samedi 28 février 2009

រឿងអត់ស្ដេចទី២/១៩.២០

ទី២/១៩.ក្មេងខ្លាចយក្ខ
ជំនាន់សាធារណៈរដ្ឋគ្មានស្ថិរភាពនារាត្រី។ ក្រុមល្ខោនបានសម្ដែងពេល
រសៀល។ពេលនោះតួឯកកំពុងតែចាប់ចងយក្ខ ស្រាប់តែពួកខ្មែរក្រហមបាញ់
គ្រាប់ផ្លោងមក។ធ្វើឱយទស្សនិកជនរត់បែកខ្ញែកចូលពួនក្នុងត្រង់សេ។ ឯ
យក្ខកំពុងតែជាប់ចំណង ក៏ស្រែកជួយផងៗ។គេក៏មកជួយ យក្ខក៏ទៅពួនក្នុង
ត្រង់សេជាមួយទស្សនិកជនដែរ។ស្រាប់តែកូនក្មេងជាច្រើន ស្រែកយំង៉ោងៗ។
ម្ដាយក្មេងទាំងនោះសួរថាៈកើតអីបានជានាំគ្នាយំមិនដឹងរឿង!!។ក្មេងៗ
ប្រាប់ថាៈ ខ្លាចយក្ខណាស់!យក្ខឮក៏ស្រែកតបថាៈ គ្រាប់កាំភ្លើងមិនខ្លាច
មកខ្លាចអីយក្ខ!។ ម្ដាយក្មេងៗ ក៏ប្រាប់ថាៈ លោកយក្ខឯងជូតមុខឱយ
ស្អាតទៅ ក្មេងៗឈប់ខ្លាចហើយ!៕

ទី២/២០.ស្មានតែប្រពន្ធ
លោកតាពិតគាត់បានរស់នៅជាមួយភរិយានិងកូនតូច ព្រមទាំងប្អូនថ្លៃស្រី
ពេញក្រមុំម្នាក់ផងដែរ។ ឯប្រពន្ធរបស់គាត់តែងតែលួចទៅលេងល្បែងសីុសង
ជាញឹកញាប់ នៅពេលដែលប្ដីទៅធ្វើការ។ ព្រលប់ថ្ងៃមួយម្ដាយបានលួង
ប្របកូនតូចឱយដេក រួចហើយលួចទៅលេងបៀបាត់ទៅ។ ម្ដាយចេញទៅ
បាត់កូនតូចក៏យំយ៉ាងខ្លាំង។ មីងឮក្មួយយំក៏មកដេកលួងប្របរួចលក់ទាំងពីរនាក់
ទៅ។ លុះប្ដីត្រឡប់ពីធ្វើការវិញក៏ចូលទៅដេក។ ស្មានតែប្រពន្ធគាត់ក៏ចាត់
ការទៅ។ រួចហើយនាងជាប្អូនថ្លៃគេចចេញបាត់ទៅ។ប្រពន្ធគាត់ត្រឡប់មក
ពីលេងបៀវិញ ងូតទឹករួចហើយចូលទៅកេសប្ដី។ ស្រាប់តែប្ដីតបថាៈ យីស!
ទើបតែដាក់ហើយអម្បាញមិញនេះឯង មកកេសទៀត!។ ប្រពន្ធក៏ឆ្លើយថាៈ
ខ្ញុំទើបតែត្រឡប់មកពីលេងបៀអម្បាញមិញនេះតើ!។ ចុះនរណាមកដេកក្នុងមុង
នេះ!។ អូ!តិចប្អូនស្រីខ្ញុំទៅ!។ប្ដីតបថាៈ បែបមែនហើយ! ហេតុអីក៏នាងមក
ដេកក្នុងមុងយើង!។ ប្រពន្ធសួរថាៈ ចុះបងឯងមិនដឹងទេឬ! ខ្ញុំតែងតែនៅពី
លើបងរហូតហ្នឹង!។ ប្ដីតបថាៈ ចុះបើនាងហ្នឹងនៅពីលើដូច តែអូនដែរហ្នឹង!
ធើម៉េចដឹងទៅ!៕

រឿងអត់ស្ដេចទី២/១៦.១៧.១៨

ទី២/១៦.ជិះសេះយន្ត
គ្រួសារលោកថីមានកូនប្រុសអាយុ៥ឆ្នាំ។ ឪពុកម្ដាយតែងនាំកូនទៅផ្សារ
ហើយតែងតែឱយកូនជិះសេះយន្តលេងជាញឹកញាប់។ សេះយន្តដើរលុះត្រាតែ
យើងដាក់ប្រាក់កាស់ ទើបដើរយោកឡើងយោកចុះៗៗ។ ថ្ងៃរសៀលមួយកូន
តូចទៅលេងបាល់នៅក្រៅផ្ទះ។ ឪពុកម្ដាយក៏រួមរក្សស្នេហាទាំងថ្ងៃ។
ចៃដន្យកូនស្រេកទឹក​ក៏ទៅរកផឹកនៅផ្ទះ។ បើកទ្វារចូលទៅក៏ឃើញឪពុក
ទុចង៉ក់ស្ងៀមធ្មឹង​នៅលើម៉ែកូនក៏ស្រែកថាៈប៉ាឯងដាក់កាក់ទៀតទៅសេះ
ដើរទៀតហើយ!៕

ទី២/១៧.សេះនិងក្របី
ហេតុអីបានជាសេះសើចកាច់កកាច់ស្រង បញ្ចេញធ្មេញទាំងក្រាស់អញ្ចឹង?
ឯក្របីវិញ ហេតុអីបានជាវាដើរតែគ្រវីក្បាលហើយយំ ង៉ែតង៉តៗៗរាល់ថ្ងៃ?
-មកពីសេះសប្បាយចិត្តឥតឧបមា ដោយសារទេវតា ប្រទានឱយវាមាន
លិង្គធំហើយវែង សូម្បីតែមនុស្សលោកក៏ស្ងើចសរសើរវាដែរ។
-ឯក្របីវិញវាតូចចិត្តពេកក្រៃ ដោយសារតែទេវតាប្រទានឱយ មាឌដ៏ធំតែ
លិង្គវាតូចមិនសមនឹងមាឌសោះ​ក៏ដើរគ្រវីតែក្បាលរួចយុំង៉ែតង៉តៗៗ៕

ទី២/១៨.យ៉ាស់អាខ្មៅ
មានស្រីម្នាក់ទៅជីកដំល៉ូង នៅឆ្ងាយពីផ្ទះតែម្នាក់ឯងហើយក៏នាំឆ្កែ
ឈ្មោះអាខ្មៅទៅជាមួយដែរ។ទៅដល់ព្រៃភ្នំគាត់ខំប្រឹងជីកដំល៉ូង
ឯឆ្កែក៏អង្គុយក្រោយខ្នង។ គាត់លុតជង្គង់ឱនកាយរូងដីយ៉ាងជ្រៅជាង
មួយម៉ែត្រ ធ្វើឱយសំពត់ធ្លាក់គ្របខ្លួនមិនគិតគូរខ្វល់ខ្វាយទេ អាងមានតែ
ម្នាក់ឯង ទោះជាគ្មានខោស្លីបក៏ដោយ។ ចៃដន្យមានព្រានព្រៃដើរ
កាត់មកជួប ឃើញគូថនៅកណ្ដាលវាល ក៏ស្រាតខោសាប់ញាប់ស្មេ រួច
ហើយដករត់ទៅបាត់។ អ្នកជីកដំល៉ូងប្រឹងងើបចេញពីរូងមក រកមើលឆ្វេង
ស្ដាំគ្មាននរណា៎សោះ ឃើញតែឆ្កែអាខ្មៅរបស់គាត់អង្គុយលិឌមាត់
វា ហើយគាត់លាន់មាត់ថាៈ យឺស!អាខ្មៅអ្ហែងចេះដូចមនុស្ស​ដាក់រួច
ហើយមកអង្គុយលិឌមាត់លិឌកធ្វើហីវឺយ!៕

រឿងអត់ស្ដេចទី២/១៣.១៤.១៥.

