dimanche 29 mars 2009

រឿងអត់ស្ដេចទី៥/១៣.១៤.១៥

ទី៥/១៣.អួតមិនខ្លាចខ្មោច
មានខ្មែរម្នាក់គាត់អួតថាមិនចេះខ្លាចខ្មោចទេ។​ នារដូវវស្សាខែត្រីឡើងតាម
ដងស្ទឹងមង្គលបូរីនៅភូមិចារ មានក្មេងៗពីរនាក់យកសំពត់សមកទទូរជិត។ពេល
មានអ្នកអុំទូកដួសត្រីមកជិតក្មេងៗនោះទទូរសំពត់ស ហើយអង្រួនដើមឈើយ៉ាង
ខ្លាំងដើម្បីបន្លាចអ្នកអុំទូកដួសត្រី។​ ដល់អ្នកអួតថាមិនខ្លាចខ្មោចមកដល់
ក្មេងៗនោះក៏ទទូរសំពត់សហើយអង្រួនមែកឈើ ខ្មែរនោះមិនខ្លាចក៏ស្រែកជេរ
ថាអញមិនខ្លាចទេខ្មោច។ទោះជាជេរយ៉ាងណាក៏ក្មេងៗនៅតែអង្រួនមែកឈើ
ដ៏ដែល។ ខ្មោចលងមិនឈប់សោះធ្វើឱយគាត់ភ័យខ្លាចខ្លាំងអុំទូកលឿន
ស្លេវទៅដល់ផ្ទះក៏ធ្លាក់ខ្លួនឈឺរហូតរង្គោះសក់ប៊ីសស្លាប់ខ្លួន៕

ទី៥/១៤.ជំទាវលេងបៀសាប់សាម
មានជំទាវពីរនាក់លេងបៀសាប់សាមជាមួយបុរសពីរនាក់ទៀតដែរ។នៅពេលរៀប
បៀរួចហើយរងចាំអ្នករៀបបៀមិនទាន់រួច មានជំទាវម្នាក់ក៏និយាយទៅកាន់បុរស
ម្នាក់ថាៈ សុំមើលក្បាលរបស់លោកបន្តិចមក!រួចហើយជំទាវនោះក៏បង្ហើបបៀ
មើល។បន្ទាប់មកបុរសនោះក៏បន្លឺថាៈ អម្បាញមិញជំទាវបានមើលក្បាលរបស់ខ្ញុំ
ឥល៉ូវខ្ញុំសុំមើលគូថជំទាវវិញម្ដង!(បៀសាប់សាមរៀបជាបីគន្លាក់ៈ ទី១ក្បាល
ទី២កណ្ដាល ទី៣គឺគូថឬក្ដិត)៕

ទី៥/១៥.ប៉ះប្រុសតែងខ្លួនជាស្រី
មានខ្មែរម្នាក់រស់នៅជាយក្រុងPARIS នៅព្រលប់មួយគាត់ត្រឡប់មកពីទីក្រុងវិញ
ក៏ប្រទះស្រីម្នាក់កាក់ឡានសុំជិះទៅជាមួយ។គាត់ក៏ដាក់ទៅតាមផ្លូវនិយាយត្រូវគ្នា
ក៏នាំទៅក្នុងចំការពោត។ មានអីស្រីបារាំងនោះស្រាតខោហើយងាកមករកខ្មែរ
នោះស្រាប់តែខ្មែរនោះឃើញប៉ុនកដៃបះត្រង់ភ្លឹង។ខ្មែរឃើញភ័យខ្លាចពេកក៏រត់
វឹងបាក់ដើមពោតដូចគេកាប់អញ្ចឹង មឺតយករួចខ្លួនខ្លាចត្រូវរបស់អាបាខ្ទើយនោះ៕

រឿងអត់ស្ដេចទី៥/១០.១១.១២

ទី៥/១០.ចាញ់សម្រស់អូន
មានសង្សារមួយគូអង្គុយសារសងគ្នាតាមមាត់ទន្លេនាពេលរសៀលស្រាប់
តែមេឃស្រទុំងងឹតស្លុប។ នាងក្រមុំក៏និយាយទៅកាន់សង្សារថាៈ បងអឺយ
មេឃងងឹតចង់ភ្លៀងហើយ!។សង្សាររបស់នាងក៏តបវិញថាៈមេឃស្រទុំក៏ព្រោះ
ចាញ់សម្រស់របស់អូនឯងហ្នឹងដឹងទេ!។​ ជាច្រើនឆ្នាំកន្លងមកគាត់ទាំងពីរមាន
កូនបីនាក់។ភរិយាឃើញមេឃស្រទុំចង់ភ្លៀងហើយចង់ឱយប្ដីនិយាយពាក្យ
ផ្អែមល្ហែមជាមួយ ក៏ប្រាប់ប្ដីថាៈ បងអឺយមើលមេឃស្រទុំងងឹតដល់ហើយ!
ឯប្ដីក៏តបទៅវិញថាៈ ភ្លើម៉្លេះវើយ!កូនបីទៅហើយមិនដឹងថាមេឃចង់
ភ្លៀងទេឬអី!៕

ទី៥/១១.ធើមេជ្រូក
​ មានបុរសម្នាក់ខិលណាស់ តែងតែលួចធើគូថមេជ្រូក។ ព្រលប់មួយភរិយាគាត់
បានលបមើលឃើញក៏ខកចិត្តណាស់ហើយចងកំហឹងនឹងប្ដី តែមិនហ៊ាននិយាយ
ត្រង់ៗជាមួយប្ដីទេ។ចៃដន្យរសៀលថ្ងៃមួយមានចិនៗកំពុងតែដេញចាប់ជ្រូក
នៅក្នុងភូមិលាន់សូរអឺងកង។ប្ដីក៏សួរទៅប្រពន្ធថាៈច៎ុះនរណាស្រែកអ្វីឮអឺង
កងម៉្លេះ?។ប្រពន្ធក៏ឆ្លើយបញ្ឈឺទៅប្ដីថាៈគេមករកចាប់អ្នកដែលលួច
ធើគូថមេជ្រូកយកទៅសម្លាប់វើយ!។ ប្ដីឮដូច្នោះភ័យក៏ចុះពីផ្ទះភ្លេត
ហើយរត់គេចខ្លួនទៅបាត់៕

ទី៥/១២.រត់ចោលភូមិកំណើត
មានកម្លោះម្នាក់រស់នៅតាមជនបទ។ កម្លោះនោះខិលណាស់តែងតែ
លបលួចធើគូថក្របីញីរបស់អ្នកជិតខាងជាញឹកញាប់។ឯម្ចាស់ក្របីចេះតែឆ្ងល់ថា
ស្ទើរតែរាល់យប់ក្របីចេះតែផ្អើល រួចហើយក៏ស្ងាត់ឈឹងរហូតភ្លឺ។គិតថាចោរ
វាដូចជាមិនមែន។ព្រោះមិនមានបាត់ក្របីណាមួយសោះ។ម្ចាស់ក្របីក៏ទិញពិល
អា៥ណាត់មកចាំឆួលមើលពេលក្របីផ្អើល។យប់មួយស្ងាត់ល្អកម្លោះនោះក៏
លបលួចមកទៀត។កំពុងតែចាត់ការម្ចាស់ក្របីបញ្ចាំងពិលឆ្វាចក៏ឃើញកម្លោះ
នោះលោតចុះរត់ទៅបាត់។កម្លោះនោះខ្មាសម្ចាស់ក្របីពេកហើយខ្លាច
អ្នកភូមិគេបង្អាប់ផង ក៏រត់ចោលស្រុកកំណើតបាត់ទៅ៕

រឿងអត់ស្ដេចទី៥/៧.៨.៩

ទី៥/៧.កង្កែបនិងគីង្គក់
គីង្គក់បានសួរកង្កែបថាៈពេលបងឯងឆ្លងថ្នល់ធ្វើយ៉ាងម៉េចបានជាមិនដែល
មានគ្រោះថ្នាក់ឡានកិន!។ កង្កែបក៏ឆ្លើយប្រាប់ថាៈពេលយប់បើឃើញភ្លើង
មកយើងត្រូវឈប់នៅចំប្រឡោះកណ្ដាល ទើបវាមិនមានគ្រោះថ្នាក់ ព្រោះ
នៅសងខាងមានកង់ឡានឯកណ្ដាលគ្មានកង់ទេ។យប់ឡើងគីង្គក់ឃើញភ្លើង
ក៏លោតឆ្លងថ្នល់ហើយឈប់នៅកណ្ដាល។តែចៃដន្យមិនមែនជាភ្លើងឡាន
បែរជាភ្លើងរុលល៉ូកិនថ្នល់ទៅវិញ ក៏កិនសម្ពាធខ្លួនងាប់ទៅ៕

ទី៥/៨.ជយោរណៈសិរ្ស!
សម័យប៉ុលពតជនជាតិចាមជាច្រើនបានទៅរួមប្រជុំក្នុងជួរបដិវត្ត។មាននារីចាម
ម្នាក់មិនសូវចេះនិយាយភាសាខ្មែរច្បាស់លាស់ទេ។ពួកខ្មែរក្រហមក៏បង្រៀននាង
នោះឱយនិយាយថាៈ ជយោ!រណសិរ្សដ៏មហិមា។នាងនោះខំរៀននិយាយតាម
គេណា៎មួយខ្លាចខ្មែរក្រហមទៀត។ក៏និយាយ​រតាក់រតុបថាៈ ជយោ!​..រ..ណៈ
..សិរ្ស..ដ៏..ម..ហិ..មា!។ ខ្មែរក្រហមក៏ស្រែកសំល៉ុតថាៈ និយាយឱយលឿនៗ
ជាប់គ្នា កុំនិយាយមួយម៉ាត់ឈប់ៗដូច្នេះ។នាងនោះក៏ស្រែកយ៉ាងខ្លាំងហើយញាប់
ថាៈ ជយោ!រន្ធសិរ្សដ៏មហិមា!។ធ្វើឱយអង្គប្រជុំសើចចហ៊ោលាន់រំពងឡើង៕

ទី៥/៩.ខ្មែរអួតខ្លួនខ្លាំង
មានខ្មែរម្នាក់ទើបបតែមកដល់ប្រទេសបារាំង គាត់ចេះភាសាបារាំងគ្រាន់ដែរ។ហើយ
ញ៉ែបានស្រីបារាំងម្នាក់។រួចគាត់អួតថាខ្លួនគាត់ខ្លាំងណាស់គឺមួយយប់ដកមេពីបីទៅ
បួនដង។ស្រីបារាំងនោះឮហើយក៏នាំគាត់ទៅផ្ទះ។ខ្មែរនោះដកមេបានតែម្ដង
ក៏ដេកលក់ស្រម៉ុករហូតទាបភ្លឺ ធ្វើឱយស្រីបារាំងនោះចងកំហឹងហើយក៏យកលិង្គ
កៅស៊ូមកពាក់រួចក៏បុកគូថខ្មែរដែលអួតថាខ្លួនខ្លាំង។ធ្វើឱយខ្មែរនោះឈឺស្រែក
ទ្រាំមិនបានក៏រត់ទៅផ្ទះវិញទាំងព្រឹក៕

