mardi 5 janvier 2010

រឿងអត់ស្ដេចទី៦/១៩.២០.២១

រឿងទី១៩.អួតខ្លួនជាថៅកែ
មានបុរសខ្មែរម្នាក់គាត់ធ្វើការបោសជូតតាមបង្គន់និងតាមជណ្ដើរ យន្ត
ក្នុងសហគ្រាសបោសសំអាត។ដោយគាត់មិនចេះភាសាបារាំងហើយគ្មាន
ជំនាញវិជ្ជាដូចខ្មែរៗឯទៀតដច្នោះដែរ។ថ្ងៃមួយគាត់ត្រឡប់ទៅស្រុក
កំណើតវិញ ក៏ដើរនិយាយប្រាប់ញាតិមិត្តបងប្អូនថា ខ្ញុំធ្វើ ថៅកែជណ្ដើរ
យន្តនៅស្រុកបារាំងធ្វើការស្រួលណាស់គឺនៅចាំមើលតែជណ្ដើរ យន្ត
ប៉ុណ្ណោះ ដាច់ខែប្រាក់ចូលច្រើនណាស់។ធ្វើ ឲយបងប្អូនញាតិមិត្តជឿគាត់
ហើយសរសើរថាគាត់មានសមត្ថភាពក្លាយជាថៅកែ សូម្បីតែភាសាក៏មិន
ចេះផង។តាមពិតជាសហគ្រិនដែលទទួលការងារអន់ហើយប្រាក់ែខទៀតសោត
ក៏តិចបំផុត។នេះហើយជនអួតមិនចេះខ្មាស តាមពិតខ្ចីលុយគេមកលេង
ស្រុកកំណើតសោះ។ដេញតុងទីនពីរបីក្បាលងាប់ហើយមិនតង់សងគេផង៕


រឿងទី២០.សម្លម្ជូររាល់ថ្ងៃ តើ ម៉ែវាឯងលេបចូលទេ?

មហល្លកៈម្នាក់បានសួរប្រពន្ធគាត់ថា«ម៉ែវា សម្លម្ជូរាល់ថ្ងៃ តើ ឯងលេប
ចូលទេ? »ប្រពន្ធគាត់ក៏តបទៅវិញថា «អាណា៎លេបចូលច្រំដែលៗនោះ»។
ប្ដីក៏តបទៅវិញថា«ប្រាកដជាត្រូវហើយ ជាងបីទសវត្សមកហើយ ដែលខ្ញុំទ្រាំ
ម្ហូបម៉ែវាឯង ឥល៉ូវនេះខ្ញុំជ្រេញលេបមិនចូលទេ!»។ប្រពន្ធឮដូច្នោះក៏ស្រែក
ជេរតបថា«យ៉ាអាកញ្ចាស់ចង់ភ្លក់ពូថៅឆែបអ្ហី!»៕


រឿងទី២១.ហេតុអីបានជាបុរសចាស់ៗចង់បានប្រពន្ធក្មេង?

មហល្លកៈម្នាក់បានសាសងជាមួយប្រពន្ធរហូតអស់ពាក្យ ក៏ធ្លាក់ដល់
រឿងមួយ«ម៉ែវាឯងដឹងទេ! ហេតុអីបុរសចាស់ៗចង់បានប្រពន្ធក្មេងៗ?
បុរសចាស់ៗប៉ះស្រីក្មេង គឺមានកម្លាំងភឹល »។ចំណែកស្ត្រីចាស់ ស្បែក
ជ្រីវជ្រួញ ទៅប៉ះប្រុសក្មេង មិនកើត ទាល់តែសោះ តែហ៊ានប៉ះរបស់រឹង
ក្លាយជាទន់ដូចទៀនក្រមួនហាលថ្ងៃអីចឹង!​ ដូច្នេះហើយបានជាមិនសូវមាន
ប្រុសក្មេងយកប្រពន្ធចាស់នោះអី!»។ប្រពន្ធគាត់ក៏ចងកំហឹងស្រែកជេរថា
«យីស!អាកញ្ចាស់ ប្រាស់ងាប់ឲយបាត់ទៅ!កាន់ជើង តែប្រុសៗគ្នាវាហ្នឹង»៕

Aucun commentaire:

Enregistrer un commentaire