ទី២/១៣.លក់ទ្វារ
មានស្រីខ្មែរម្នាក់បានត្អូញត្អែថាៈ ចិនៗរកស៊ីលក់ទ្វារឈើ លក់ទ្វាដែកមាន
បានលុយសង់ផ្ទះថ្ម ទិញឡានល្អជិះ។តែខ្ញុំរកស៊ីលក់ដល់ទៅទ្វារមាស បែរ
ជាគ្មានលុយទិញអាហារឆី កម្មអ្វីម៉្លេះទេ!ដល់ទៅមានបានគឺបានរោគ​ HIV
ទៅវិញ៕

ទី២/១៤.ស្រីយួនរកស៊ីលក់ភេទ
ស្រីយួនម្នាក់បាននិយាយប្រាប់មិត្តគេថាៈ អញទៅរកស៊ីនៅស្រុកស្មែរ ពួក
ស្មែរ វាចូយអាន់ ចូយមើ!ចូយមើ! វាស្មានថា​ដូយអាន់ បញ្ចាំងវីដេអូ!ចឹងវើយ៕

ទី២/១៥.ក្មេងឡើងដើមស្វាយ
មានក្មេងស្រីម្នាក់កំពុងតែបេះស្វាយនៅលើចុងខ្ពស់។ចៃដន្យមានតាម្នាក់
គាត់ដើរកាត់ក្រោមដើមស្វាយ​ ងើយមើលទៅលើក៏ឃើញកុមារីនៅលើចុងស្វាយ
ហើយគ្មានខោស្លីបទេ។គាត់ក៏ឱយនាងនោះចុះមកដីរួចឱយលុយ៥ពាន់ទៅ
ទិញខោស្លីប។ កុមារីនោះបានលុយទៅប្រាប់ម៉ែ ឯម៉ែឮដូច្នោះក៏ទៅឡើង
បេះស្វាយដែរក្រែងបានលុយដូចកូន។ចៃដន្យតានោះដើរកាត់មកឃើញ ក៏ហៅ
ស្រីនោះឱយចុះមក ហើយប្រាប់ថាៈ យកលុយ៥ពាន់នេះទៅទិញឡាម កោ
មមីសឱយអស់ទៅ អាក្រក់មើលណាស់អ្នកអើយ!៕

រឿងអត់ស្ដេចទី២/១០.១១.១២

ទី២/១០.ត្រូវរបស់អាបា
នៅតាមស្រុកស្រែនារដូវរំហើយ ក្មេងៗជំទង់នាំគ្នាលេងគោដោយញី។ រាត្រី
ពេញបូណ៌មីនៃយប់មួយ ក្មេងៗស្រីប្រុសជាច្រើននាំគ្នាលេងគោដោយញី។ហើយ
គោឈ្មោលជាច្រើនឡើងពាក់គោញីឱយប្រសាចក្នុងវាលស្រែសប្បាយខ្ញៀវ
ខ្ញារ។មានបុរសម្នាក់ដើរមកឃើញក្មេងប្រុសជំទង់កំពុងតែឡើងពាក់គោញី ជាស្រី
ជំទង់ដែរ ក្មេងប្រុសនោះឡើងចុះៗ។ បុរសនោះឃើញដូច្នោះក៏និយាយថាៈន៎ែ!
គោឈ្មោលមិនពាក់គោញីដូច្នេះទេ! ចាំពូប្រាប់។ បុរសនោះក៏ឡើងពាក់គោ
ញីភ្លេត ធ្វើឱយគោញីថ្ងូរហើយទន់លោងទៀត។ ឯក្មេងៗឯទៀតឃើញ
ដូច្នោះ ក៏នាំគ្នាស្រែកថាៈ អូ! ត្រូវរបស់អាបាហើយវើយ!៕

ទី២/១១.បុរសអនាម័យ
មានបុរសម្នាក់អនាម័យណាស់ ក៏ប្រាប់មិត្តរបស់ខ្លួនថាៈ អ្ហែងឃើញទេ!ពួកនេះ
ស្មោកគ្រោកណាស់ អញខ្ពើមដល់ហើយវើយ។ មិត្តគាត់តបទៅវិញថាៈ ច៎ុះ!
ពេលដែលអ្ហែងចូលបា លេងស្រី ហើយយកដៃលូកស្ទាបគ្រំនាងនោះ អ្ហៃងមាន
សួរថាៈនាងបានលាងគ្រំហើយឬនៅទេ! បុរសនោះក៏ស្ងាត់មាត់ឈឹង៕

ទី២/១២.ឈ្លើងទាម
ខែវស្សាមានកសិករម្នាក់បាននាំប្រពន្ធកូនតូច ទៅចងសន្ទូចឯវាលស្រែឆ្ងាយ
ពីភូមិ។ឪពុករាយសន្ទូចរួចហើយ ក៏ទម្រេតខ្លួនសម្រាកលើដំបូក រួចលង់លក់ទៅ។
កូនតូចរបស់គាត់ដើរមកដល់ឃើញលិង្គរបស់ឪពុក ចេញកណ្ដាលវាល ក៏ភ័យខ្លាច
ស្មានតែឈ្លើងទាម។ វារត់វឹងទៅប្រាប់ម៉ែថាៈ ម៉ែអឺយ!ឈ្លើងទាមពុកធំណាស់។
ឆាប់ទៅបេះឈ្លើងចេញភ្លាមទៅ។ម្ដាយឮដូច្នោះក៏ភ័យហើយរត់ទៅភ្លាម។
ទៅដល់ក៏សួរកូនថាៈ ឯណាឈ្លើង! កូនចង្អុរប្រាប់ៈ នោះន៎!(ចង្អុល
បង្ហាញចំលិង្គឪពុក)។ ម្ដាយតបថាៈ ឈ្លើងក្ដរឪអ្ហែងអី!៕

