រឿងទី០១.ចង់សងគុណម្ដាយ
ប្អូនប្រុសចង់ទៅលេងល្បែងកាស៊ីណូក៏បបួលបងស្រីនិងម្ដាយចាស់ទៅដែរ។
ម្ដាយមិនធ្លាប់ទៅលេងទេ ក៏គិតថាក្រែងមានលាភជ័យ ដោយកូនប្រុសស្រី
បបួលដូច្នោះ។យាយចាស់ក៏ឲ្យចៅស្រីទសទាយសន្លឹកបៀមើល តើ យាយ
មានសំណាងលាភជ័យឬទេ?។ចៅស្រីក៏យកបៀមកបើកទសទាយហើយប្រាប់ថា
យាយឯងប្រាកដជាមានលាភធំ។យាយម្ដាយព្រមទាំងមាឮដូច្នោះក៏រៀបចំ
ខ្លួនទៅ។ទៅដល់កាស៊ីណូកូនក៏នាំគ្នាដូរកាក់ជូនម្ដាយមួយចំនួន សំរាប់
ដាក់ក្នុងម៉ាស៊ីន។កូនប្រុសក៏បង្រៀនម្ដាយឲ្យចេះដាក់កាក់ហើយទាញម៉ាស៊ីន
ផ្សងសំណាង ក្រែងត្រូវរង្វាន់បានលុយ។ម្ដាយដាក់កាក់ទាញៗៗ គ្មានសំណាង
ក៏ចាញ់អស់មួយពាន់ដុល្លាទៅ។ម្ដាយក៏ប្រាប់កូនប្រុសកូនស្រីថា អស់លុយ
ហើយកូនអើយគ្មានឈ្នះមួយកាក់សោះ។កូនប្រុសកូនស្រីក៏ពិគ្រោះគ្នាថា
«អាណិតម៉ែចាស់ណាស់ យើងចង់សងគុណម៉ែម្ដង គឺយើងនាំគ្នារកលុយឲ្យ
ម៉ែលេងទៀត។ដោយឮហោជាកូនជាក្មួយទសទាយថា មានសំណាងធំ
មានលាភជ័យ ក៏នាំគ្នាប្រថុយដូរលុយជូនម្ដាយចាស់លេងបន្តទៀតទៅ។
ពីរម៉ោងក្រោយមកក៏ចាញ់អស់កាក់មួយពាន់ដុល្លាទៀត។ម្ដាយចាស់គាត់
ស្ដាយលុយពេកក៏យំហ៊ូៗដៃអោបម៉ាស៊ីនជាប់។កូនទាំងពីរខ្មាស់គេហើយអាណិត
ម្ដាយផងក៏នាំគ្នាលួងម្ដាយថា«មិនអីទេម៉ែកុំស្ដាយ ចាំកូននាំគ្នាសន្សំលុយ
ដើម្បីទិញម៉ាស៊ីនមួយ ឲ្យដូចអាម៉ាស៊ីនក្នុងទីនេះ រួចហើយម៉ែឯងលេងតាម
ចិត្ត លេងឲ្យទាល់តែឈ្នះស្រង់ដើមវិញនោះអីម៉ែ!»៕
រឿងទី០២.ទាឈ្មោលប្រកាច់ក្នុងទឹក
ទាឈ្មោលដើរ ធ្លាក់ក្នុងអណ្ដូង វាខំបម្រាស់ឡើងទៅលើវិញតែមិនរួច ទោះ
ជាខំប្រឹងយ៉ាងណាក៏ដោយ។ម្ចាស់វាឃើញដូច្នោះក៏ស្រង់វាពីក្នុងអណ្ដូង
មក។រួចហើយក៏យកចំណីមកដាក់ឲ្យទាស៊ី ឯទាមិនស៊ីចំណីដែលម្ចាស់ដាក់ឲ្យ
ទេ បែរជារត់ទៅជាន់មេទៅវិញ។ម្ចាស់វាលាន់មាត់ថាៈ យ៊ីស!អញស្មានថាវា
ឈឺ ឃើញត្រដាបត្រដួសក្នុងអណ្ដូង ឥល៉ូវារត់ភឹល ឡើងពាក់មេៗព្រាតវើយ!៕
រឿងទី០៣.ប្រពន្ធដើមជេរប្រពន្ធចុង
ប្រពន្ធដើមខឹងនឹងប្ដីមានប្រពន្ធចុងតែមិនហ៊ានជេរ ក៏ទៅជេរបញ្ចោរ
ប្រពន្ធចុងថាៈ
..មីចោរមុខខ្លាញ់ងែងលួចប្ដីអញ។
..ប្រពន្ធចុងក៏តបថាៈ ប្ដីងែងវាឆ្ងាញ់បានជាអញលួចយក។
..ប្រពន្ធដើមក៏ជេរទៀតថាៈមីចោរមុខសេះ។
..ប្រពន្ធចុងតបថាៈមកពីងែងប្រហែសបានជាអញបេះយកវើយ៕
mercredi 6 janvier 2010
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire