភៃអម្រែកនោះ!៕
ទី៥/១៧.ហេតុអីសុះម៉ាត់...
ជនជាតិចាមមួយក្រុមបាននាំគ្នានិយាយថាៈលោកសុះម៉ាត់ច្រៀងស្រងេះស្រងោច
ណាស់ហេតុអីបានជាប្រឡងមិនជាប់លេខមួយ!។មានជនជាតិចាមម្នាក់ចាស់ជាងគេក៏
បានឆ្លើយពន្យល់ប្រាប់អ្នកទាំងនោះថា គាត់ច្រៀងបទ«ផ្ញើកងចងៃដ» តាំង
ពីកើតមក ឡិនមិនដែលឃើញគេយកកងទៅចងដៃទេ។កងដៃគេយកទៅពាក់
ដូច្នេះហើយបានជាមិនជាប់លេខ១។ ឯលោកស៊ីនស៊ីសាមុតគាត់ច្រៀងបទ«ទឹកហូរ
ក្រោមស្ពាន»គឺវាមានន័យត្រឹមត្រូវណាស់ហើយពិរោះលន្លង់លន្លោចទៀត
ដូច្នេះគាត់ត្រូវតែជាប់លេខ១ប្រាកដមែន៕
ទី៥/១៨.ឈ្លើងចូលគូថ
មានយុវតីម្នាក់រស់នៅក្នុងជុំរុំជាមួយបងស្រីបងប្រុស។នារសៀលថ្ងៃមួយស្រាប់
តែមានឈាមហូរមកប្រឡាក់ខោស្លីបអស់ ធ្វើឱយនាងភ័យយ៉ាងខ្លាំងហើយយំ
ទៀតផងរួចរត់ទៅប្រាប់បងស្រីថាៈជួយផងៗឈ្លើងចូលគូថខ្ញុំ!មើឈាមហូរមក
ច្រើនណាស់ខ្ញុំប្រាកដជាងាប់មិនខានទេ!។បងស្រីក៏សួរថាៈនាងឯងទៅងូតទឹកបឹងឯ
ណាបានជាឈ្លើងចូលគូថ?។នាងនោះក៏ប្រាប់បងស្រីថាៈប្រហែលជាឈ្លើងចូល
តាំងពីជំនាន់អាពតហើយវាទើបតែចេញមកថ្ងៃនេះហ្នឹងណា!។បងស្រីក៏ស្រែកតបថាៈ
ឈ្លើងខ្មោចយ៎អី!មកខែថ្ងៃពេញក្រមុំហើយឆាប់ទៅរកសំឡីអនាម័យមកដាក់ទៅ!៕

Aucun commentaire:

Enregistrer un commentaire