រឿងអត់ស្ដេចទី២/៧.៨.៩

ទី២/៧.ចៅផ្កាប់ត្រលោក
មានកំលោះម្នាក់ជាកសិករ ជីវភាពរស់នៅក្រតោកយ៉ាកបង្គួរ។គាត់បាន
ទៅចងការនាយទុន ដើម្បីយកលុយទៅការប្រពន្ធ។ដោយម្ដាយខាងស្រីគេ
សុីខន្ធស្លាថ្លៃ។ រៀបការរួចហើយ យប់ផ្សំដំណេកកំលោះនោះក៏មាន
គំនិត្យមួយ ចង់បានលុយខន្ធស្លាមកវិញខ្លះ។ ដោយយកត្រឡោកដូង
មកខាត់ឱយរលងចងគ្របពងគាត់ឱយជិត។ដល់ពេលផ្សំដំណេកប្រពន្ធគាត់បាន
ស្ទាបរបស់ប្ដីទៅមូលតិលដូចរបស់ខ្លួនដែរ​ មួយយប់បានត្រឹមតែស្ទាបទេ។
ព្រឹកស្អែកឡើងម្ដាយក៏សួរទៅកូនស្រីថាៈ​យ៉ាងម៉េចដែរកូនយប់មិញ?កូនស្រីក៏
ឆ្លើយដូចខកចិត្តថាៈ មូលតិលដូចតែរបស់កូនដែរហ្នឹង ធ្វើអ្វីមិនកើតទេ។
ម្ដាយឮដូច្នោះខកចិត្តកន្លង ព្រោះបានកូនប្រសារស្រី។ រួចហើយទៅ
ប្រាប់ប្ដី គាត់ទាំងពីរក៏សម្រេចផ្ដាច់ចំណងកូនប្រសារ ហើយព្រមប្រគល់ខណ្ធ
ស្លាឱយទៅកូនប្រសារវិញខ្លះ។កូនប្រសារបានលុយហើយក៏យកសងបំណុល
នាយទុនរួចទៅ។ លុះល្ងាចឡើងកំលោះនោះ ក៏មកសុំដេកជាមួយប្រពន្ធ
១យប់ទៀតមុននឹងបែកគ្នា។ឪពុកម្ដាយក្មេកគិតថា ស្រីដូចគ្នាដេកមួយយប់
ទៀតក៏មិនអីដែរ គាត់ព្រមឱយដេក។កំលោះនោះក៏ដោះត្រឡោកដូងចេញ
ហើយ ក៏រួមរក្សស្នេហាជាមួយនាងនោះទៅ។ព្រឹកស្អែកឡើង នាងនោះក៏
រត់ទៅប្រាប់ម្ដាយថាៈ ខ្ញុំមិនឱយប្ដីត្រឡប់ទៅផ្ទះវិញទេ ព្រោះយប់មិញ
នេះមិនដូចជាយប់មុនសោះ។ គាត់ធើឱយខ្ញុំពេញចិត្តណាស់ម៉ែអឺយ!៕
ទី២/៨.សេកសោម
កសិករម្នាក់ចិញ្ចឹមសេកសោមមួយគូ មានញីមួយនិងឈ្មោលមួយ។
សេកទាំងពីរចេះនិយាយដូចមនុស្សអញ្ចឹង។ រដូវដោយញីដោយឈ្មោល
សេកឈ្មោលតែងតែចឹកក្បាលសេកញីទំពេកអស់។ថ្ងៃមួយមានយាយជីពីរនាក់
មកលេងជាមួយម្ចាស់ផ្ទះ។គ្រាន់តែឃើញយាយជីដើរចូលមកជិតផ្ទះ​សេកស្រែក
យ៉ាងខ្លាំងថាៈ អូ៎!គ្រាន់តែខាងលើរលីងក្បិលប៉ុណ្ណឹងទៅហើយ ទំរាំអាខាង
ក្រោមទៀត រលីងប៉ុណ្ណាទៅ!រួចហើយក៏សើចក្អាកក្អាយ៕
ទី២/៩.បោះគោល
ស្រីម្នាក់មានផ្ទៃពោះ ជិតគ្រប់ខែផង។ហើយកូននៅក្នុងពោះជាកូនភ្លោះ
ទៀត។ប្ដីគាត់តែងតែរួមរក្សស្បេហាស្ទើរតែរាល់ថ្ងៃ។កូនផ្លោះនៅក្នុង
ពោះម្ដាយនាំគ្នាថ្ងូរថាៈយើងនៅក្នុងពោះតូចមួយហើយចង្អៀតទៀត។
មិនដឹងជាអាណា៎! មកបោះគោលភុចៗ ឆាកក្បាលពួកយើង សឹងតែរាល់ថ្ងៃ
យើងខំគេចបម្រាស់ភ័យចង់ដាច់ខ្យល់តែម្ដងហើយវើយ!៕

រឿងអត់ស្ដេចទី២/៤.៥.៦

ទី២/៤.ស្រីខាតលក្ខណ៍
មានបុរសពីរនាក់ជាមិត្តភក្តិនឹងគ្នា។ម្នាក់ព្យាយាមធ្វើការងារណាស់ មុនចូល
ដំណេកគាត់តែងសូត្រធម៌បួងសួងព្រះសំពះសុំទេវតា ឱយជួយថែរក្សាក្រុមគ្រួសារ
គាត់។ឯភរិយាគាត់វិញស្លូតបូតសំដីទន់ភ្លន់គោរពប្ដីនិងញាតិទាំងឡាយណាស់។
យប់មួយទេវតាបានមកពន្យល់សប្តិប្រាប់គាត់ថាៈ ព្រឹកស្អែកនេះអ្នកទាំងពីរដើរ
ទៅទិសខាងកើត ដល់ដើមពោធិធំមួយ នឹងឃើញស្គរទិព្វមួយ។ ស្គរទិព្វនោះ
អាចទះបានតែបីដងទេ។បើអ្នកប្រាថ្នាអ្វីមួយលើកដៃបួងសួងហើយទះស្គរមួយ
ភឹងទៅ នឹងបានដូចក្ដីប្រាថ្នា។ គាត់ក៏ធ្វើដូចទេវតាពន្យល់សប្ិប្រាប់ក៏ក្លាយ
ជាសេដ្ឋី មានឈ្នួលឆ្វេងស្ដាំ គោក្របីដីស្រែ មាសប្រាក់ច្រើនណាស់។ ថ្ងៃ
មួយសម្លាញ់គាត់មកលេង ឃើញសម្លាញ់ក្លាយជាសេដ្ឋី ក៏សួរដេញដោល។
សម្លាញ់ក៏ប្រាប់មិត្តថាៈ ឯងយកស្គរនេះទៅ ប្រាថ្នាអ្វីមួយហើយ ក៏ទះមួយ
ផូងទៅនឹងបានដូចប្រាថ្នា។ មិត្តនោះឮដូច្នោះត្រេកអរជាអនេក ក៏លាមិត្ត
ត្រឡប់ទៅវិញ។ ទៅដល់ផ្ទះ ក៏ប្រាប់ប្រពន្ធថាក្លើយើងក្លាយជាសេដ្ឋីមាន
ស្ដុកស្ដម្ភ ផ្ទះថ្មធំមានឈ្នួលច្រើនចាំបំរើ ដោយសារស្គរទិព្វនេះ។ នាង
ជាប្រពន្វមិនជឿ ក៏កញ្ឆក់ស្គរទិព្វពីប្ដី ហើយស្រដីថាៈស្គរទិព្វក្ដរឯងអីទេវឺយ!
រួចក៏បោះស្គរទិព្វនោះទៅលើក្ដារឮភើង។ ស្រាប់តែក្ដរដុះពេញខ្លួនប្ដី
តែម្ដង​ ធ្វើឱយអ្នកទាំងពីរភ័យណាស់ ក្ដរដុះស្អេកស្កាស់ខ្មាសគេងាប់ហើយ។
ប្ដីក៏ប្រាប់ប្រពន្ធថាៈ ឆាប់យកស្គរទិព្វនោះមកទះហើយសុំឱយក្ដរទាំងអស់ជ្រុះពី
ខ្លួនអញភ្លាម!។ ប្រពន្ធក៏ធ្វើតាម ស្រាប់តែក្ដរជ្រុះបាត់អស់ពីខ្លួនដូចប្រាថ្នា។
ដល់ស្ទាបមើលរបស់គាត់ក៏បាត់ដែរ។គាត់ទាំងពីរនាក់ភ័យម្ដងទៀត ស្ដាយរបស់
ដែលធ្លាប់ប្រើ។ប្រពន្ធក៏បួងសួងសុំឱយក្ដរប្ដីមានដូចដើមវិញរួចទះស្គរទិព្វនោះ
ក៏បានដូចប្រាថ្នា។ទីបញ្ចប់នៅតែក្រដ៏ដែល នេះហៅថាៈនាងរត់រកអ្នក មេខាត
លក្ខណ៍រត់រកអាកំបាក់ទន្សា៕