រឿងអត់ស្ដេចទី៥/៤.៥.៦

ទី៥/៤.ឆ្កែតឿ
ព្រះឥន្ទ្រទ្រង់ខ្ញាល់នឹងឆ្កែតឿខ្លាំងពេកក៏ដាក់បន្ដាសសារថាៈ ឱយឆ្កែដោយញី
ដោយឈ្មោលតែក្នុងរយៈពេលមួយខែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ឯឆ្កែតឿក៏តវ៉ា
សុំតបវិញថាៈ បើដូច្នេះសុំឱយជាប់គ្នាបានយូរពេលបានពាក់គ្នាម្ដងៗ គឺពេញមួយថ្ងៃ
ព្រះឥន្ទ្រក៏យល់ព្រម។ ដូច្នេះហើយបានជាឆ្កែដោយញីឈ្មោលតែម្ដងទេក្នុងមួយ
ឆ្នាំ ហើយជាប់គ្នាយូរណាស់ គឹតទូរទាត់ទៅ ច្រើនជាងមនុស្សលោកទៅទៀត៕

ទី៥/៥.មេមត់
នៅតាមជនបទមួយមានក្មេងម្នាក់ឈឺជាទម្ងន់ ឪពុកម្ដាយបានរកមេមត់មកសែនបន់
ស្រន់សុំឱយជាសះស្បើយឆាប់រហ័ស។ដោយមានមាន់ស្ងោរនិងចំណីផ្លែឈើច្រើនមុខ
ដាក់សែនថ្វាយអ្នកតា មានភ្លេងលេងកំដរ មេមត់ចូលញាក់ឱយទទ្រើក។ ញាតិទាំងពួង
ក៏លើកដៃសំពះអង្វរមេមត់សុំឱយជាសះកូនក្មួយឆាប់រហ័ស។ មេមត់ខ្មោចចូលស្រែក
ថាៈ យកស្រាខ្លាំងមកឱយអញផឹកសិន ផឹករួចហើយស្រែកសុំសាច់ក្លែម បានសាច់
ក្លែមហើយក៏ស្រែកថាៈ អាក្មេងនេះវាសើចចំអក នៅពេលដែលពួកម៉ាកវានោមដាក់
ខ្ទមអ្នកតា អញមិនសុខចិត្តទេអញត្រូវតែកាច់វា។ ឯញាតិទាំងឡាយក៏សំពះអង្វរសុំ
ទៀតដោយសុំទោសបានជាខុសទៅហើយកុំប្រកាន់កូនក្មេងអី។មេបារបស់កូនចាបសុខ
ចិត្តសែនជូនអ្នកតាគ្រប់ទាំងអស់ឱយតែអ្នកតាចង់បាន។ អ្នកមេមត់ចូលចេះតែបង្គាប់
ចង់បាននេះចង់បាននោះ ត្រូវសែនតាមគេប្រាប់កូនចាបប្រាកដជាធូរស្បើយមិនខាន។ឪពុក
មើលទៅកូនផុតដង្ហើមទៅហើយ ក៏មួម៉ៅច្រានអ្នកមេមត់ចូល ហើយស្រែកេជរថាៈ
ធូរស្បើយកណ្ដួយម៉ែវាអី! កូនអញដាច់ដង្ហើមបាត់ទៅហើយហ្នឹង!៕

ទី៥/៦.ហេតុអីបានជាបារាំងដើរបង់កក្រមារពោះគោ?
នៅខែវិស្សមកាលនារដូវក្ដៅ ពួកបារាំងទាំងស្រីប្រុសតែងតែស្រាតដេកហាលថ្ងៃ។
ហើយប្រុសៗវិញពេលដើរទៅលេងបាល់ឬលេងប៊ូល គាត់តែងតែបង់ក្រមារពោះគោជានិច្ច
ដើម្បីយកទៅទ្រាប់អង្គុយនៅលើកៅអីវែង(BANC)។ហេតុអីចាំបាច់ទ្រាប់ក្រមារពោះ
គោនៅពេលអង្គុយលើ BANC ?។ មានគ្រោះថ្នាក់រួចមកហើយនៅពេលអង្គុយលើ
BANC នោះពងបុរសម្នាក់យាហើយធ្លាក់ចូលតាមប្រហោងរនាប។ នៅពេលគាត់ងើប
ឡើងពងទាំងពីរទាក់នឹងរនាប ធ្វើឱយម្ចាស់ហួលចុកចាប់ដួលសន្លប់ដឹកយកទៅពេទ្យ
ព្យាបាលជាបន្ទាន់។ ដូច្នេះហើយបានជាបុរសៗនាំគ្នាបង់កក្រមារពោះគោរហូតមក៕

រឿងអត់ស្ដេចទី៥/១.២.៣

ទី៥/១.ចោរប្លន់
មានមេម៉ាយម្នាក់ទើបតែលក់ដីបានលុយច្រើនម៉ឺនដុល្លា រួចយកលុយនោះទៅផ្ញើ
ធានាគារ។ យប់ឡើងចោរក៏មកប្លន់សួររកលុយលក់ដី។អ្នកមេម៉ាយក៏អង្វរចោរប្រាប់ថា
លុយទុកនៅឯធានាគារហើយបានយកបង្កាន់ដៃមកបង្ហាញចោរ។ចោរឃើញដូច្នោះ
ក៏ត្រឡប់ទៅវិញដៃទទេ។លុះស្អែកឡើអ្នកមេម៉ាយបានទៅញ៉ាំគុយទាវនៅផ្សារ។ញាតិ
ក៏សួរដេញដោលពីរឿងចោរប្លន់ អ្នកមេម៉ាយក៏បានរៀបរាប់សព្វគ្រប់ហើយបន្លឺថាៈ
សូម្បីតែមមីសមួយសរសៃក៏ចោរយកមិនបានផង។ឯចោរវាអង្គុយចាំស្ដាប់អ្នកមេម៉ាយ
រៀបរាប់នៅក្បែរនោះដែរ។លុះយប់ឡើចោរនោះក៏ទៅប្លន់ទៀត ហើយបានសំ
ល៉ុតអ្នកេមម៉ាយថាៈយ៊ឺស!មមីសមួយសរសៃមិនបានផងអ្ហី! ហើយចាប់សម្រាតសំពត់អ្នក
មេម៉ាយ រួចចាប់បោចមមីសគ្មានសល់មួយសរសៃទេហើយក៏រត់ទៅបាត់។អ្នកមេម៉ាយឈឺ
ពេកហើយហើមយ៉ាងធំផងក៏ទៅឱយពេទ្យពិនិត្យភេទស្រីៗពិនិត្យ។គាត់ស្រាតសំពត់ហើយក៏
ឡើងទៅលើកៅអី។រួចកន្ធែកជើងដាក់គងលើបង្អែក ចាំវិជ្ជបណ្ឌិត។លុះវិជ្ជបណ្ឌិតចូល
មកដល់ក៏ភ្ញាក់ហើយស្រែកថាៈ ចុយហើមធំម៉្លេះ!។អ្នកមេម៉ាយក៏តបទៅវិញថាៈ អត់ទេ
លោក!មិនមែនចុយហើមទេគឺចោរបោច បានជាហើមធំយ៉ាងនេះ!៕

ទី៥/២.ង៉ែងកុំចេះ!
មានចោរម្នាក់ចូលទៅលួចឥវ៉ាន់ផ្ទះអ្នកមេម៉ាយ។ចូលទៅដល់ឃើញអ្នកមេម៉ាយទើប
តែចេញពីបន្ទប់ទឹកមកស្លៀកក្រមារចងពុងផងក៏ទ្រាំមិនបានចាប់រំលោបទៅ។ឯក្មួយស្រី
ឃើញដូច្នោះក៏អាណិតមីងបានស្រែកអង្វរចោរថាៈ លោកអើយកុំធ្វើបាបមីងខ្ញុំគាត់ចាស់
ហើយខ្ញុំសុខចិត្តទទួលជំនួសគាត់វិញចុះ។មីងឮក្មួយនិយាយដូច្នោះក៏ស្រែកតបថាៈ ង៉ែង
កុំចេះ!ទុកឱយលោកចោរសម្រេចវិញ៕

ទី៥/៣.ហេតុអីបានជាគោញីចេះតែរត់?
ដើមខែវស្សាជារដូវគោដោយញីដោយឈ្មោល។ គោញីខ្លាចពេកចេះតែរត់ៗៗៗ
ដោយឃើញហ្វូងគោឈ្មោលច្រើន បើនៅស្ងៀមប្រាកដជាស្លាប់មិនខាន។ព្រោះ
មានអាឈ្មោលមកពីចំហៀងពីក្រោយ ជាពិសេសមកពីខាងមុខ បើមិនរត់ទេប្រាកដ
ជាត្រូវស្នរចំគ្រាប់ភ្នែកខ្វាក់ជាមិនខាន៕

