lundi 4 janvier 2010

រឿងអត់ស្ដេចទី៦/១៦.១៧.១៨

រឿងទី៦/១៦.រកទិញក្រមួនលាបមាត់
មានខ្មែរម្នាក់រស់នៅប្រទេសបារាំង ។គាត់នាំកូនស្រីតូចអាយុប្រាំឆ្នាំទៅផ្សាររកទិញ
ក្រមួនលាបមាត់ ព្រោះអីបបូរមាត់ប្រេះឈាមឈឺពេក។ចូលដល់ក្នុងផ្សារក៏ឃើញបំពង់ក្រេម
លាបមាត់យ៉ាងច្រើន ។ គាត់មិនចេះអានភាសាបារាំងទេ គាត់បើកមើល ទៅឃើញ ពណ៌ស
គ្រប់បំពង់។ក៏សម្រេចចិត្តទិញមួយបំពង់ តែគាត់ចង់ចំណេញ ក៏ដកការេមមកលាបមាត់យ៉ាង
ក្រាស់ រួចហើយ ដាក់ចូលទៅវិញ ។ គាត់រើស យកបំពង់ថ្មីមួយទៀតទុកឲយគេគិតលុយ។
ដើរចុះដើរ ឡើង មួយសន្ទុះពួកបារាំងគេនាំគ្នាមើល មុខគាត់ព្រាត។គាត់ក៏សួរកូនថា កូនឯងមើល
មុខប៉ា វាយ៉ាងម៉េចបានជាបារាំងនាំគ្នាមើលប៉ាម៉្លេះ? កូនក៏ប្រាប់ថា អូ!បបូរមាត់ប៉ា
ឯងក្រហមឆេះ!។គាត់ក៏ទៅឆ្លុះកញ្ចក់មើល ក៏លាន់មាត់ថា ចុយ!អញ្ចឹងថាបានជាបារាំងនាំ
គ្នាមើលមុខអញព្រាត !។ ចង្រៃយ៎!ក្រមួនពណ៌សលាបទុកយូរទៅបែរជាក្រហមឆេះវើយ!៕


រឿងទី១៧.ចង់ឃើញឡានយូរ

នៅស្រុកឧត្ដមានជ័យជំនាន់សង្គមរាស្រ្តនិយមប្រជាជនមិនសូវបានឃើញឡានទេ។
បើមានឡានចូលភូមិម្ដងៗក្មេងៗនាំគ្នារត់តាមហិតផ្សែងឡានព្រោងព្រាត។មានក្មេង
ខ្លះខូចចង់ឲយឡានឈប់នៅជិតភូមិយូរ។ក៏នាំគ្នាជីកាត់ផ្លូវបង្អាក់ដំណើរ ឡាន។
ហើយខ្លះទៀតនាំគ្នាកាប់ដើមឈើឲយដួលកាត់ផ្លូវ ព្រោះចង់ឃើញសត្វចំឡែកឲយ
បានយូរ។មានកុមារម្នាក់នៅពេលដែលឡានដឹកឈើ ឈប់ក្នុងភូមិហើយអ្នកបើកបរឡាន
ឈប់ទទួលទានអាហារថ្ងៃត្រង់ វាកាច់ដើមកន្ទ្រង់បាយសរ យកទៅចាក់បន្ធូរកង់ឡាន។
ដល់ចាក់ទៅដើមកន្ទ្រង់បាយសរបាក់ជាប់ក៏ធូរកង់ក្រោយអស់។វាភ័យខ្លាំងពេកព្រោះ
ឮសូរខ្យល់ចេញខ្លាំង ក៏រត់ទៅពួនក្នុងព្រៃអស់មួយយប់ចាំឡានចេញទៅទើបវាហ៊ាន
ត្រឡប់មកផ្ទះវិញ។មានអីអ្នកបើកបរសប់កង់ឡានឡើងហបក។រួចក្មេងចាស់នាំគ្នាឆ្ងល់
ថា«យ៉ាស់អាសត្វស្ដីនេះ យកដែករុកច្រមុះ ក៏គ្រហឹមងឺរ.រ.រ»អស្ចារ្យណាស់វើយ!៕


រឿតទី១៨.ឈ្លោះគ្នាប្ដីប្រពន្ធ
មានខ្មែរពីនាក់ប្ដីប្រពន្ធក្រោពីដំណេកមក ក៏អង្គុយសាសងគ្នាពីរនាក់។អស់រឿងនិយាយ
គ្នា​ប្ដីនិយាយលេងថា«យាយប៊ិ បើ ខ្ញុំត្រូវឆ្នោតរង្វាន់ធំបានប្រាំលានអឺរ៉ូ ខ្ញុំឲយយាយ
ប៊ិឯងបីលានអឺរ៉ូ ហើយខ្ញុំយកតែពីរលានអឺរ៉ូទេទៅរកស៊ីនៅស្រុកខ្មែរ។មានអី ដូចដាស់ថ្នាំ
ដោយគាត់ចងកំហឹងនឹងបងថ្លៃប្រុស លែងបងស្រីគាត់ទៅយកប្រពន្ធក្មេងឯស្រុកខ្មែរ
ស្រាប់ផង ក៏ជេរប្ដីទាំងព្រឹកអស់ទំហឹងតែម្ដង«ខឹងគោវាយរទេះ គ្រាន់តែឧបមានិយាយលេង
ប្រពន្ធជេរចងកំហឹងមែនទែន!»នេះបើប្ដីត្រូវឆ្នោតបានលុយច្រើនទៅចោលមិននិយាយ
មួយម៉ាត់សោះ!មែនទេ!!៕

Aucun commentaire:

Enregistrer un commentaire