ទី២/៥.កូនភ្លោះ
កូនភ្លោះពីនាក់បងប្អូនមឹមដោះមិនដែលបានឆ្អែតទេ។ អាបងខឹងថាប្អូនមឹមទឹក
ដោះខាងវាស្ទើរតែអស់រាល់ព្រឹក។ក៏លួចយកថ្នាំមកលាបដោះម៉ែវាឱយពុលអាប្អូន។
លុះស្អែកឡើងស្រាប់តែឪពុកវាស្លាប់ទៅវិញ។​ម្ដាយវាយំអាណិតប្ដីណាស់ ស្លាប់
ក៏ងាយម៉្លេះ។ ឯអាបងកូនភ្លោះឃើញដូច្នោះ ក៏និយាយថាៈ រកមុខឃើញហើយតើ
គឺពុកជាអ្នកលួចមឹមទឹកដោះខាងខ្ញុំអស់រាល់ថ្ងៃ!ងាប់ទៅ!៕

ទី២/៦.កូនគោ
កូនគោយំម៉!ៗ! ស្រែកសួរម៉ែវាថា​ៈ ម៉ែ!ម៉ែ!ប៉ាខ្ញុំមុខមាត់គាត់យា៉ងម៉េចដែរ? ម៉ែវាក៏
ឆ្លើយតបថាៈមិនដឹងទេកូនអឺយ បើគេទោតែពីក្រោយ! មើលមុខគេមិនឃើញសោះមិន
ដឹងថាមួយណាទេ!៕

រឿងអត់ស្ដេចទី២/១.២.៣

ទី២/១.ជ្រូក
មានមនុស្សខ្លះដៀលជ្រូកថាៈ ជាសត្វដែលស្មោកគ្រោកបំផុត។ដេកតែក្នុង
លាមកភក់ជ្រាំ ក្លិនអាក្រក់ណាស់ មិនត្រូវបរិភោគសាច់វាសោះ។ ជ្រូកឮមនុស្ស
លោកដៀលត្មេះដូច្នេះ ក៏ឆ្លើយថាៈ ជ្រូកដេកក្នុងលាមកភក់ជ្រាំមកពីម្ចាស់
វាខ្ជិលច្រអូសមិនថែទាំ។ មនុស្សខ្លះអួតថាខ្លួនស្អាតតែបន្ទោបង់ហើយ ក៏
លូកដៃលេងលាមកខ្លួនឯងគ្រប់ពេល!៕

ទី២/២.ដុះផ្សិត
មានស្ត្រីម្នាក់បានអង្គុយលើម៉សៅមិនដឹងខ្លួន ក៏ប្រឡាក់គូថសក្បុស។រសៀល
នោះគាត់នៅតែពីនាក់ប្ដីប្រពន្ធស្ងាត់ល្អ។ ប្ដីគាត់នឹកចង់ទាំងថ្ងៃក៏ចាប់សំរាត
សំពត់ប្រពន្ធ ឃើញគូថប្រពន្ធសក្បុសក៏ស្រែកថាៈ យីស!គូថយាយប៊ិកឯងដុះផ្សិត
សំបើមម្លេះ!តិចហួស délai ទៅ!៕

ទី២/៣.មេម៉ាយចង់បានប្ដី
មានមេម៉ាយម្នាក់រស់នៅឯកា​ អផ្សុកពេកក៏ចុះផ្សាយតាមវិទ្យុដើម្បីរកស្វាមី
ដែលសុភាពរាបសា។ដោយប្ដីគាត់មុនកាចណាស់ វាយធ្វើបាបគាត់ស្ទើររាល់ថ្ងៃ។
រសៀលមួយមានបុរសម្នាក់កុតដៃកុតជើង មកចុចកណ្ដឹងផ្ទះរើងៗ។អ្នកមេម៉ាយ
ក៏បើកទ្វារចេញទៅ ស្រាប់តែឃើញបុរសពិការនៅមាត់ទ្វារ។គាត់ក៏សួរថាៈ លោក
មកទីនេះមានការអីដែរ? បុរសពិការក៏ប្រាប់ថាៈ អ្នកបានចុះផ្សាយវិទ្យុរកស្វាមីមែន
ទេ! គឺខ្ញុំនេះហើយជាមនុស្សស្លូតបូត មិនអាចទាត់ធាក់វាយតប់នរណាបានឡើយ
ដៃក៏គ្មានជើងក៏គ្មានដូចអ្នកឃើញស្រាប់។អ្នកមេម៉ាយក៏សួរទៀតថាៈ ចុះ!លោក
ចុចកណ្ដឹងយ៉ាងម៉េចកើត? បុរសពិការក៏ឆ្លើយថាៈ យកលិង្គចុចនោះអី!៕

vendredi 27 février 2009

រឿងអត់ស្ដេចទី១/១៩.២០

ទី១/១៩.ស្អុយលាមក
កសិករម្នាក់បានទៅសួរសុខទុក្ខញាតិសន្ដាននៅក្រុងភ្នំពេញ។ ទៅដល់ផ្ទះបងប្អូន
គាត់បានទៅបន្ទោបង់ក្នុងបង្គន់អនាម័យ។ពេលចេញមកវិញគាត់រមាស់ថ្ពាល់ក៏យកដៃ
ឆ្វេងអេសទៅ។ក្រោយមកក៏មានក្លិនស្អុយភាយៗជាប់ច្រមុះ។ គាត់ពោលតែម្នាក់ឯង
ថាៈយីស!កើតតែអ្នកក្រុងគេរស់នៅបានបន្ទាប់ពីបន្ទោបង់ហើយក្លិនលាមកស្អុយជាប់
រហូតយ៉ាងនេះ។ស្អុយយូរទៅៗគាត់ទ្រាំមិនបានក៏ទៅបន្ទប់ទឹកដើម្បីលាងខ្លួន។ទៅដល់
ឃើញកញ្ចក់ក៏ឆ្លុះមុខ គាត់ក៏ស្រែកតែម្នាក់ឯងថាៈ យីស!អាចម៍អញទេតើ! ម៉េចក៏មកជាប់
ថ្ពាល់អញទៅវិញ! មើលទៅក្រចកដៃខាងឆ្វេងសុទ្ធតែលាមកខ្លួនឯង៕

ទី១/២០.ឆីលាមកអាំង
រាស្ត្រខ្មែរបាននាំគ្នាទៅរកត្រីពងនៅទន្លេសាប។មានអ្នកខ្លះបរទេះទៅរកត្រីមុន
ខ្លះទៀតទៅក្រោយដោយជាប់រវល់់ការងារ។មានកសិករម្នាក់ខិលពេកកូវនូវពេល
បាននាំគ្នាឈប់ទទួលទានបាយតាមផ្លូវ។​បាយរួចហើយបុរសនោះក៏ទៅបន្ទោបង់
ដាក់ស្លឹកចេករួចខ្ចប់ដាក់ក្នុងដំបុតចងយ៉ាងស្អាត ហើយយកទៅអាំងចោលទៅ។
គាត់ទាំងអស់គ្នាចេញដំណើរត្រឡប់ទៅក៏ជួបអ្នកភូមិដែលចេញទៅរកត្រីដែរ។បុរសកំហូចក៏
ប្រាប់អ្នកទាំងនោះថាៈ ន៎ែ!ខ្ញុំអាំងពងត្រីមួយដំបុតទុកនៅក្នុងភ្នក់ភ្លើងនៅពាក់
កណ្ដាលផ្លូវនោះន៎!។ ក្រុមទាំងនោះទៅដល់ឃើញកញ្ចប់ស្លឹកចេកអាំងកំពុងតែ
ឆ្អិនល្អចេញខ្លាញ់ឱយរងើម។ គាត់ទាំងអស់គ្នាដណ្ដើមពងត្រីអាំងឆីឱយរញៃមាន
យាយម្នាក់គាត់និយាយថាៈ ពងត្រីអាំងនេះប្រឡាក់សាបបន្តិចបានជាស្អុយប្លែក
ធម្មតាតែវាឆ្ងាញ់ដល់ហើយ(តាមពិតគាត់នាំគ្នាឆីលាមកអាំង)៕