samedi 21 mars 2009

រឿងអត់ស្ដេចទី៤/១៩.២០.២១.២២

ទី៤/១៩.សង្ឃបន្ទោស
នាបុណ្យខួបមួយរយថ្ងៃ គ្រួសារនៃសពបាននិមន្តព្រះសង្ឃមួយអង្គមកសូត្រស្វាធ្យាយបង្សុកូល
ឧទ្ទិសជូនដល់សពដែលបានចែកឋានទៅ។ ព្រះសង្ឃនោះចាស់ហើយដែរ កំពុងតែសូត្រធម៌ មាន
យាយពីរនាក់ គាត់ជជែកគ្នា ធ្វើឱយសង្ឃនោះខ្ញាល់ ក៏ឈប់សូត្រធម៌ បែរមកបន្ទោសយាយៗ
ថាៈ អាត្មាកំពុងតែសូត្រធម៌មកជជែកគ្នាឱយអាត្មាបែកសតិអារម្មណ៍វង្វែងអស់ ដឹងទេ!អាត្មាចាស់ផង
ហើយភ្លេចមុខភ្លេចក្រោយច្រឡំអស់!៕
ទី៤/២០.ព្រានដេញស្វា
មានព្រានមួយក្រុមបាននាំគ្នាដេញបាញ់ស្វាក្នុងព្រៃ។ម្នាក់ៗរត់តាមងើយមើលទៅលើទោះជាខោ
ទាក់បន្លាឬមែកឈើអីក៏មិនខ្វល់ដែរ។ដល់ពេលឈប់ទទួលទានបាយពួកព្រានទាំងនោះក៏អង្គុយពទ័្ធ
វង់។មានព្រានម្នាក់ខោខ្លីគាត់ទាក់នឹងមែកឈើដាច់អស់ថ្នេរខាងក្រោម ក៏ចេញពងទាំងចង្កោម
ព្រានៗឯទៀតឃើញក៏កេះគ្នាសើច។ លុះព្រាននោះឃើញគេសើច ក៏ឆ្ងល់រួចឱនមើលទៅក្រោម
ឃើញពងខ្លួនទាំងចង្កោម ក៏ស្រែកជេរថាៈ យីស!អាចាស់ៗអស់នេះឃើញហើយមិនប្រាប់ឱយដឹងទេ
មកកេះគ្នាសើចវើយ!៕
ទី៤/២១.ខ្លាចអីអេដ!
មានបុរសម្នាក់គាត់និយាយថាៈ អញមិនខ្លាចទេ អេដ ពេលចូលទៅលេងស្រីខូចអញសាប់ឱយញាប់
ស្មេ ហើយដកឱយលឿន អេដ វាមកតោងមិនទាន់ទេវើយ!៕
ទី៤/២២.ចង់ផឹកស្រា
មានកសិករម្នាក់សុំលុយប្រពន្ធទៅទិញស្រាផឹកមិនដែលបាន។គាត់ក៏មានគំនិត្យមួយ ដោយលួច
យកឆ្អឹងមួយដុំទៅកប់ក្រោមជណ្ដើរ។ ថ្ងៃក្រោយមកគាត់ក៏ធ្វើជាអ្នកតាចូលហើយស្រែកថាៈ
អញអ្នកតាកក្រហម ថ្ងៃនេះអញត្រូវតែយកកូនចាបទៅជាដាច់ខាត!បើមិនជឿទេទៅកាយដីនៅ
ក្រោមជន្ដើរមើលមានឆ្អឹងមួយដុំ។ អញមិនសុខចិត្តេទត្រូវតែយកកូនចាបទៅឱយបាន។ប្រពន្ធ
គាត់ឃើញដូច្នោះក៏ភ័យយ៉ាងខ្លាំង ហៅញាតិឱយមកជួយបន់ស្រន់ ខុសអីបានជាចង់យកកូន
ចាបទៅ។ រួចហើយក៏រត់ទៅទិញស្រាមួយដបមកសែនអ្នកតា។ប្ដីគាត់ឃើញដបស្រាក៏លើកអក
ក្អឹកៗអស់ជិតកន្លះដប រួចហើយក៏និយាយថាៈ មានអ្នកតាណា៎ចូល អញសុំលុយយាយប៊ិកឯងទិញ
ស្រាមិនដែលបាន មានតែក្បួននេះឯងទើបបានស្រាផឹកវើយ!៕

រឿងអត់ស្ដេចទី៤./១៦.១៧.១៨

ទី៤/១៦.បុរស PD
ហេតុអីបានជាបុរស PD ចូលចិត្តព្រង់លាមក!។ មកពីលិង្គរបស់គេជា 4 x 4 អាចបើកកាត់ផ្លូវភក់
ផ្លូវលាមក​ឬផ្លូវធម្មជាតិ បានទាំងអស់នោះអី!៕

ទី៤/១៧.យក្ខល្ខោន
នៅតាមសង្កាត់មាត់ញកមិនដែលមានល្ខោនបាសាក់ទៅសម្ដែងឱយពលរដ្ឋមើលទេ។ មានរាត្រី
មួយ ក្រុមល្ខោនបាសាក់បានទៅសម្ដែងរឿងដែលមានតួយក្ខកាចណាស់។នៅខាងមុខរោងមាន
សុទ្ធតែក្មេងៗឈរត្រៀបកំពុងតែមើលយក្ខលោតចុះលោតឡើង ក៏ជ្រុលហួសធ្លាក់ទៅដី។ ធ្វើ
ឱយក្មេងៗភ័យខ្លាច ខ្លះស្រែកយំ ខ្លះរត់ជាន់់គ្នា ខ្លាចយក្ខចុះមកស៊ីក្មេងៗ។ ក្មេងៗខ្លះ
ទៅដល់ផ្ទះវិញក៏ធ្លាក់ខ្លួនឈឺរង្គោះសក់ ដោយសារតែខ្លាចយក្ខល្ខោន៕

ទី៤/១៨.ទិញម្ជូរមកស្ល
មានខ្មែរមួយគ្រួសារទើបតែមកដល់ប្រេទសបារាំង សំណាក់នៅ FORYER នៅឡើយ។​ គាត់ចង់ទទួល
ទានសម្លម្ជូរសាច់គោ ក៏ឱយកូនទៅរកទិញក្រូចឆ្មាយកមកធ្វើជាម្ជូរ។ កូនគាត់ទៅដល់ផ្សារ
ក៏ឃើញផ្លែ អាវ៉ូកា(AVOCAT)ពណ៌បៃតងចាស់ហើយគគ្រើមៗមើលទៅហាក់ដូចជាផ្លែសណ្ដាន់ ក៏
ទិញយកទៅឱយម៉ែស្ល។ បានផ្លែនោះមក សុទ្ធតែអ្នកមិនស្គាល់ទាំងអស់គ្នា ឃើញសំបកវា
ហាក់បីដូចជាជូរណស់ ។មុននឹងស្លឪពុកក៏ចិតផ្លែនោះមួយដុំភ្លក់មើល ដឹងរស់ជាតិថា ខ្ទិះៗ
ក៏ប្រាប់កូនថាៈផ្លែស្អីគេនេះខ្ទិះៗ ស្លយ៉ាងម៉េចជូរទៅកូន!។កូនក៏តបទៅឪពុកថាៈពុកឯង
ដាក់ចូលទៅក្នុងសម្លទៅវាជូរដូចអំពិលហើយ!ឪពុកម្ដាយក៏ធ្វើតាម។ទោះជាដាក់យ៉ាងណា
ក៏មិនជូរដែរបើ ផ្លែអាវ៉ូកា វាមានរស់ជាតិខ្ទិះៗនោះ៕

jeudi 19 mars 2009

រឿងអត់ស្ដេចទី៤/១៣.១៤.១៥

ទី៤/១៣.ខឹងប្ដីមានប្រពន្ធចុង
លោកថីគាត់ខិលណាស់ឆ្លៀតលួចមានប្រពន្ធចុង។ លុះបែកការប្រពន្ធដើមដឹងរឿងនេះពិតប្រាកដ
ក៏រកមធ្យោបាយកាត់លិង្គប្ដីបានសម្រេច ហើយក្រវាត់ចោលទៅដីក្រៅផ្ទះ។លុះប្រពន្ធចុងទទួល
ដំណឹងនេះមកឃើញលិង្គប្ដី ក៏រើសយកទៅឆ្អើរទុកជាភស្តុតាងដើម្បីប្ដឹង។នាំគ្នាបូជាសពប្ដីរួចស្រេច
បាច់ហើយ ប្រពន្ធចុងក៏យកលិង្គឆ្អើរនោះទៅប្ដឹងមេឃុំ។ ទៅដល់ផ្ទះមេឃុំមានស្រាមួយ
ដបដើម្បីជាសំណង និងលិង្គឆ្អើរមួយកញ្ចប់តូចជាមួយដែរ។ មេឃុំសួរដំណើរដើមទងដឹងរឿងសព្វ
គ្រប់ក៏បន្លឺថាៈ មិនអីទេចាំគាត់រកយុត្តិធម៌ជូន តែសុំផឹកស្រាមួយកែវសិន​។ គាត់ប្រាប់នាងនោះឱយ
ទៅហៅប្រពន្ធដើមដែលកាត់លិង្គប្ដីនោះមកដើម្បីជជែករកខុសត្រូវ។មេឃុំដាក់មួយកែវហើយមួយ
កែវទៀតក៏ស្រវឹងរួចរកគ្រឿងក្លែម។ ក៏ឃើញកញ្ចប់តូចនៅជិតខ្លួនបើកមើលឃើញសាច់ឆ្អើរក៏
យកឆីក្លែមអស់ទៅ។លុះស្រីទាំងពីរនាក់នោះមកដល់ មេឃុំឡើងទ្រេតទៅបាត់ហើយ។ ប្រព្នធចុង
ឃើញកញ្ចប់បើកចំហរ​ហើយបាត់លិង្គឆ្អើរ ក៏សួរមេឃុំ។មេឃុំគាត់ឆ្លើយថាៈ ស្អី!លិង្គឆ្អើរ !ខ្ញុំឆី
អស់ទៅបាត់ហើយអ្នកអើយ។ ប្រពន្ធចុងក៏យុំបោកប្រាណស្ដាយលិង្គប្ដីខ្លួនណាស់។ទោះជា
មេឃុំសុំសងប្រាក់ជាច្រើនក៏មិនសុខចិត្តដែរ។មេឃុំទាល់ច្រកក៏និយាយថាៈបើអញ្ចឹងយកខ្ញុំជំនួសទៅ!។
នាងនោះឮដូច្នោះក៏ព្រមទទួលដោយរីករាយ៕
ទី៤/១៤.មមីស ឆក់
ម្ដាយបាននាំកូនប្រុសពីរនាក់គេងនាថ្ងៃរសៀល ក៏លង់លក់ទាំងអស់គ្នាទៅ។ លុះកូនទាំងពីរភ្ញាក់
ឡើងក៏ឃើញម៉ែរបូតសារុង។អាប្អូនឃើញដូច្នោះក៏ចង្អុរប្រាប់អាបងវាថាៈ នោះឆក់! អាបងតបវិញ
មិនមែនសក់ទេគឺមមីស!។ អាប្អូននៅតែនិយាយថា ឆក់!ៗ!ៗ! អាបងខឹងប្រកែកមិនឈ្នះអាប្អូនក៏ទះ
ប្អូនមួយដៃ។ ប្អូនយុំឡែ ធ្វើឱយម៉ែភ្ញាក់ហើយសួររកហេតុផល អាបងក៏ប្រាប់ការពិតដល់ម្ដាយទៅ៕
ទី៤/១៥.បុរស PD បីនាក់
មានព្រឹត្តិការណ៍អីកើតឡើងបានជាបុរស PD បីនាក់ឱបបន្តបន្ទាប់គ្នា!។ គឺជាខូបកំណើតបុរសដែល
នៅកណ្ដាល។ ព្រោះបានកាដូពីមុខមួយនិងពីក្រោយមួយទៀតនោះអី!៕

