jeudi 17 mars 2011

រឿងអត់ស្ដេចទី៧/ ០៤.០៥.០៦

រឿងទី០៤.អ្នកមេម៉ាយ
 មានមេម៉ាយម្នាក់រស់នៅឯកា។ យប់មួយគាត់សុបិន្តឃើញព្រលឹងប្ដីមកប្រាប់
ឲ្យធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ។គាត់ក៏ធ្វើតាម រួចគាត់ក៏សួរទៅព្រះសង្ឃថា
ធ្វើយ៉ាងណាទើបបានទៅដល់ព្រលឹងប្ដីរបស់គាត់។ព្រះសង្ឃក៏ពន្យល់ថា អាត្មា
សូត្រស្វាធ្យាយបញ្ជូនទៅដល់ព្រលឹងគាត់ជាមិនខាន ព្រោះម្ហូបទាំងនេះកាល
គាត់នៅរស់និយមទទួលទានណាស់ដូចអ្នកបរិយាយប្រាប់អាត្មាស្រាប់។​ ថ្ងៃក្រោយ
មក ព្រលឹងប្ដីក៏មកពន្យល់សប្ដិប្រាប់ភរិយាថាបានទទួលគ្រប់សព្វហើយ។តែឥឡូវ
គាត់ចង់សេពតណ្ហាម្ដង ព្រោះខានយូរហើយ។ប្រពន្ធក៏ទៅជួបព្រះសង្ឃ រៀបរាប់
ប្រាប់តាមដំណើរដូចសុបិន្ត។ព្រសង្ឃក៏ចាត់ការសេពតណ្ហាវេរបញ្ជូនទៅឲ្យតាម
បំណង។ ព្រលឹងប្ដីក៏មកពន្យល់សប្តិប្រាប់ប្រពន្ធថា បានទទួលដូចបំណង តែឯងត្រូវ
ទៅប្រាប់ព្រះសង្ឃនោះផងថា​ បងស្លាប់ដោយសាររោគអេដ!។ ប្រពន្ធក៏ទៅ
ប្រាប់ព្រះសង្ឃនោះភ្លាមដែរ។ព្រះសង្ឃឮដូច្នោះក៏ស្រែកជេរថា«យីស!មីចោរកណ្ដួយ
ស្អុយ បើដឹងអញ្ចឹងម៉េចក៏មិនឲ្យអាចារ្យវេរមុនអាត្មាអញ»។ ឱ!អាត្មាអញមុខជាស្លាប់
មុនអាយុហើយ ដោយសារតែធើវេរទៅឲ្យព្រលឹងខ្មោច!៕


រឿងទី០៥.ច្រៀងបទមហោរី
 មានកម្លោះម្នាក់ឡើងច្រៀងបទមហោរី ។ ទើបតែចាប់ស្រែក ឱសត្វ....
ស្រាប់តែកន្លាតរត់ចុះឡើង ក្នុងខោស្លីប ធ្វើឲ្យកម្លោះនោះលោតចុះលោត
ឡើង។ អ្នកស្ដាប់ក៏ស្រែកជេរ បទរាំក្បាច់ ម៉េចក៏រាំ DISCO ទៅវិញ!!!។កម្លោះនោះ
តបថា ត្រូវហើយ តែខ្ញុំលោតព្រោះអីកន្លាតរត់ពេញក្នុងខោស្លីបខ្ញុំ
ណ៎ាអស់លោក​ បានជាខ្ញុំលោតកញ្ឆែងយ៉ាងនេះ៕

រឿងទី០៦.ថីឆីគុយទាវ
 មានថីម្នាក់ទៅឆីគុយទាវនៅហាង។នៅពេលកម្មការនីលើកគុយទាវមកជូនគាត់ ថីនោះ
បានឃើញសក់មួយសរសៃតូចនៅក្នុងចាន។គាត់ក៏ស្រែកប្រាប់នាងនោះថា«មានសក់ក្នុង
គុយទាវអញខ្ពើមណាស់វើយ លេបមិនចូលទេ»។ នារីនោះឮដូច្នោះ ក៏តបទៅវិញថា កាលពី
យប់មិញលិឍមមីសពេញមាត់ ម៉េចក៏មិនខ្ពើមផង!។ ថីនោះក៏តបថា« អញស៊ីមមីសបាន
ជាអញមិនខ្ពើម  នេះអញស៊ីគុយទាវវើយបានជាអញខ្ពើម  !»៕

Aucun commentaire:

Enregistrer un commentaire