រឿងអត់ស្ដេចទី១/១៧.១៨

ទី១/១៧.បុរសឡប់
នៅភូមិមួយមានបុរសម្នាក់ឡប់សតិ តាមពេល។ជួនកាចណាស់ចំពោះបុគ្គលណា
ដែលកុហក់គាត់។​ ថ្ងៃមួយបុរសនោះបានទៅលេងផ្ទះមេម៉ាយម្នាក់នៅ
ក្នុងភូមិជាមួយគ្នា។អ្នកមេម៉ាយនោះនិយាយលេងសើចជាមួយបុរសឡប់សតិនោះ
រួចក៏ជ្រុលមាត់និយាយថាៈ​ន៎ែ!អាកួតបើឯងឡើងកាប់ក្ដិបត្នោតដ៏ខ្ពស់នោះបាន
អញឱយធើគូថ។ បុរសនោះក៏តបថាៈបើកុហក ខ្ញុំកាប់ងាប់វើយ។ អ្នកមេម៉ាយនឹក
ស្មានថា អាកួតឡើងដើមត្នោតដ៏ខ្ពស់នោះមិនរួចក៏ឆ្លើយថាៈមែនណា៎វឺយ។
បុរសឡប់នោះក៏ទៅបាត់កន្លះថ្ងៃ ត្រឡប់មកវិញជាមួយក្ដិបត្នោតយា៉ងច្រើន
យកមកឱយអ្នកមេម៉ាយស្លកកូរ។រួចហើយក៏ទារបំណុលពីអ្នកមេម៉ាយ។អ្នកមេម៉ាយ
ខ្លាចបុរសនោះសម្លាប់គាត់ ក៏ព្រមឱយបុរសឡប់ធើគូថទៅ។ ឯអាកួតនោះបាន
ធើគូថហើយ ក៏ដើរនិយាយប្រាប់ញាតិថាៈ អ្នកមេម៉ាយនោះភ្នាល់ចាញ់អញ អញមិន
ត្រឹមតែធើគូថទេ អញធើដល់ដួយវាទៀតវឺយ៕

ទី១/១៨.កង្កែបក្រាំង
កង្កែបតែងតែចូលក្រាំងក្នុងដីនារដូវប្រាំង។មានទេសចរមួយក្រុមបានធ្វើដំណើរទៅ
ទស្សនាអង្គរវត្ត។ជិតដល់ខេត្តសៀមរាប ឡានទេសចរក៏បែកកង់។ទេសចរទាំង
ស្រីប្រុសក៏ចុះទៅបត់ជើងរៀងៗខ្លួន។ មាននារីក្រុងម្នាក់់គាត់ខ្ពើមរអើមដីណាស់
គាត់ទៅរកកន្លែងដែលស្រឡះ ក៏ប្រទះបឹងមួយខះស្ងួតល្អ។ នាងនោះក៏អង្គុយ
នោមចំកន្លែងកង្កែបកំពុងតែដេកក្រាំង។ទឹកនោមខូងដីយ៉ាងជ្រៅទៅប៉ះកង្កែប
កំពុងតែដេកក្រាំង។កង្កែបភ្ញាក់ឡើងក៏លាន់មាត់ថាៈ យ៉ាស់!ភ្លៀងឆ្នាំនេះខ្លាំង
ដូចព្យុះសង្ឃរា តែគ្មានផ្គរលាន់បន្តិចសោះតែម្ដង។ រួចហើយវាលោតចេញ
ទៅរកចំណី ក៏ទៅបុកចំគ្រំនាងនោះ។ ធ្វើឱយនាងនោះភ្ញាក់ភ័យខ្លាចស្រែក
ហៅគេឯងឱយជួយថាមានខ្មោចលងមកស្ទាបគ្រំខ្លួនលេង៕

រឿងអត់ស្ដេចទី១/១៤.១៥.១៦

ទី១/១៤.សារិកាកែវ
មានមេម៉ាយម្នាក់រកស៊ីលក់ដូរនៅតាមជនបទ ហើយចិញ្ចឹមសារិកាកែវមួយ។ វាចេះ
និយាយដូចមនុស្សអញ្ចឹង។ រសៀលមួយមានបុរសពោះម៉ាយម្នាក់ដើរមកដល់ផ្ទះ
អ្នកលក់ដូរនោះស្រាប់តែឮសូរសំរែកថាៈ បងអឺយចូលមកនេះវ៉ៃម៉ាសិចតែ៥រៀលទេ!។
បុរសពោះម៉ាយចូលទៅក៏ជួបមេម៉ាយទើបតែចេញពីបន្ទប់ទឹកមកដែរ។បុរសពោះម៉ាយ
ឃើញដូច្នោះក៏ចាប់អ្នកមេម៉ាយថើបភ្លាម ដោយគាត់ស្មានតែស្រីរកស៊ី។ មានអី
អ្នកមេម៉ាយទះកំភ្លៀងបុរសនោះមួយដៃ ហើយព្រមានថាៈ ម៉េចចង់ជាប់គុកឬ!។
បុរសពោះម៉ាយតបទៅវិញថាៈ ចុះ!អ្នកឯងស្រែកអម្បាញមិញថាៈ វ៉ៃមួយសិច៥រៀល
នោះអី។ពេលនោះសារិកាកែវក៏ស្រែកទៀតថាៈវ៉ៃមួយសិច៥រៀលៗ!ហើយក៏សើច
ក្អាកក្អាយ៕

ទី១/១៥.ពេទ្យធ្វើតេស្ត
បុរសម្នាក់សំរាកព្យាបាលខ្លួននៅមន្ទីរពេទ្យព្រែកត្នោតគឺពេទ្យព្យាបាល
មនុស្សឆ្កួត។គាត់សុំវិជ្ជបណ្ឌិតចេញពីមន្ទីរពេទ្យ។ពេទ្យក៏តបទៅវិញថាៈបើ
អញ្ចឹងត្រូវធ្វើតេស្តសិន បើឆ្លើយសំណួរត្រូវ នឹងបានចេញទៅផ្ទះវិញ។ពេទ្យ
សួរថាៈ ទី១​បើលោកត្រូវឆ្នោតរង្វាន់ធំ យកលុយទៅធ្វើអ្វីខ្លះ? បុរសនោះ
ឆ្លើយថាៈ ដណ្ដឹងប្រពន្ធដ៏ក្មេងស្អាតរៀបការ។ សំណួរទី២ៈ ចុះការប្រពន្ធ
រួចហើយធ្វើអ្វីទៀត?បុរសនោះឆ្លើយថាៈ រួចហើយផ្សំដំណេកជាមួយនាងនោះ
អី។សំណួរទី៣ៈ​ ចុះ!ពេលផ្សំដំណេកធ្វើអីខ្លះ? បុរសនោះឆ្លើយថាៈ រួចហើយ
សម្រាតសំពត់នាង។សំណួរទី៤ៈ សម្រាតសំពត់់នាងរួចហើយ ធ្វើយ៉ាងម៉េចទៀត?
បុរសនោះឆ្លើយៈ ឆ្កួតមែនវឺយ! សម្រាតសំពត់ហើយកាត់យកកៅស៊ូនៅ
ត្រង់ចង្កេះសំពត់ទៅចងធ្វើជំពាមកៅស៊ូទុកបាញ់សត្វនោះអី!៕