រឿងអត់ស្ដេចទី៤/១០.១១.១២

ទី៤/១០.មានមាត់មានធ្មេញ
ក្រមុំម្នាក់រស់នៅក្បែរវត្ត នាព្រៃភ្នំសង្កាត់មាត់ញក។ នាងនោះតែងតែទៅបន្ទោរបង់នៅ
កៀនព្រៃក្រោយផ្ទះ។ហើយតែងកិតលាមកលើដើមស្លាដួលដេកក្បែរនោះ ជារៀងរាល់លើក។
ល្ងាចមួយគ្រូសូត្របួសជាងបីទសវត្សរ៍មកហើយ បានអើតតាមមាត់បង្អួចមើលទៅក្នុងព្រៃកៀន
វត្តក៏ឃើញនាងក្រមុំកិតលាមកលើដើមស្លា ដែលដួលដេកក្នុងព្រៃក្រោយផ្ទះនាង។ថ្ងៃក្រោយមក
សង្ឃនោះក៏ចាំសង្កេតមើល រួចឃើញនាងនោះធ្វើដូច្នោះស្ទើរតែរាល់ថ្ងៃ។សង្ឃនោះក៏មាន
គំនិត្យពាលមួយធ្វើបាបនាងនោះ។ដោយលួចយកសន្ទូចទៅចងលើដើមស្លាត្រង់កន្លែងដែល
នាងនោះតែងតែកិត។រួចហើយសង្ឃនោះចាំសង្កេតមើល ពេលនាងនោះកិតលាមកក៏ជាប់សន្ទូច
រើមិនរួចហើយនៅអង្គុយស្ងៀម រកហៅអ្នកណាមកជួយក៏មិនឃើញ។ សង្ឃនោះឃើញហើយ
ក៏ដើរទៅជិតនាងនោះធ្វើពើដូចជាមិនដឹងអី។នាងនោះក៏ពឹងឱយសង្ឃនោះជួយដោះមិនដឹងជា
ស្អីមកមុតគូថនាង។​សង្ឃនោះបានដៃក៏ដាក់លក្ខខណ្ឌថា ទាល់តែនាងព្រមរួមរក្សជាមួយទើបជួយ
ដោះឱយ។ នាងយល់ព្រមបើជួយដោះឱយរួច តែចាំជាដំបៅសិន ប្រហែលកន្លះខែទៀតសឹមជួប
គ្នា។ជិតដល់ថ្ងៃណាត់ជួបនាងនោះ គ្រូសូត្រគិតថា​អញមិនដែលរួមរក្សស្នេហាទេដូច្នេះត្រូវហាត់
ហ្វឹកហ្វឺនសិនមុននឹងទៅជួប។យប់ឡើងក៏សាកមើលជាមួយជញ្ជាំងកុដិ បុកភុចៗៗ ធ្លាយជញ្ជាំង
ស្លឹកត្នោតទៅម្ខាង។សង្ឃនោះក៏លាន់មាត់ថាៈ រឹងណាស់វើយ!ធ្លាយជញ្ជាំងផង!។គាត់
ក៏សាកហើយសាកទៀត ចៃដន្យមានឆ្មាមួយរត់មកឃើញវាស្មានតែកណ្ដុរ លោតទៅទះលិង្គ
សង្ឃនោះនៅម្ខាងជញ្ជាំងហើយខាំដាច់អស់ស្បែក។ សង្ឃនោះត្រូវរបួសធ្ងន់មិនហា៊នចេញ
ទៅណា៎ទេ។ ថ្ងៃណាត់ជួបគ្នាកមដល់សង្ឃនោះទៅជួបនាង ហើយបាននិយាយប្រាប់នាងថាៈ
ឱយតែមានមាត់ ប្រាកដជាមានធ្មេញមិនខាន អាត្មាមិនហា៊នរួមរក្សជាមួយនាងទេ។តែតាមពិតត្រូវ
របួសធ្ងន់ដោយសារឆ្មាទះហើយខាំដាច់ស្បែកលិង្គអស់៕
ទី៤/១១.ទៅកំសាន្តនៅឯណា!
មានបងស្រីម្នាក់បានសួរទៅមិត្តគាត់ថាៈ វិស្សមកាលឆ្នាំនេះទៅលេងនៅឯណាដែរប្អូន
ប្រុស!គាត់ក៏ឆ្លើយថាៈទៅលេងរោម!។បងស្រីក៏បន្លឺថាៈហេតុតែគេរស់នៅជិតប្រទេសអ៊ីតាលី
ចង់ទៅលេងទីក្រុងរោមងាយណាស់!។ប្អូនប្រុសនោះតបវិញថាៈទៅលេងរោមនៅប្រឡោះ
ភ្លៅនោះអី!៕
ទី៤/១២.មានប្រពន្ធពីរ
មានចិនម្នាក់បាននិយាយប្រាប់មិត្តខ្មែរថាៈសុភាសិតចិនបានពោល«មានពីពន់ពីរ(មានប្រពន្ធពីរ)
ពិបាកចិក(ចិត្ត)តែសីុបាយ(សប្បាយ)ពងគីឡ(ពងក្ដរ)វើយ!»៕

រឿងអត់ស្ដេចទី៤/៧.៨.៩

ទី៤/៧.ហ៊ិចចែៗ!
គ្រួសារលោកថី និយាយក្ងួរទាំងអស់គ្នា។កូនស្រីបងតុបតែងខ្លួនស្អាតទៅផ្សារ​ហើយបានកាក់
ម៉ូតូឌុប។នាងក៏ប្រាប់អ្នកម៉ូតូឌុបថាៈ ញៅញ៉ា!(ទៅផ្សារ)។អ្នកម៉ូតូក៏តបទៅនាងនោះវិញថាៈ
ញៅញ៉ា ហ្ណា៎ញ៉ែ!។នាងនោះក៏ចងកំហឹងនឹងជាមួយអ្នកម៉ូតូឌុបដោយចោទថា បុរសនោះធ្វើ
ត្រាប់តាមនាងដោយឃើញនិយាយក្ងួរ(តាមពិតអ្នកម៉ូតូឌុបក៏និយាយក្ងួរដែរ)។នាងនោះក៏ទៅ
ប្ដឹងប៉ូលីស ឯប៉ូលីសក៏និយាយក្ងួរដូចគ្នា។នាងនោះក៏រឹតតែខឹងនឹងប៉ូលីសនោះទៀត។ដើររអ៊ូថាៈ
ពួកបុរសទាំងនេះមាក់ងាយនាងជាស្ត្រីភេទទន់ខ្សោយ ធ្វើត្រាប់តាមនិយាយក្ងួរដូចនាង។នាងក៏
ត្រឡប់ទៅផ្ទះវិញ ហើយក៏ឱយប្អូនប្រុសទៅផ្សារវិញម្ដង។ ប្អូនប្រុសទៅដល់ផ្សារ ក៏ទៅ
ញ៉ាំលោត។ឯអ្នកលក់លោត គាត់អង្គុយចោងហោងក៏ធ្លាក់ថ្នក់សំពត់រួចចេញកេរ្តិ៍ខ្មាស
កណ្ដាលវាលព្រោះឥតមានខោស្លីប។ ក្មេងនោះឃើញដូច្នោះក៏ប្រាប់ទៅចែអ្នកលក់ថាៈ
ហ៊ិចចែៗ!អ្នកលក់ក៏ស្រែកថាៈ​ អាណា៎ស៊ីលោតដាក់ម្រេចវ៉ី!។ក្មេងនោះក៏លូកដៃចង្អុល ចែ
គាត់ឱនមើលតាមទៅ ក៏ឃើញកេរ្តិ៍ខ្មាសខ្លួនចេញកណ្ដាលវាល។គាត់ស្ទុះក្រោកហើយកញ្ឆក់
ចានលោតពីដៃក្មេងនោះហើយរែកសម្រែកលោតទៅយ៉ាងលឿនដោយខ្មាសក្មេងនោះ៕
ទី៤/៨.ខ្មែររកទិញទឹកត្រីនៅហាងបារាំង
មានខ្មែរទើបែតមកដល់ប្រេទសបារាំងស្នាក់នៅ FOYER ។គេបានចាត់ឱយខ្មែរម្នាក់ទៅរកទិញ
ទឹកត្រីនិងខ្លាញ់។ព្រោះគាត់ចេះភាសាបារាំងបន្តិចបន្តួចដែរ។ទៅដល់ហាងលក់ទំនិញ គាត់បាន
សួរអ្នកលក់ជាជាតិបារាំងថាៈ ហ្សឺវូដ្រេល៉ូដឺពោះសុង(Je voudrais l'eau de poisson។ប្រែ
ថាៈ ខ្ញុំចង់បានទឹកត្រី។អ្នកលក់ក៏នាំទៅបង្ហាញទឹកដែលមានត្រីកំពុងហែល ឯកន្លែងលក់ត្រី។
ខ្មែរនោះតបថាមិនមែនទេ។អ្នកលក់ក៏ប្រាប់ថាៈនេះហើយ l'eau de poisson គ្មានអ្វីផ្សេង
ទៀតទេ។ ខ្មែរបានអរគុណអ្នកលក់រួចហើយ ក៏ដើររកទឹកត្រីក្នុងហាងខ្លួនឯង ដើរៗទៅក៏ជួប
ដបទឹកខ្មេះ ដែលមានពណ៌ដូចទឹកត្រី(គាត់មិនស្គាល់ថាអ្វីទេ)គាត់លាន់មាត់ថាៈយីស!រកឱសប្រទះ
ឈើងាប់! ហើយពោលថាៈ អាបារាំងនេះលក់ដូរ មិនស្គាល់ទឹកត្រីវ៉ី!។គាត់ក៏យកមួយដប ហើយដើរ
រកក្រូចឆ្មា មិនឃើញមានក្រូចឆ្មា ពណ៌ដូចក្រូចឆ្មាស្រុកយើង។គាត់ក៏សួរអ្នកលក់ថាៈ ហ្សឺវ៉ឺ ល៉ូ
រ៉ង់សា ម៉ឺស្យឺ(Je veux l'orange chat monsieur)។ អ្នកលក់ធ្វើភ្នែកស្លឺ មិនដែលឮ
ពាក្យ ល៉ូរ៉ង់សា ក៏ឆ្លើយថាមិនស្គាល់ទេ។គាត់ក៏អរគុណអ្នកលក់ ហើយដើររកទិញខ្លាញ់​ក៏ជួប
ដបសាប៊ូកក់សក់(Shampooing) គាត់ស្មានតែដបខ្លាញ់ ព្រោះមានពណ៌លឿងដូចខ្លាញ់ដែរ
ក៏ទិញមួយដែរ។ ត្រឡប់ទៅដល់កន្លែងស្នាក់នៅ គាត់ក៏ប្រគល់ឱយចុងភៅយកទៅឆា។ ចុង
ភៅហាន់សាច់និងបន្លែ។ហើយចាក់ខ្លាញ់ឆា ដាក់សាច់និងបន្លែចូលទៅស្រាប់តែពពុះស្គុល។
ចុងភៅក៏ហៅអ្នកទិញមកមើល!ចៃដន្យមានខ្មែរមកនៅប្រេទសបារាំងយូរហើយមកដល់ឃើញ
ក៏ពន្យល់ប្រាប់ថាៈមិនមែនជាខ្លាញ់ទេ គឺជាសាប៊ូកក់សក់ ហើយដបនោះមិនមែនជាដបទឹកត្រីទេ
គឺជាដបទឹកខ្មេះ៕
ទី៤/៩.សុវណ្ណតែងអន
ជំនាន់សាធារណរដ្ឋខ្មែរមានយុទ្ធជនម្នាក់បានទៅមើលល្ខោនបាសាក់ រឿងសុវណ្ណតែង
អន។ យុទ្ធជននោះជាអ្នកព្រៃភ្នំមិនដែលបានមើលកុនល្ខោនទេ។ នៅពេលដែលតួកាចចាប់តួ
ឯកស្រីចងវាយធ្វើបាបខ្លាំងពេក ទោះជានាងយំអង្វរយ៉ាងណា ក៏តួកាចនៅតែវាយធ្វើបាបនាង។
យុទ្ធជននោះស្មានតែតួកាចធ្វើទារុណកម្មមែនទេន ក៏ស្ទុះឡើងទៅលើឆាក ទាត់តួកាចមួយជើង
ហើយប្រាប់ថាៈ គេមិនវាយស្ត្រីជាភេទទន់ខ្សោយដូច្នេះទេ!មើលន៎នាងយំគួរឱយអាណិតណាស់៕

រឿងអត់ស្ដេចទី៤/៤.៥.៦

ទី៤/៤.ចាញ់បោកព្រូឡាន
មាននារីពីរនាក់បានជិះឡានទៅភ្នំេពញ។បានពាក់កណ្ដាលផ្លូវក៏ឈឺនោម​ដោយខ្មាសពេក
មិនហ៊ានសុំព្រូឡានឱយឈប់ដើម្បីបត់ជើងតូចទេ។ នារីទាំងពីរទ្រាំអត់ពត់ជើង ពត់ខ្លួន អែនអនចុះ
ឡើងស៊ូទ្រាំ។ព្រូឡានឃើញដូច្នោះក៏ទៅជិត ហើយនិយាយលេងថាៈ បើអ្នកណា៎ឈឺននោមត្រូវ
យកឈើឬក្រចក ឆ្កឹះរន្ធផ្ចិតទៅបាត់ឈឺនោមហើយ!។នារីពីរនាក់ឮដូច្នោះក៏ធ្វើតាមភ្លាម
ដែរ។មានអីគ្រាន់តែកេះខ្វាច់ ក៏លេចនោមច្រោកទទឹកសំពត់អស់។ នារីទាំងពីរនាក់ខឹងនឹងព្រូឡាន
ក៏បែកគំនិត្យរកល្បិចសងសឹកវិញឱយបានដោយកត់លេខឡានទុក។នាងទាំងពីរក៏ទិញស្រា WISKYមួយដបមកបើកគ្របឆ្នុក ហើយនាំគ្នានោមដាក់ដបឱយពេញ រួចបិទឱយស្អាតដូច
ដើម។ រួចក៏ចាំមើលឡានដែលព្រូឡានបានកុហកគាត់ទាំងពីរ។ឃើញឡាននោះហើយក៏កាក់រួចបាន
យកដបស្រាដែលនោមដាក់មកផ្ញើតាមព្រូឡានទៅឱយពូលីសដែលនៅឆែកឆេរតាមផ្លូវ
ចូលក្រុង។រួចនាងផ្ដាំថាបើើើមិនឃើញពូលីសនោះទេ ស្រាមួយដបនេះស្រេចតែពូឯងលៃលក
ទៅចុះ។បានឆ្ងាយព្រូឡានក៏ពោលថាៈ មានតែមនុស្សឆ្កួត! មានស្រានៅលើដៃហើយ
យកទៅឱយពូលីស!។ទៅដល់បេនឡាន ព្រូឡាននោះចង់ភ្លក់ស្រាខ្លាំងក៏យកមក
បើកហើយលើកអក ក្អឹកៗៗ(អត់ដង្ហើម)រួចទៅ ក៏ដឹងថាមិនមែនស្រា ព្រោះឆ្អេះង៉ោង។
ឯថៃកុងឡានវិញឃើញព្រូឡានបានស្រាឆ្ងាញ់ផឹក ក៏ស្រែកថាៈយ៉ាស់!អានេះបានស្រាបារាំង
លួចផឹកតែឯងវើយ ចែកអញភ្លក់ផង!។ ព្រូឡានដឹងថាមិនមែនស្រាតែមិនហ៊ានប្រាប់ ខ្លាច
ថៃកុងឡានខឹង។ ព្រូលានឡានក៏ហុចដបស្រាឱយថៃកុងឡានគាត់ប្រឹងអកយកហធំ ក្អឹកៗៗ
ចុងក្រោយមកគាត់ព្រោះឆែត ហើយស្រែកថាៈ យីស!ឆ្អេះដូចទឹកនោមវើយ!៕

ទី៤/៥.បុរសដុះពោះ
មានបុរសម្នាក់មានជម្ងឺពោះធំ​ដោយគាត់ចុកពោះពេក ក៏យកសំពត់មកទទូរស្រែក អូយឈឺ
ណាស់ៗៗ។ អ្នករុញរទេះបន្តស្មានតែស្រីឈឺពោះជិតកើតកូន ក៏រុញទៅដាក់បន្ទប់សម្រាល
កូន។ ឆ្មបមកដល់ឮសម្រែកឈឺខ្លាំងក៏លូកដៃចូលទៅស្ទាបមើល តើទ្វារបើកហើយឬនៅ។
គ្រាន់តែលូកដៃចូលទៅប៉ះប្រដាប់អ្នកជម្ងឺ គាត់ស្រែកថាៈ ល្បល់យ៎!ទុកទាល់តែជ្រុល!ឥល៉ូវ
ចេញជើងមកមុនទៅហើយ!៕

ទី៤/៦.យួនទៅផ្សារបារាំង
មានយួនម្នាក់ទៅផ្សារបារាំង គាត់បានប្រាប់ទៅអ្នកលក់ជាជាតិបារាំងថាៈម៉ាយ៉ឺៗ(Monsieur)
យ៉ឺវ៉ឺ(Je veux)៥គីល៉ូក្រាម(5 Kilogrammes)សាល៉ុបដឺពូលេ(Salope de poulet=សំផឹងមាន់)។
អ្នកលក់តបទៅវិញថា​«នៅទីនេះគ្មាន Salope(សំផឹង)លក់ទេ មានតែ អែសស្កាល៉ុបដឺពូលេ
(Escalope de poulet)»។ យួនក៏សុំទោសថាៈ Pardon beaucoup ម៉ាយ៉ឺ៕

រឿងអត់ស្ដេចទី៤/១.២.៣

ទី៤/១.ខ្មែរជួបមិត្តចាម
ខ្មែរម្នាក់មានមិត្តជាជាតិចាមរស់់នៅជាយក្រុងភ្នំពេញ។ គាត់បានដើរកំសាន្តតាមដងទន្លេក៏ជួប
មិត្តចាមកំពុងអង្គុយស្ទូចត្រីតាមមាត់ទន្លេ។ គាត់ទាំងពីរក៏សួរសុខទុក្ខគ្នានិងគ្រួសារ ព្រមទាំងរបរ
រកសុីប្រចាំជីវិត។ មិត្តចាមក៏ពោលប្រាប់មិត្តខ្មែរថាៈ ឡិនមិនចង់ហ្គៀបហ្គាប់ទេ(រៀបរាប់) នឹក
ឃើញឡើងចង់តែស្កក់(ស្រក់)ទឹកភ្នែកណា៎អែស! ឡិនធ្លាក់ខ្លួនហ្ករ(ក្រ)ណាស់សព្វថ្ងៃនេះ។
ហើយគាត់ក៏សួរទៅមិត្តខ្មែរថាៈ ល៉ុងមានស្គាល់ស៊ីកាណូទេ!មិត្តខ្មែរឆ្លើយថាទេ។ចាមក៏បញ្ជាក់
ថាៈ ស៊ីកាណូ ធើធានាធិបដី(ប្រធានាធិបតេយ្យ)ទេសឌូណេស៊ី(ប្រទេសឥណ្ឌូណេស៊ី)នោះអី! ជាឪ
បស់ សីនុ ដាច់ឪយើងនោះអី! គាត់ជាបងអូនឡិនណា៎ល៉ុង!៕

ទី៤/២.កុំតែបានចំពួយអញ!
ឪពុកបាននាំកូនស្រីតូចទៅហែលទឹកសមុទ្រ។កូនស្រីតូចមិនទាន់ចេះហែលទឹកស្ទាត់ប៉ុន្មានទេ។នាង
នោះបានចុះហែលលេងសប្បាយ ក៏ផុតជើងហើយលិចចូលទៅក្នុងទឹក។
ក៏ខំប្រឹងស្រវ៉ាចាប់នេះ ស្រវ៉ាចាប់នោះ ហេងស្រវ៉ាចាប់បាន
ចំពួយឪពុកវា ក៏រួចពីគ្រោះថ្នាក់ទៅ។ ឯឪពុកក៏បន្លឺថាៈ ហ៊ីស!បើ
នាងឯងងូតជាមួយម៉ែ!ប្រាកដជាស្លាប់បាត់ហើយ! នេះកុំតែបានចំពួយអញទេ!៕

