រឿងទី០៧.រំជួយផែនដីខ្នាតតូច
លោកថីបានបើកឡាននាំភរិយានិងកូនស្រីតូច ទៅលេងសមុទ្រដ៍ឆ្ងាយ។ គាត់បានឈប់
សម្រាកនាពេលរាត្រី ឯកូនតូចស្រីក៏កេងលក់លើ ពូកឡានខាងក្រោយ។ គាត់បានរួមរក្ស
តណ្ហាជាមួយភរិយា ធ្វើ ឲ្យឡានរង្គើរយ៉ាងខ្លាំង។ ដែលបណ្ដាលឲ្យកូនស្រីភ្ញាក់
ហើយនាងស្រែកសួរថា«ហេតុអីក៏ឡានរង្គើរខ្លាំងម្លេះប៉ា!» ឪពុកទុចង៉ក់ ក៏ឆ្លើយភ្លាម
ថា« រំជួយផែនដីខ្នាតតូចណ៎ាកូន!»៕
រឿងទី០៨.ភ្នាល់ស៊ីនំបញ្ចុក
មានស្រ្តីម្នាក់រែកនំបញ្ចុកលក់ ហើយបានមកជួបនឹងបុរសពីរនាក់ កំពុងអង្គុយក្រោម
ម្លប់ឈើ។ បុរសនោះក៏ហៅស្រ្តីនោះឈប់ សួរចង់ទិញទទួលទាន រួចហើយ គាត់បន្លឺ
ថា បំបញ្ចុកប៉ុណ្ណេះទទួលទានម៉េចឆ្អែត!។ ស្រ្តីនោះឮដូច្នោះក៏ឆ្លើយតបថា នំបញ្ចុក
នេះខ្ញុំលក់សម្រាប់៤០នាក់ណ៎ា!។ តែបើ ពូឯងទាំងពីរទទួលទានអស់ខ្ញុំមិនយកលុយទេ!។
បុរសទាំងពីរនាក់សួរបញ្ជាក់ថាពិតឬ? ស្រ្តីនោះបញ្ជាក់ថាពិត!។ បុរសទាំងពីរនាក់ក៏នាំគ្នា
ទទួលទាននំបញ្ចុកអស់មួយកញ្ច្រែង។ មានអីស្រាប់តែហល់ក្រោកដើរមិនរួចស្រែកហៅ
ឲ្យគេជួយ ។ មានតាចាស់ម្នាក់គាត់មកជួបក៏ប្រាប់ថា«យកវែកមកកោសពោះអ្នកទាំង
ពីរឆាប់ឡើង !»។ គេក៏ធ្វើតាមតាចាស់នោះ ស្រាប់តែគាត់ទាំងពីរនាក់បានធូរទៅ៕
រឿងទី០៩.យុវនារីភ្ញាក់!
មានយុវនារីម្នាក់រៀននៅមហាវិទ្យាល័យ។នាងអានសៀវភៅ ជក់សាច់រឿងពេក
ក៏ភ្លេចខ្លួននៅតែម្នាក់ឯង មិត្តរបស់នាងចេញទៅក្រៅអស់។ លុះចប់សាច់រឿង
ងាកមើលបាត់មិត្តអស់រលីង។ នាងក៏ភ្លាត់មាត់ថា «ចុយ!ខ្ញុំយូរម៉្លេះ!» លោកគ្រូនៅ
អង្គុយនាតុខាងមុខ ឮដូច្នោះក៏តបថា« ម៉េចនិយាយយ៉ាងដូច្នេះ លោកគ្រូមិនបាន
ប៉ះពាល់នាងឯងផងហ្នឹង!»៕
samedi 19 mars 2011
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire