vendredi 27 février 2009

រឿងអត់ស្ដេចទី១/១៧.១៨

ទី១/១៧.បុរសឡប់
នៅភូមិមួយមានបុរសម្នាក់ឡប់សតិ តាមពេល។ជួនកាចណាស់ចំពោះបុគ្គលណា
ដែលកុហក់គាត់។​ ថ្ងៃមួយបុរសនោះបានទៅលេងផ្ទះមេម៉ាយម្នាក់នៅ
ក្នុងភូមិជាមួយគ្នា។អ្នកមេម៉ាយនោះនិយាយលេងសើចជាមួយបុរសឡប់សតិនោះ
រួចក៏ជ្រុលមាត់និយាយថាៈ​ន៎ែ!អាកួតបើឯងឡើងកាប់ក្ដិបត្នោតដ៏ខ្ពស់នោះបាន
អញឱយធើគូថ។ បុរសនោះក៏តបថាៈបើកុហក ខ្ញុំកាប់ងាប់វើយ។ អ្នកមេម៉ាយនឹក
ស្មានថា អាកួតឡើងដើមត្នោតដ៏ខ្ពស់នោះមិនរួចក៏ឆ្លើយថាៈមែនណា៎វឺយ។
បុរសឡប់នោះក៏ទៅបាត់កន្លះថ្ងៃ ត្រឡប់មកវិញជាមួយក្ដិបត្នោតយា៉ងច្រើន
យកមកឱយអ្នកមេម៉ាយស្លកកូរ។រួចហើយក៏ទារបំណុលពីអ្នកមេម៉ាយ។អ្នកមេម៉ាយ
ខ្លាចបុរសនោះសម្លាប់គាត់ ក៏ព្រមឱយបុរសឡប់ធើគូថទៅ។ ឯអាកួតនោះបាន
ធើគូថហើយ ក៏ដើរនិយាយប្រាប់ញាតិថាៈ អ្នកមេម៉ាយនោះភ្នាល់ចាញ់អញ អញមិន
ត្រឹមតែធើគូថទេ អញធើដល់ដួយវាទៀតវឺយ៕

ទី១/១៨.កង្កែបក្រាំង
កង្កែបតែងតែចូលក្រាំងក្នុងដីនារដូវប្រាំង។មានទេសចរមួយក្រុមបានធ្វើដំណើរទៅ
ទស្សនាអង្គរវត្ត។ជិតដល់ខេត្តសៀមរាប ឡានទេសចរក៏បែកកង់។ទេសចរទាំង
ស្រីប្រុសក៏ចុះទៅបត់ជើងរៀងៗខ្លួន។ មាននារីក្រុងម្នាក់់គាត់ខ្ពើមរអើមដីណាស់
គាត់ទៅរកកន្លែងដែលស្រឡះ ក៏ប្រទះបឹងមួយខះស្ងួតល្អ។ នាងនោះក៏អង្គុយ
នោមចំកន្លែងកង្កែបកំពុងតែដេកក្រាំង។ទឹកនោមខូងដីយ៉ាងជ្រៅទៅប៉ះកង្កែប
កំពុងតែដេកក្រាំង។កង្កែបភ្ញាក់ឡើងក៏លាន់មាត់ថាៈ យ៉ាស់!ភ្លៀងឆ្នាំនេះខ្លាំង
ដូចព្យុះសង្ឃរា តែគ្មានផ្គរលាន់បន្តិចសោះតែម្ដង។ រួចហើយវាលោតចេញ
ទៅរកចំណី ក៏ទៅបុកចំគ្រំនាងនោះ។ ធ្វើឱយនាងនោះភ្ញាក់ភ័យខ្លាចស្រែក
ហៅគេឯងឱយជួយថាមានខ្មោចលងមកស្ទាបគ្រំខ្លួនលេង៕

Aucun commentaire:

Enregistrer un commentaire