ទី៤/៣.ស្វាព្រៃ
ព្រាននៅតាមព្រៃភ្នំបាននិយាយប្រាប់តគ្នាថាៈ បើចង់កំចាយហ្វូងសត្វស្វាងាយណាស់។យើងលបចាំ
មើលនៅពេលដែលវាមកលួចដកដំល៉ូងជ្វា។ពេលដែលស្វានាំគ្នាយកដើមដំល៉ូងមករុំព័ទ្ធខ្លួនវា យើង
ស្រែកឱយខ្លាំងហើយរត់តម្រង់វា ស្វាស្លន់រត់ទៅណាមិនរួចទេ។ ចាប់បានយកមកលាបពណ៌ឱយ
ដូចខ្លា រួចហើយយកស្វានោះទៅលែងក្បែរហ្វូងស្វាគ្នាវា។ហើយចាំស្ដាប់ចុះ!គឺហ្វូងស្វា
ស្មានតែខ្លាដេញពួកវា ក៏នាំគ្នាស្រែកលោតយកតែអាយុរៀងៗខ្លួន។ ឯស្វាដែលយើងលាប
ពណ៌វាប្រឹងលោតទៅតាមហ្វូងគ្នាវារហូតហ្នឹង។ ហ្វូងស្វាខ្លាចខ្លា ឯស្វាលាបពណ៌ក៏ប្រឹង
លោតាមគេឱយទាន់។ហ្វូងស្វាលោតរត់គេចពីខ្លា ឯស្វាដែលលាបពណ៌ដូចខ្លាខំប្រឹងលោត
ឲយទាន់គ្នាវាដែរហ្នឹង ទាល់តែភ្លៀងមកជ្រះពណ៌ដែលលាបនោះទើបស្វាឯទៀតឈប់ខ្លាច៕

dimanche 1 mars 2009

រឿងអត់ស្ដេចទី៣/១៩.២០.២១

ទី៣/១៩.ចង់ដឹងហោទាយឆុត!
តានិងយាយរស់នៅតាមជនបទ។ តាគាត់ដាក់អន្ទាក់បានទន្សាយមួយក្បាលរួច
ក៏បង្កៃបានត្រីរ៉ស់មួយដែរ។ទន្សាយនៅរស់ក៏ក្រុងទុកក្នុងអង្រុត ឯត្រីក៏នៅរស់
យកទៅប្រស់ក្នុងពាង។រួចហើយគាត់ក៏ពិគ្រោះជាមួយប្រពន្ធ ដោយចង់ដឹងថា
មានហោរាម្នាក់ល្បីទាយឆុត។គាត់ទាំងពីរក៏ទៅជួបហោរា ហើយក៏ឱយហោរា
ទស់ទាយមើលថាតើថ្ងៃស្អែកយើងទាំងពីរនាក់បានអ្វីឆី? ហោរាគន់គូរជើងលេខ
រួចក៏ឆ្លើយប្រាប់តានិងយាយថាៈ ថ្ងៃស្អែកនេះតានិងយាយ គ្មានអ្វីឆីទេ។ឯតា
បានត្រឹមតែលិឌគូថយាយប៉ុណ្ណោះ។តាយាយក៏លាហោទៅផ្ទះវិញហើយបាន
និយាយគ្នាតាមផ្លូវថាៈហោនេះទាយគ្មានត្រូវអ្វីបន្តិចសោះចេះល្បីថាទាយ
ឆុតកើត!។លុះព្រឹកស្អែកឡើង យាយក៏ឃើញត្រីរ៉ស់អណ្ដែតផ្ងារពោះ។យាយ
ក៏ប្រញ៉ាប់ប្រាប់តា​ រួចយកត្រីរ៉ស់ទៅស្រការនៅឯមាត់ស្រះ។អាងថាត្រីងាប់គាត់មិន
ប្រយ័ត្នទេ។ដាក់ត្រីក្បែរមាត់ស្រះ ត្រីក៏បម្រាស់លោតចូលទៅក្នុងទឹក យាយក៏
ស្រែកហៅតាឱយយកអង្រុតមករុតត្រី ព្រោះវាលោតចូលក្នុងទឹកស្រះហើយ។តា
ក៏រត់វឹងទៅយកអង្រុត ទៅដល់ក៏ឃើញទន្សាយដេកងាប់ស្ដូក។ តាក៏យកអង្រុត
ទៅរុតត្រីក្នុងស្រះទៅដល់ឃើញត្រីហែលផេលផាលៗ។គាត់ក៏លោតទៅរុតត្រី
ភ្លេត ត្រីក៏គេចផុតរួចខ្លួនទៅ។តាឡើងពីទឹកមកវិញក៏រងារញាក់ ព្រោះជាខែ
កក្ដឹក។តាប្រាប់យាយថាបើអញ្ចឹងយើងនៅសល់តែទន្សាយទេថ្ងៃនេះ។យាយ
គាត់ដើរទៅមើលទន្សាយ ក៏បាត់ទន្សាយទៀត។ តារងារខ្លាំងពេកក៏គរអុស
ដុតអាំងរួចជជែកគ្នាពីនេះពីនោះថាៈ ចំជាស៊យណាស់យើង បើត្រីរ៉ស់ក៏រួចហើយ
ទន្សាយក៏រួចដូច្នេះ។ជួនពេលនោះថ្នក់សំពត់របស់យាយបានធ្លាក់ចេញកេរ្តិ៍
ខ្មាស។ តាឃើញដូច្នោះ ក៏លូកស្ទាបលេចមួយម្រាមដៃ។ធ្វើឱយយាយមោ
ហោ ក៏ច្រានតាដួលលើរងើកភ្លើងរលាកម្រាមដៃ។ តារលាកម្រាមដៃហើយក្ដៅ
ពេកក៏លិឌម្រាមដៃភ្លេត។ភ្លេចគិតថាម្រាមដៃរបស់គាត់ទើបតែលូកគូថយាយហើយ
ថ្មីៗ។យាយក៏បន្លឺថាៈ ហោរានេះទាយឆុតមែនតា!៕

ទី៣/២០.មេអណ្ដើក
កំលោះម្នាក់បានអុជធូប លើកដៃប្រណម្យបួងសួងសុំព្រះ ឱយជួយបន្ទន់ចិត្ត
នារីម្នាក់ដែលខ្លួនស្រឡាញ់.។ល។ហើយគាត់និយាយខ្លាំងៗ។ មានតាម្នាក់
ឈរនៅពីក្រោយខ្នងឮ ក៏បន្លឺថាៈ ម៉េច!អ្ហែងឱយព្រះធ្វើមេអណ្ដើកឬ!៕

ទី៣/២១.ម៉ែអឺយជួយផង!
មានបុរសម្នាក់ផឹកស្រាស្រវឹងក្អួតចង្អោរយ៉ាងខ្លាំង គាត់ក៏ស្រែកថាៈម៉ែអឺយ
ជួយកូនផងៗៗ។ ប្រពន្ធនៅជិតឮ ក៏ស្រែកតបទៅវិញថាៈ កាលពីបានស្រាផឹក
គ្មាននឹកឃើញម៉ែទេ!អាកញ្ចាស់ ដល់ក្អួតចាក់ច្រាស់ តាំងស្រែករកម៉ែចាស់មក
ជួយ ងាប់ទៅ!៕

រឿងអត់ស្ដេចទី៣/១៦.១៧.១៨

ទី៣/១៦.យាយជីក្មេងនិងសង្ឃ
ក្នុងសៀវភៅព្រះត្រៃបិដកបានសរសេរប្រៀនប្រដៅឱដឹងថាៈ​ មានសង្ឃមួយ
អង្គ អង្គុយពែនភ្នេននៅទល់មុខយាយជីម្នាក់ដែរ។រួចហើយសង្ឃនោះក៏
បញ្ចេញលិង្គឱយយាយជីឃើញ។ឯយាយជីឃើញដូច្នោះ ក៏បញ្ចេញរបស់គាត់
ដែរ។សង្ឃនោះឃើញច្នោះ ទ្រាំមិនបានក៏បាញ់ទឹកកាម ចេញមកប្រឡាក់
ស្បង់អស់។រួចក៏សុំឱយយាយជីយកទឹកមកឱយដើម្បីលាង។ យាយជីក៏សុំស្បង់ដែល
ប្រឡាក់នោះយកទៅបោក។ យាយជីឃើញទឹកកាមនៅលើស្បង់ក៏យកម្រាមដៃ
កេវមកលិឌ រួចហើយកេវយកទៅដាក់ក្នុងយោនីគាត់ទៅ។ស្រាប់តែយាយជីនោះ
មានផ្ទៃពោះ។តើសង្ឃនិងយាយជី ត្រូវអាបត្តិ ដល់កម្រឹតណាដែរ?៕

ទី៣/១៧.រកស៊ី
មានស្ត្រីម្នាក់បានប្រាប់មិត្តគាត់ថាៈ សព្វថ្ងៃនេះខ្ញុំដូរមុខរបរថ្មីហើយ គឺ
រកស៊ីដឹកក្ដារទៅបរ រួចទៅសណ្ឋាគារស្ទឹងលាប៕

ទី៣/១៨.យាយនិងតាឈ្លោះគ្នា
រសៀលថ្ងៃមួយតាគាត់បានត្រឡប់មកពីជល់មាន់វិញត្រូវយាយជេរយ៉ាងច្រើនតែ
តាគាត់មិនតបទៅយាយទេ។​លុះជេរៗទៅធ្លាក់ដល់ដៀលតា​ថាៈ អាកញ្ចាស់
ក្ដរស្វិត ចាស់ពិតតែឥតគំនិត្យ..។ល។ តាឮពាក្យនោះក៏តបទៅយាយមួយ
ម៉ាត់ថាៈ​ ត្រពោកយាយឯងក៏ស្វិតដូចគ្នាហ្នឹង!។យាយឮតាតមាត់គាត់ដូច្នេះក៏
រឹតតែខឹង រត់ទៅប្ដឹងមេឃុំ។មេឃុំក៏ណាត់ថ្ងៃជួបគ្នារវាងយាយនិងតាដើម្បីកាត់
ក្ដី។តាចង់ឈ្នះយាយ ក៏យកអាចម៍ចន្លុះមករុំលិង្គគាត់ឱយធំហើយវែង។ ឯ
យាយវិញ គាត់គិតចង់ឈ្នះតាក៏ចាប់សង្អារមកទិចយោនីរបស់គាត់ឱយហើមធំ។
យាយនិងតាទៅជួបមេឃុំ បានត្រូវមេឃុំសាកសួរ​ហើយសុំស្ទាបទាំងពីរនាក់។ទីមួយ
ស្ទាបរបស់តា​ រួចមេឃុំបានបន្លឺថាៈ យីស!ស្វិតអី!ប្អូនសេះរបស់តា។រួចហើយ
ក៏ស្ទាបរបស់យាយ រួចបន្លឺថាៈ ស្វិតអី!ផុសឡើងប្រេះ!៕