ទី១/១៦.ស្រីម្នាក់រៀនបើកឡាន
នៅប្រេទសបារាំងរៀនបើកឡានដើម្បីយកប័ណ្ណបើកបរអស់លុយច្រើនណាស់។
មានស្រីម្នាក់គាត់់រៀនបើកជាមួយគ្រូបារាំង នៅពេលដូរលេខគាត់តែងងាកមកមើល
ចង្កឹសលេខមិនមើលទៅមុខទេ។គ្រូបារាំងស្ដីបន្ទោសហើយវ៉ៃដៃគាត់រាល់លើក។
ហើយប្រាប់គាត់ថាៈ ពេលដូរលេខត្រូវមើលទៅមុខជានិច្ចកុំងាកមកមើលចង្កឹសលេខ
ប្រយ័ត្នបុកគេស្លាប់!អ្នកស្រីនោះក៏សម្រេចធ្វើតាមគ្រូ ពេលដូរលេខគាត់មិនមើល
ទេក៏រាវរកចង្កឹសលេខប្រឹងរាវរកចុះរកឡើងងក៏រាវប៉ះលិង្គគ្រូបារាំង។គ្រូបារាំង ស្រែកថាៈ
អ្នកឯងចង់ស្ទាបអីពេលនេះ ចាំបើកឡានចប់សិន!។ អ្នកស្រីនោះខ្មាសគ្រូបារាំង
នោះពេក ក៏ដូរសាលារៀនទៅ៕

រឿងអត់ស្ដេចទី១/១២.១៣

ទី១/១២.មឹមដោះម៉ែ
បងប្អូនជាច្រើននៅជួបជុំគ្នានិយាយសើចលេងសប្បាយ។មានបងម្នាក់គាត់ចាស់
ជាងគេក៏សួរទៅប្អូនៗថាៈ មើ!ពួកអ្ហែងទាំងអស់គ្នាអ្នកណាខ្លះដឹង! តើនរណាមឹម
ដោះម៉ែយើងមុនគេ?។ មានម្នាក់ឆ្លើយភេ្លតថាៈ កូនបងគេបង្អស់ជាអ្នកមឹម
ដោះគាត់មុនគេ។ គាត់ក៏តបវិញថាៈ អ្ហែងភ្លើមែមនវឺយ។ អ្នកឯទៀតក៏ឆ្លើយ
ថាៈ រឿងអីមិនមែន! ប្រាកដជាកូនបងបង្អស់ហើយមឹមដោះគាត់។ គាត់ក៏ឆ្លើយថាៈ
ពួកអ្ហែងល្ងង់ណាស់ គឺឪពុកអ្ហែងរាល់គ្នាហ្នឹងគាត់មឹមដោះម៉ែពួកអ្ហែងមុនគេ
ឬមួយក៏ប្រុសទីមួយដែលរួមរក្សស្នេហាជាមួយគាត់នោះអី៕

ទី១/១៣.រុយនិងចៃ
នៅបញ្ចឹមប្រទេសមានអ្នកជិះម៉ូតូជាច្រើន ហើយបុរសខ្លះមានពុកចង្ការយ៉ាាងវែងៗ។
អ្នកខ្លះមានចៃរស់នៅក្នុងពុកចង្ការ។នៅពេលដែលអ្នកម៉ូតូធ្វើដំណើរខែហេមន្ត
រដូវ ធ្វើឱយចៃត្រជាក់ញ័រខ្លួនជាខ្លាំង។ចៃដន្យមានរុយមួយហើរមកទុំលើពុកចង្ការ
ក៏ឃើញចៃកំពុងតែរងាញ័រខ្លួនចំប្រប់។រុយក៏សួរចៃថាៈ ម៉េចក៏បងចៃឯងមករស់នៅទីនេះ!
ចៃតបថាៈ មិនដឹងទៅនៅទីណាទេ ក្រៅពីសក់នឹងពុកមាត់នោះ! រុយក៏ប្រាប់ចៃថាៈ
បងចៃឯងស្ដាប់ខ្ញុំ នៅពេលដែលបងចៃឯងឃើញមនុស្សស្រី ត្រូវតោងសក់ភ្លាម
រួចហើយសម្រូតចុះទៅក្រោម តាមចន្លោះជ្រលងភ្នំភ្លោះដ៏ខ្ពស់ពីរ តែគ្មាន
ស្មៅដុះទេ។​ រួចហើយចុះបន្តទៅទៀតរហូតដល់ស្រះតូចមួយ ចុះទៅក្រោម
ទៀតទើបដល់ព្រៃក្រោម ទីនោះកក់ក្ដៅជាទីបំផុត។ ចៃក៏ធ្វើតាម ទៅដល់ទីកក់
ក្ដៅនោះមែន។ មួយសប្ដាហ៍ក្រោយមកបុរសនោះ ក៏បានរួមរក្សស្នេហាជាមួយ
ស្រីនោះដែរ។មួយថ្ងៃបន្ទាប់មក​ រុយក៏ឃើញចៃកំពុងតែរងាញាក់នៅក្នុងពុកចង្ការ
ទៀត។ហើយក៏សួរទៅចៃថាៈម៉េចក៏ចៃបងឯងមិនទៅរស់នៅព្រៃក្រោមរបស់មនុស្ស
ស្រី! ចៃតបទៅវិញថាៈទៅហើយ! តែថ្ងៃមួយមានខ្យល់បក់បោកយ៉ាងខ្លាំង។
ឥល៉ូវស្រាប់តែខ្ញុំមករស់នៅទីនេះទៅវិញ។ សំណួរៈ ហេតុអីបានជាចៃត្រឡប់ទៅរស់
នៅលើពុកចង្ការទៅវិញ? ចម្លើយៈមកពីបុរសែដលមានពុកបង្ការនោះពូកែឈ្មួស
ព្រៃក្រោមរបស់ស្រីៗនោះអី!៕

jeudi 26 février 2009

រឿងអត់ស្ដេចទី១/៩.១០.១១

ទី១/៩.អ្នកឃ្វាលគោ
មានបុរសម្នាក់ឃ្វាលគោញីនិងគោឈ្មោលនៅឆ្ងាយពីភូមិតែម្នាក់ឯង។
រសៀលមួយគាត់ដេញគោទៅដល់ទួលមួយស្ងាត់។ គាត់ក៏ចងគោញីក្បែរ
គល់ត្នោតហើយស្រែកសួរថាៈ មាននរណានៅទីនេះទេ?គ្មាននរណាឆ្លើយ
តបសោះ។ បុរសនោះក៏ចាប់ធើក្ដិតមេគោទៅ លុះរួចហើយគាត់និយាយ
ជាមួយគោញីថាៈ បើសិននាងឯងជាមនុស្ស បងឱយមេបាទៅស្ដីដណ្ដឹង
មកធ្វើជាប្រពន្ធមិនខានទេ។ពេលនោះមានតាម្នាក់កំពុងតែកៀបត្នោត
នៅលើចុងត្នោត គាត់ឮដូច្នោះ ក៏ស្រែកថាៈ វាមិនខ្មោចទេអា៎អឺយ!។