រឿងអត់ស្ដេចទី៣/១៣.១៤.១៥

ទី៣/១៣.សង្ឃមិនចេះធម៌
ក្នុងព្រះត្រៃបិដកបានសរសេរថាៈសង្ឃណាដែលបួសលើសពីពីរឆ្នាំមិនចេះធម៌
វិន័យសង្ឃនោះមិនអាចគង់នៅក្នុងវត្តអារាមបានទេ។មានសង្ឃមួយអង្គ
បានលាប្រពន្ធទៅបួសហើយទៅស្នាក់នៅក្នុងព្រៃជាច្រើនឆ្នាំ។ថ្ងៃមួយ
សង្ឃនោះត្រឡប់មកជួបប្រពន្ធ។ប្រពន្ធឃើញភ្លាមក៏រត់ទៅឱប តែសង្ឃ
នោះភ័យខ្លាចត្រូវអាបត្តិក៏គេចថយក្រោយហើយខ្ទាស់ជើងដួលផ្ងារពោះ។
ប្រពន្ធក៏ឡើងអង្គុយពីលើឱបថើបទៅ។តើសង្ឃនោះត្រូវអាបត្តិឬទេ?៕

ទី៣/១៤.រឹតតែធំរឹតតែវែង
យន្តហោះនៅជិតឃើញធំណាស់ តែហោះទៅឆ្ងាយរឹតតែតូចទៅៗ។ឯ
លិង្គមនុស្សលោកផ្ទុយទៅវិញ បើលូនទៅឆ្ងាយរឹតតែធំរឹតតែវែង!៕

ទី៣/១៥.ទៅក្រេបទឹកឃ្មុំ
មានកំលោះក្រុងម្នាក់បានរៀអាពាហ៍ពិពាហ៍ជាមួយក្រមុំនៅស្រុកស្រែ។ រួច
ហើយប្ដីបានបបួលប្រពន្ធថាៈយើងទៅក្រេបទឹកឃ្មុំ នៅក្រុងកំពង់សោម
ឬទៅក្រេបទឹកឃ្មុំនៅអង្គរវត្តអូន?។ ប្រពន្ធឮហើយក៏តបទៅប្ដីវិញថាៈ
បងអឺយនៅស្រុកស្រែ គេការហើយ គឺចុយយ៎!ៗតែប៉ុណ្ណឹង! មិនទៅក្រេប
ទឹកឃ្មុំទេ។ប្ដីក៏នាំភរិយាទៅក្រេបទឹកឃ្មុំនៅកំពង់សោម រួចហើយក៏នាំ
គ្នាទៅងូតទឹកសមុទ្រ។ ប្ដីចុះហែលក្នុងទឹកសមុទ្រ រួចក៏ហៅប្រពន្ធឱយ
ចុះហែលទឹកលេង។ ឯប្រពន្ធចុះក្នុងទឹកបានត្រឹមចង្កេះ ក៏ថយទៅក្រោយ
វិញ។ ឯប្ដីចេះតែហៅប្រពន្ធឱយចុះទឹកហែលលេង។ ប្រពន្ធក៏ឆ្លើយថាៈ
ចុះត្រឹមតែចង្កេះ ផ្សាកណ្ដួយចង់ងាប់ទៅហើយ!បងអឺយ!៕

រឿងអត់ស្ដេចទី៣/១០.១១.១២

ទី៣/១០.ម៉េចលោកឯងមិនឡើងរាំ
នៅនារាត្រីរាំកំសាន្តមួយ លោកតាពិតបានសួរមិត្តគាត់ថាៈ ម៉េចក៏លោកឯង
មិនឡើើងទៅរាំលេង?។គេច្រៀងចំរៀងពិរោះណាស់ « បងឱយកឈ្លូសអូន
មិនព្រមកាន់ ដល់ឱយកក្ដាន់អូនកាន់ដៃពីរ បានកាន់យូរទៅអូនច្របាច់ញក់ញី រួច
ក្នាញ់ចង់ខាំកកេរឱយអស់ចិត្តា...។ល។ មិត្តគាត់ឆ្លើយតបថាៈ កាដង់មិនជួយ!
រាំមិនកើតទេវើយ!៕

ទី៣/១១.ម៉េចសក់ប៉ាមិនសើម
លោកថីបានត្រឡប់មកពីធ្វើការនៅប្រទេសសៀមវិញនាថ្ងៃត្រង់។កូនប្រុសតូច
របស់គាត់នឹកឪពុកពេកក៏មកអង្គុយតែលើភ្លៅឪពុកជារហូត។ ឯឪពុកម្ដាយបែក
គ្នាយូរបានជួបគ្នា ចង់កៅឆាយទាំងថ្ងៃ។ឯកូនប្រុសតូចមិនព្រមទៅណាសោះ
ប្រពន្ធក៏ធ្វើសញ្ញាប្រាប់ប្ដីថាគាត់នៅក្នុងបន្ទប់ទឹក។ឪពុករកលេះបានក៏ប្រាប់
កូនថាៈ ពុកទៅងូតទឹកសិន កូនឯងទៅរត់លេងជាមួយបងៗ។ កូនតូចក៏ព្រមទៅ
មួយសន្ទុះក្រោយមក កូនប្រុសតូចនោះក៏មកជួបឪពុកវាហើយឆ្ងល់ រួចសួរថាៈ
ពុកឯងងូតទឹកម៉េចក៏សក់អត់សើម!។ឪពុកមិនឆ្លើយ​។កូនប្រុសតូចសួរហើយសួរទៀត
ឪពុកឆេវពេកក៏ស្រែកៈ អញចុយកណ្ដួយម៉ែអ្ហែង!ម៉េចអ្ហែងចង់ធើអីអញ!អ្ហាស់!៕

ទី៣/១២.បើបានធំដូចរបស់សេះ
ភរិយានិងស្វាមីបានដើរកំសាន្តតាមដងផ្លូវ ក៏ប្រទះសេះឈ្មោលកំពុងតែកៀង
សេះញី។បញ្ចេញប្រដាប់វាយ៉ាងធំហើយវែងទៀត។ប្រពន្ធឃើញដូច្នោះក៏និយាយ
ថាៈបើប្រដាប់របស់បងធំដូចរបស់សេះបែបជាណាស់បងអឺយ។ ប្ដីក៏តបទៅវិញថាៈ
គ្រាន់តែអណ្ដាតបងតូចមួយ អូនឯងរមួលខ្លួនដូចអន្ទង់ត្រូវចង្រប់ហើយស្រែកថ្ងូរ
ស្រួលអីម៉្លេះ ទំរាំប្រដាប់បងធំប៉ុនរបស់សេះទៀត អូនឯងប្រាកដជាមរណាមិនខាន!៕

រឿងអត់ស្ដេចទី៣/៧.៨.៩

ទី៣/៧.ក្មេងអីម៉ែ!
គ្រួសារថីឆឺតនាំគ្នាចូលដណ្ដឹងកូនស្រីរបស់គ្រួសារថីឆាយ។មេបាខាងស្រីមិនពេញ
ចិត្តកូនប្រុសក៏ប្រាប់ទៅមេបាខាងប្រុសវិញថាៈ កូនស្រីរបស់យើងខ្ញុំនៅក្មេងខ្ចី
ណាស់អ្នកអឺយ!។ ឯកូនស្រីអង្គុយនៅជិតនោះដែរបានឆ្លើយតបថាៈ ខ្មេងខ្ចី
អី!ខ្ញុំលូកម្រាមពីរម្រាមបី ចូលធូរល្ហុយគ្មានប៉ះអីផងហ្នឹង!ម៉ែ!៕

ទី៣/៨.កំប្រុក
នៅតាមព្រៃភ្នំមានទឹកជ្រោះហូរធ្លាក់ថ្លាឆ្វេង។ហើយតែងតែមានស្រីៗនាំគ្នា
ងូតទឹកប្រឡែងលេងសប្បាយខ្ញៀវខ្ញារ។ មានបុរសម្នាក់ធ្វើដំណើរមកពីឆ្ងាយ
ឃើញស្រីៗងូតទឹកជ្រោះហែលលេងសប្បាយ ហើយសុទ្ធតែស្រាតននលទៀត។ក៏
លាត់ខោឡាញ់អង្គុយមើលស្រីៗទាំងនោះ។ចិត្តគាត់ជ្រួលច្របល់ខ្លាំងណាស់។
ស្រីៗទាំងនោះងូតទឹកហើយក៏ឡើងមកលើឃើញបុរសនោះកំពុងអង្គុយ។ក៏ឃើញ
លិង្គបាស់ត្រង់ភ្លឹង ហើយមមីសរលោងរលើបល្អ។នាងម្នាក់ក៏សួរថាៈ ច៎ុះស្អី
នោះ!រោមវារលើបម៉្លេះ!ហើយវាសុីអីដែរ!។ បុរសនោះឆ្លាតក៏ឆ្លើយថាៈ វា
ជាសត្វកំប្រុក ផឹកតែទឹកនោមទេ បានជាវាធាត់ហើយរោមវារលើបដូច្នេះ!។នាង
នោះតបថាៈបើអញ្ចឹងឱយវាផឹកទឹកនោមខ្ញុំទៅ!ខ្ញុំកំពុងតែឈឺនោមផង។
បុរសនោះក៏តបទៅវិញៈវាចូលទៅផឹកខ្លួនឯង នាងមិនពិបាកនោមមកទេ។រួច
ហើយនាងក៏ព្រម ឱយកំប្រុកចូលទៅផឹកទឹកនោម។ រួចហើយនាងនោះប្រាប់មិត្ត
ខ្លួនថាៈ កំប្រុកចូលផឹកទឹកនោម ស្រណុកអស្ចារ្យវើយ!៕

ទី៣/៩.មេខ្ញែ
មេខ្ញែអង្គុយកំដរកូនក្រមុំក្នុងមង្គលការ។ គាត់អាងស្លៀកសំពត់ចងខ្សែ
ក្រវ៉ាត់ ក៏មិនស្លៀកខោស្លីបអី។មេខ្ញែអង្គុយបញ្ឈរក្បាលជង្គង់ ធ្វើឱយថ្នក់
សំពត់ធ្លាក់ចុះក្រោម ក៏ចេញកេរ្តិ៍ខ្មាសកណ្ដាលវាលតែគាត់មិនដឹងទេ។ តា
អាចារ្យអង្គុយនៅជិត ឃើញដូច្នោះមិនហ៊ានប្រាប់ ក៏បន្លឺថាៈងើបអ្នកទាំង
អស់គ្នា រលាស់កន្ទេលម្ដងវាប្រលាក់ណាស់។មេខ្ញែខ្ជិលក្រោក៏សួរថាៈ ខ្ញុំ
ត្រូវក្រោកដែរឬតា?តានោះតបថាៈ នាងឯងហ្នឹងណា៎ដែលត្រូវក្រោកធំជាងគេ!៕