ទី១/១០.នាយខ្វាក់និងនាយខ្វិន
នាយខ្វាក់និងនាយខ្វិនជាមិត្តនឹងគ្នា ថ្ងៃមួយអ្នកទាំងពីរអផ្សុកពេក​ ក៏បបួល
គ្នាដើរកំសាន្តព្រៃ។នាយខ្វាក់ប្រាប់នាយខ្វិនថាៈ អ្ហែងជិះកអញ រួចត្រូវរៀប
រាប់ពីទេសភាពនាៗដែលបានឃើញប្រាប់អញឱយដឹងផង។នាយខ្វិនក៏បានរៀបរាប់
ពីទេសភាព តាមដងផ្លូវឱយមិត្តស្ដាប់ជារហូត។ទៅជិតដល់ជ្រោះមួយនាយ
ខ្វិនក៏ស្រែកថាៈ ឈប់ៗ!រួចហើយក៏នៅស្ងៀមឈឹង ប្រឹងមើល​ស្រីៗកំពុងតែងូត
ទឹកជ្រោះសប្បាយខ្ញៀវខ្ញារនៅក្នុងទឹកជ្រោះដ៏ថ្លាឆ្វង់ហើយសុទ្ធ
តែស្រាតននលទៀតផង។មួយសន្ទុះក្រោយមកនាយខ្វិនក៏ទម្លាក់នាយខ្វាក់ពី
ស្មាទៅដី។ នាយខ្វិនក៏ស្រែកថាៈ ម៉េចក៏អ្ហែងបោះអញមកដីដូច្នេះ!។នាយ
ខ្វាក់ក៏តបថាៈ អ្ហែងឃើញស្រីងូតទឹកស្រាតតែម្នាក់ឯង មិនប្រាប់អញទេ។ នាយ
ខ្វិនក៏សួរថាៈ អ្ហែងខ្វាក់ម៉េចក៏ដឹងថាមានស្រីងូតទឹកស្រាត!។នាយខ្វាក់ក៏តបថាៈ
កាំបិតស្នៀតអ្ហែងចាក់កញ្ចឹងកអញប៊ឹសៗនោះអី! ។ នាយខ្វិនក៏សុំទោស
មិត្តខ្លួនហើយពោលថាៈបើបាននាងណាម្នាក់ធ្វើប្រពន្ធហើយស្លាប់ក៏អស់
ចិត្តដែរ អាសំឡាញ់អឺយ!៕

ទី១/១១.សុំមួយមេមកលោកអឺយ!
ដល់រដូវវស្សាហើយតែគ្មានភ្លៀងសោះក្ដៅរាំងស្ងួតខ្លាំងណាស់។
កសិករម្នាក់ក៏ដើរចុះដើរេឡីងតាមភ្លឺស្រែហើយស្រែកអង្វរសុំទេវតាថាៈ ឱ!ទេវតា
អឺយសុំភ្លៀងមួយមេមកៗ!ក្ដៅណាស់!។ដើរចុះដើរឡើង ឈឺនោមគាត់ក៏លាត់
ខោនោមដាក់ដុបមួយកៀនភ្លឺ។មិនបានមើលប្រឹងបាញ់នោមក៏ចំសំបុកស្រាំង។
ស្រាំងជាច្រើនផ្អើលហើយហើរមកទិចលិង្គគាត់បីមេហើមស្បុរ។ ឈឺពេកក៏ស្រាតខោ
ដើរទៅផ្ទះ ទៅជិតដល់ផ្ទះ ប្រពន្ធឃើញលិង្គប្ដីគាត់បាស់ត្រង់ភ្លឹងក៏
ស្រែកពីចំងាយថាៈ យី!តាកញ្ចាស់ថ្ងៃនេះប្លែក!ចង់​ខ្លាំងណាស់ឬ!បានជា
ស្រាតខោពីចំងាយមកវឺយ!។ប្ដីឆ្លើយតបថាៈ ចង់ខ្មោចអី! ស្រាំងវាត់អញ
ដល់ទៅបីមេវើយ!។ចង់បានភ្លៀងមួយមេ បែរជាបានស្រាំងទិចបីមេទៅវិញ៕

mercredi 25 février 2009

រឿងអត់ស្ដេចទី១/៦.៧.៨

ទី១/៦.មមង់និងសុច
មានដំរីមួយកំពុងតែស៊ីស្មៅនៅក្រោមដើមដូង។ស្រាប់តែមានស្វាឈ្មោល
មួយស្ទុះឡើងលើខ្នងវាហើយក៏ពាក់ខ្ញើកៗ។ចៃដន្យមានក្ដិបដូងស្អុយ
ធ្លាក់ចំក្បាលដំរី ធ្វើឱយដំរីស្រែកហើយបោលយ៉ាងលឿន។ ឯសត្វស្វាក៏
ធ្លាក់ខ្ពកដល់ដីហើយឈរឆ្ដុប(ឈរជើងពីរ)វាឃើញលិង្គរបស់វាខឹងបះត្រង់
ភ្លឹងក៏លាន់មាត់ថាៈ ស្មានតែលិង្គអញតូច!ចឺស!ដំរីទ្រាំមិនបានផង!។ នៅ
ពេលនោះមានមមង់ឃើញស្វាកំពុងខ្ទុតខ្នងដំរី ហើយក៏ធ្លាក់ខ្ពកដល់ដី
នៅពេលដែលដំរីបោល។ មមង់ឃើញហើយក៏ទៅបរិយាយប្រាប់សុច។ សុច
ឮមមង់និយាយដូច្នោះក៏ប្រាប់ថាៈ កុំនិយាយរឿងហ្នឹងបងមមង់ធ្វើឱយក្ដរ
ខ្ញុំខឹងត្រង់ភ្លឹង ទ្រាំមិនបានទេវឺយ! ចុះ!ក្ដរសុចប៉ុណ្ណាទៅ!៕

ទី១/៧.សេកស្រែក!
គ្រួសារលោកថីរស់នៅជនបទ គាត់ចិញ្ចឹមសេកមួយចេះនិយាយដូចមនុស្ស។
រសៀលមួយសេកឃើញម្ចាស់វាកំពុងកោពុកមាត់។សេកក៏ស្រែកយ៉ាងខ្លាំង
ថាៈ កុំកោប្រយ័ត្នមុតៗៗ។ធ្វើឱយម្ចាស់វាភ្ញាក់ព្រើតហើយមុតចង្កាឈាម
រហាម។ ម្ចាស់សេកខឹងពេកក៏ចាប់សេកបោកទៅដី។ធ្វើឱយសេកសន្លប់
បាត់ស្មារតី។ ក្រោយមកសេកងើបពីសន្លប់ដើរតេះតាស់ៗនៅក្រោមផ្ទះ។
នៅពេលនោះម្ចាស់ស្រីវាមកអង្គុយនោមពីីលើរានក្នុងផ្ទះ។សេកងើយ
ទៅលើក៏ឃើញហើយស្រែកយ៉ាងខ្លាំងថាៈ ឃើញទេ!អញថាកុំកោៗ!ឥល៉ូវវា
មុតយ៉ាងធំហើយវែងទៀត តាំងពីមុខដល់ក្រោយវើយ!៕