រឿងអត់ស្ដេចទី៣/៤.៥.៦

ទី៣/៤.មេម៉ាយឆ្លងព្រែក
មានមេម៉ាយម្នាក់រស់នៅឆ្ងាយពីផ្សារ។ ព្រឹកមួយគាត់បានតុបតែងខ្លួនស្អាត
ទូលបន្លែមួយកញ្ជើទៅលក់នៅផ្សារ។គាត់បានធ្វើដំណើរឆ្លងព្រែក ដែលមាន
ទឹកជ្រៅត្រឹមគ្រលៀន។ លុយទឹកឆ្លងព្រែក ដៃម្ខាងកាន់សំពត់ដែលលាត់មកលើ
កុំឱយទទឹកសំពត់ ឯដៃម្ខាងទៀតទប់កញ្ជើនៅលើក្បាល។កំពុងតែឆ្លងបាន
ពាក់កណ្ដាលព្រែក ស៊យក៏មានក្ដាមកៀបចំប្រលោះភ្លៅ។គាត់ស៊ូទ្រាំទំរាំឆ្លង
ព្រែកផុត។បើលែងដៃខ្លាចទទឹកសំពត់ បើលែងដៃម្ខាងទៀតខ្លាចធ្លាក់កញ្ជើ។
ហេងមានបុរសម្នាក់ទើបតែសឹកបានបីថ្ងៃដើរមកដល់។អ្នកមេមម៉ាយក៏សុំឱយគាត់
ជួយបេះក្ដាមចេញ។បុរសនោះទើបតែសឹកនឹកស្មានថាខ្លួននៅជាសង្ឃមិនហ៊ាន
យកដៃចាប់ក្ដាមទេក៏យកមាត់ខាំ ស៊យក្ដាមក៏កៀបមាត់គាត់ទៀត។ អ្នកមេម៉ាយ
ឈឺំពេកក៏ស្រែកថាៈ លឿនឡើងៗឈឺណាស់លោកប្អូន!។បុរសនោះក៏តបវិញថាៈ
ខ្ញុំក៏ត្រូវក្ដាមកៀបបបូរមាត់ដែរហ្នឹង!មិនគ្រាន់តែឈឺទេ!ថែមទាំងស្អុយឆ្អេះ
ទៀតផងអ្នកអឺយ!៕

ទី៣/៥.កូនចិន
កូនចិនម្នាក់បានរៀនសាលាខ្មែររហូតថ្នាក់ខ្ពស់។ គាត់មានមិត្តខ្មែរជាច្រើន
ហើយតែងប្រាប់មិត្តគាត់ថាៈ អញស្អប់ចិនៗណាស់ វា​មករស់នៅស្រុកខ្មែររកសីុ
មានបាន។បែរជាវានាំគ្នាមាក់ងាយរាស្ត្រខ្មែរ។ម៉ារបស់គាត់ឮ ក៏ជេរហើយថាៈ អួ!
ជាចិនដែរ! ម៉េចក៏លឺ មាក់ងាយអួ! លឺបានលុយចាយក៏ដោយសារអួដែរ!។ កូនតប
ថាៈប៉ាចិនតែមិនដូចចិនផ្សេងទេ។រួចហើយគាត់ថាៈចាំខ្ញុំច្រៀងឱយប៉ាឯងស្ដាប់
ណា៎ប៉ាៈនមោតសៈ ដកសមពីអង្ស័កចាក់ប៉ូមៗ ពួកអ្ហែងជាសិស្សអង្គុយ
ចោមរោមមើលអញស៊ីបូមលេបទឹកមាត់ទៅ។អាត្មាផេះចំអេះង៉ោង ដេកចំកោង
ចាំកណ្ដាលដើមទ្រូង ស៊ីរូងយកតែម្ហូបឆ្ងាញ់ ឆ្អែតហើយដេកឱយឡើងខ្លាញ់
ម្ហូបមិនឆ្ងាញ់អាត្មាអញមិនលូកទេ។ប៉ារបស់គាត់ឮដូច្នេះក៏ជេរហើយប្រាប់ញាតិ
ថាៈ ឱយវាទៅរៀនអស់លុយយ៉ាងច្រើន ចេះតែរឿងអប្រិយ៕

ទី៣/៦.សម្បថ
មានគូសង្សារមួយគូបាននាំគ្នាស្បថសច្ចានៅមុខអ្នកតា ថាស្មោះត្រង់រវាង
គ្នា។បើសិនជាមានអ្នកណាមួយក្បត់ សូមឱយអ្នកតាកាច់កបំបាក់ចុះ។ថ្ងៃក្រោយ
មក កម្លោះនោះបាននាំស្រីផ្សេងទៀតមកស្បថដូចគ្នា។រួចហើយក៏នាំសង្សារ
ខ្លួនចេញទៅ។មួយសន្ទុះក្រោយមក កម្លោះនោះក៏ត្រឡប់មកវិញ ហើយ
បាននិយាយសំល៉ុតអ្នកតាថាៈ លោកតាឯងហ៊ានតែកាច់ខ្ញុំ!ខ្ញុំនឹងមកដុតខ្ទម
របស់លោតាឯងឱយឆេះខ្ទេចខ្ទីតែម្ដង។ម៉្យាងវិញទៀត កាលពីលោកតាឯង
នៅរស់ ក៏មានស្រីច្រើនដូចខ្ញុំអញ្ចឹងដែរ! ប្រយ័ត្នណា៎!លោកតា៕

រឿងអត់ស្ដេចទី៣/១.២..៣

ទី៣/១.ខន្តីញោម
មានប្ដីប្រពន្ធពីរនាក់កំពុងឈ្លោះគ្នា។ ពេលនោះមាននេនសង្ឃមួយអង្គ
មកបិណ្ឌបាតនៅមុខផ្ទះ។ឈរនៅចាំយូរ ម៉្យាងទៀតចង់ស្ដាប់ដឹងរឿងគេ
ផង នេនឈរយូរទៅៗ ស្ដាប់ទាសត្រចៀកពេក ក៏ពោលថាៈញោមខន្តីៗៗ!
ប្រពន្ធខឹងនឹងប្ដីពេកក៏ដោះស្បែកជើងគុបវ៉រតម្រង់ក្បាលប្ដី។ប្ដីគេចផុត ក៏ទៅប៉ះ
ក្បាលនេនម៉ាំង ធ្វើឱយនេននោះឈឺបែកអំពិលអំពេក។នេនខ្ញាល់ណាស់​ក៏ដោះ
បាតពីដៃហើយនិយាយថាៈ ញោមប្រុសៗ កាន់បាតឱយអាត្មា អាត្មាវ៉ៃមីចោរ
កណ្ដួយស្អុយនេះម្ដង។ ស្រាប់តែប្ដីនាងនោះតបថាៈ ន៎ែ!កុំចេះអាត្រង៉ោល
រឿងប្ដីប្រពន្ធអញទេវើយ!៕

ទី៣/២.ធើមីនេះ!
ខ្មែរនៅប្រេទសបារាំងពីរនាក់ប្ដីប្រពន្ធបានចូលជាសមាជិកគណៈបក្សប្រជា
ជនកម្ពុជា។បន្ទាប់ពីគណបក្សនេះឈ្នះឆ្នោត លោក«យល់ដល់គិត»បាន
និយាយប្រាប់ភរិយាគាត់ថាៈ ឥល៉ូវនេះគេឱយគាត់ទៅធ្វើមីនេះ នៅស្រុកខ្មែរ។
ភរិយាគាត់ត្រេកអរណាស់ដោយឮប្ដីថាបានទៅធ្វើមីនេះ។គាត់បានរៀបចំវ៉ាលី
ទិញសំបុត្រយន្តហោះជូនប្ដី។ ប្ដីគាត់ទៅដល់ភ្នំពេញបានស្នាក់នៅក្នុង
សណ្ឋាគារ"បឹងសំផន"ហើយក៏ទៅរាំលេងនៅរោងក្រសាល បានជួបស្រីយួន
ម្នាក់យ៉ាងក្មេង។គាត់ប៉ាវស្រីនោះផឹកស៊ី និយាយសើចលេងសប្បាយណាស់។
ស្រីក្មេងនោះបាននិយាយថាៈអូននៅញ៉ាំ ក.ដ.បងរហូតទល់ភ្លឺ។ខ្មែរឮ
ដូច្នោះ ក៏លូកខ្ដិចភ្លៅនាងនោះបន្តិច។នាងនោះក៏និយាយថាៈ​បងឯងចូល
ចិត្តលេនខាដិតអូនចឹង!ខ្មែរនោះរឹតតែសប្បាយទៀតឮដូច្នោះ។ក្រោយមក
គាត់ក៏សួរជីវប្រវត្តិរបស់ស្រីយួន។នាងក៏រៀបរាប់ប្រាប់ថាៈ​ អូនមានបងសីពីរនាក់
បងសីទីមួយ គាត់រកស៊ីធើសូ ឯបងសីទីពីរ គាត់រកស៊ីធើគុយ។ ខ្មែរឮហើយ
ក៏សើចសប្បាយអស្ចារ្យ គ្មាននឹកឃើញភរិយានៅប្រទេសបារាំងទេ។ មួយខែ
ក្រោយមកគាត់ទៅដល់ផ្ទះវិញ ប្រពន្ធក៏សួរថាៈ ម៉េចក៏ឆាប់ត្រឡប់មកវិញ
ម៉្លេះបង ក្រែងគេឱយទៅធ្វើ MINISTRE!។ប្ដីក៏តបថាៈ បងទៅធើមីនេះ
ធើមីនោះទេតើ! មិនមែនទៅធ្វើ MINISTRE រដ្ឋមន្ត្រីឯណា!។ ប្រពន្ធ
ខកចិត្តយ៉ាងខ្លាំង ព្រោះខំដើរអួតប្រាប់អ្នកជិតខាងថាប្ដីខ្លួនទៅធ្វើ
MINISTRE ។(ធើសូ គឺ ធ្វើសោ រួច ធើគុយ គឺ សាកនិងជួសជុលអាគុយ)៕

ទី៣/៣.កំហឹង
មហល្លកៈម្នាក់គាត់ពោលប្រាប់គេថាៈ សព្វថ្ងៃនេះគាត់មានកំហឹងនឹងលិង្គ
របស់គាត់។ កាលពីក្មេងអត់បានទេ គ្រាន់តែឃើញស្រីស្លៀកសំពត់ខើចលើ
ក្បាលជង្គង់ លិង្គខឹងបាស់ត្រង់ភ្លឹង។តែឥល៉ូវមានម្ហូបស៊ីហើយ បែរជាទន់
ល្ងៀកដូចទៀនហាលថ្ងៃអីចឹងវើយ!៕