ទី១/៨.វ៉ៃកូនយើង
បុរសពោះម៉ាយមានកូនតូចម្នាក់ គាត់ក៏បានរៀបការជាមួយស្រីមេម៉ាយ
មួយរូប។អ្នកមេម៉ាយក៏មានកូនតូចមួយរូបដែរ។ហើយគាត់ទាំងពីរក៏មានកូនរួម
គ្នាម្នាក់ដែរ ព្រមទាំងស្រឡាញ់កូននោះណាស់។ ឯបងៗទាំងពីរច្រណែន
ពេកក៏ព្រួតគ្នាវ៉ៃប្អូន។ឪពុកឃើញដូច្នោះក៏ប្រាប់ប្រពន្ធថាៈ​ ម៉ែវា!មើលន៎!
កូនឯងនិងកូនអញ ព្រួតគ្នាវ៉ៃកូនយើង!៕

mardi 24 février 2009

រឿងអត់ស្ដេចទី១/២.៣.៤.៥

ទី១/២.យាយជី
ហេតុអ្វីបានជាមានការហាមប្រាមមិនឱយយាយជីអង្គុយពេនភ្នេន?
ព្រោះខ្លាចយាយជីពេញចិត្តនឹងសម្រស់កែងជើងរបស់គាត់នោះអី!៕
ទី១/៣.ម៉េចក៏មិនស្រែក!
មានស្រីបារាំងម្នាក់ត្រូវគេចាប់រំលោភ។ រួចហើយគាត់ក៏ទៅប្ដឹងប៉ូលីស។ ប៉ូលីស
បានកត់ត្រារួចស្រេចបាច់ហើយក៏សួរទៅនាងនោះថាៈ ពេលដែលគេកំពុងចាប់រំលោភ
ហេតុអីក៏អ្នកមិនស្រែកហៅឱយគេជួយ!។នាងនោះតបថាៈកំពុងតែស្រួល ហៅគេ
ឱយជួយធ្វើអី!៕
ទី១/៤.ស្រួលតែ...
ស្ត្រីម្នាក់ធ្វើការនៅរោងចក្រកាត់ដេរ នាជាយក្រុងភ្នំពេញ។ពេលចេញពីធ្វើការមក
ត្រូវធ្វើម្ហូបអាហារទទួលទានរាល់ថ្ងៃ។ដោយគ្មានគ្រួសារជួយ ហើយរស់នៅតែឯង
ឯកា។ នាងសម្រេចថាយកប្ដីមកឱយជួយដាំស្ល ក្រែងធូរកម្លាំង។បានប្ដីមកតែបីខែ
គាត់ទៅលេងល្បែងបាត់រាល់ថ្ងៃ។ ប្រពន្ធត្រឡប់មកពីធ្វើការវិញ ក៏ដាំស្លទទួលទាន
ខ្លួនឯង​ហើយទុកឱយប្ដីទៀត។ នាងនោះក៏ពោលប្រាប់មិត្តស្រីៗដូចគ្នាថាៈនឹក
ថាយកប្ដីមកឱយជួយដាំស្ល ក្រែងធូរចិត្ត ឥល៉ូវបានស្រួលតែក្ដិតឯចិត្តរឹតតែលំបាក
លើសដើម!៕

ទី១/៥.ស្រួលតែ...
បុរសម្នាក់ធ្វើការយប់នៅរោងចក្រកាត់ដេរ។ ភ្ញាក់ពីដំណេកមកតែងដាំស្លទទួល
ទានរាល់ថ្ងៃ។ លំបាកពេកក៏សំរេចយកប្រពន្ធដើម្បីជួយដាំស្ល។ បានប្រពន្ធមកតែ
បីខែ នាងនោះទៅលេងបៀបាត់ៗពីផ្ទះរាល់ថ្ងៃ។ ឯប្ដីភ្ញាក់ពីដំណេកមកគ្មាន
អាហារឆី ក៏ដាំស្លខ្លួនឯងទទួលទានទៀតទៅ។ គាត់ក៏ពោលប្រាប់មិត្តថាៈ យក
ប្រពន្ធមកឱយជួយដាំស្ល ឥល៉ូវបានស្រួលតែក្ដរ ហើយត្រូវដាំស្លស៊ីខ្លួនឯង
ដ៏ដែល រួចទុកឲយប្រពន្ធស៊ីទៀតវើយ!៕

រឿងអត់ស្ដេចទី១/១

ទី១/១.កូនប្រសារខិល
បុរសម្នាក់ជាកូនប្រសាររបស់អ្នកមេម៉ាយដ៏ស្រស់ស្អាត។ថ្ងៃមួយម្ដាយក្មេក
បានជិះទូកទៅបេះត្រកួននិងកាច់ស្លឹកឈូកព្រមទាំងផ្កា។ជាលើកទីមួយហើយ
ដែលគាត់បានធ្វើដំណើរជាមួយកូនប្រសារ។ ដោយកូនស្រីរបស់គាត់មានផ្ទៃ
ពោះជិតគ្រប់ខែ។ ពេលដែលកូនប្រសារអុំទូកទៅបានឆ្ងាយជិតដល់កន្លែង
បេះត្រកួនស្រាប់តែមេឃស្រទុំចង់ភ្លៀង។ ម្ដាយក៏ប្រាប់កូនប្រសារថាៈយើង
ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញ បើភ្លៀងធ្លាក់មកយើងប្រាកដជាលំបាកណាស់។
ឯកូនប្រសារក៏ធ្វើតាមម្ដាយក្មេកប្រាប់ តែអុំវិលចុះវិលឡើងធ្វើជាវង្វែង រកផ្លូវ
ត្រឡប់ទៅផ្ទះវិញមិនឃើញ។ធ្វើឱយម្ដាយក្មេកភ័យយ៉ាងខ្លាំងហើយសួរ
កូនប្រសារថាៈ ម៉េចក៏អុំទូកវិលចុះវិលឡើងដូច្នេះ។ កូនប្រសារតបថាៈ វង្វែងផ្លូវ
ហើយព្រោះនៅកន្លែងនេះ មានអ្នកតាកខ្មៅសាហាវណាស់ ឱយតែមាន
អ្នកចំឡែក អ្នកតានោះធ្វើឱយវង្វែង ឬក៏កាច់ឱយចុកពោះស្ទើរស្លាប់
ស្ទើររស់ផងមិនបានទេ!ទាល់តែសែនឱយត្រូវទើបបាន។ម្ដាយក្មេកភ័យក៏សួរៈ
សែនអីទៅ!បើយើងនៅឆ្ងាយពីផ្ទះគ្មានម្លូស្លាធូបទានឯណាអុចថ្វាយ!
កូនប្រសារក៏ឆ្លើយៈ អ្នកតាកខ្មៅមិនត្រូវការម្ហូបអាហារអ្វីទេ គឺអ្នកតាចង់
ឃើញមនុស្សរួមរក្សស្នេហា ខ្ញុំនិងប្រពន្ធខ្ញុំ រួមរក្សស្នេហារាល់លើក
ហ្នឹងឯង។ម៉ែក្មេកឆ្លើយថាៈ មិនសមទេវឺយធ្វើដូច្នេះ។​កូនប្រសារក៏ឆ្លើយថាៈ
អញ្ចឹងយកស្លឹកឈូកទ្រាប់ពីលើ ហើយខ្ញុំធើពីលើស្លឹកឈូក អ្នកតាមិនថា
អីទេ។ម្ដាយក្មេកក៏យល់ព្រមហើយកាច់ស្លឹកឈូកមកទ្រាប់។ កូនប្រសារក៏ចាត់
ការភ្លាម ធ្វើឱយស្លឹកឈូកធ្លុះ។ រួចកូនប្រសារប្រាប់ថាៈ អុញ!ធ្លុះចូល
ដល់គល់ស្រេច ដកចេញវិញដឹង!។ ម្ដាយក្មេកតបវិញថាៈ ដកធើអី! ប្រយ័ត្ន
អ្នកតាធើឱយវង្វែងទៀត! ដាក់ឱយចប់ចុងចប់ដើមទៅវើយ!៕