ទី១/៩.អ្នកឃ្វាលគោ
មានបុរសម្នាក់ឃ្វាលគោញីនិងគោឈ្មោលនៅឆ្ងាយពីភូមិតែម្នាក់ឯង។
រសៀលមួយគាត់ដេញគោទៅដល់ទួលមួយស្ងាត់។ គាត់ក៏ចងគោញីក្បែរ
គល់ត្នោតហើយស្រែកសួរថាៈ មាននរណានៅទីនេះទេ?គ្មាននរណាឆ្លើយ
តបសោះ។ បុរសនោះក៏ចាប់ធើក្ដិតមេគោទៅ លុះរួចហើយគាត់និយាយ
ជាមួយគោញីថាៈ បើសិននាងឯងជាមនុស្ស បងឱយមេបាទៅស្ដីដណ្ដឹង
មកធ្វើជាប្រពន្ធមិនខានទេ។ពេលនោះមានតាម្នាក់កំពុងតែកៀបត្នោត
នៅលើចុងត្នោត គាត់ឮដូច្នោះ ក៏ស្រែកថាៈ វាមិនខ្មោចទេអា៎អឺយ!។
ទី១/១០.នាយខ្វាក់និងនាយខ្វិន
នាយខ្វាក់និងនាយខ្វិនជាមិត្តនឹងគ្នា ថ្ងៃមួយអ្នកទាំងពីរអផ្សុកពេក ក៏បបួល
គ្នាដើរកំសាន្តព្រៃ។នាយខ្វាក់ប្រាប់នាយខ្វិនថាៈ អ្ហែងជិះកអញ រួចត្រូវរៀប
រាប់ពីទេសភាពនាៗដែលបានឃើញប្រាប់អញឱយដឹងផង។នាយខ្វិនក៏បានរៀបរាប់
ពីទេសភាព តាមដងផ្លូវឱយមិត្តស្ដាប់ជារហូត។ទៅជិតដល់ជ្រោះមួយនាយ
ខ្វិនក៏ស្រែកថាៈ ឈប់ៗ!រួចហើយក៏នៅស្ងៀមឈឹង ប្រឹងមើលស្រីៗកំពុងតែងូត
ទឹកជ្រោះសប្បាយខ្ញៀវខ្ញារនៅក្នុងទឹកជ្រោះដ៏ថ្លាឆ្វង់ហើយសុទ្ធ
តែស្រាតននលទៀតផង។មួយសន្ទុះក្រោយមកនាយខ្វិនក៏ទម្លាក់នាយខ្វាក់ពី
ស្មាទៅដី។ នាយខ្វិនក៏ស្រែកថាៈ ម៉េចក៏អ្ហែងបោះអញមកដីដូច្នេះ!។នាយ
ខ្វាក់ក៏តបថាៈ អ្ហែងឃើញស្រីងូតទឹកស្រាតតែម្នាក់ឯង មិនប្រាប់អញទេ។ នាយ
ខ្វិនក៏សួរថាៈ អ្ហែងខ្វាក់ម៉េចក៏ដឹងថាមានស្រីងូតទឹកស្រាត!។នាយខ្វាក់ក៏តបថាៈ
កាំបិតស្នៀតអ្ហែងចាក់កញ្ចឹងកអញប៊ឹសៗនោះអី! ។ នាយខ្វិនក៏សុំទោស
មិត្តខ្លួនហើយពោលថាៈបើបាននាងណាម្នាក់ធ្វើប្រពន្ធហើយស្លាប់ក៏អស់
ចិត្តដែរ អាសំឡាញ់អឺយ!៕
ទី១/១១.សុំមួយមេមកលោកអឺយ!
ដល់រដូវវស្សាហើយតែគ្មានភ្លៀងសោះក្ដៅរាំងស្ងួតខ្លាំងណាស់។
កសិករម្នាក់ក៏ដើរចុះដើរេឡីងតាមភ្លឺស្រែហើយស្រែកអង្វរសុំទេវតាថាៈ ឱ!ទេវតា
អឺយសុំភ្លៀងមួយមេមកៗ!ក្ដៅណាស់!។ដើរចុះដើរឡើង ឈឺនោមគាត់ក៏លាត់
ខោនោមដាក់ដុបមួយកៀនភ្លឺ។មិនបានមើលប្រឹងបាញ់នោមក៏ចំសំបុកស្រាំង។
ស្រាំងជាច្រើនផ្អើលហើយហើរមកទិចលិង្គគាត់បីមេហើមស្បុរ។ ឈឺពេកក៏ស្រាតខោ
ដើរទៅផ្ទះ ទៅជិតដល់ផ្ទះ ប្រពន្ធឃើញលិង្គប្ដីគាត់បាស់ត្រង់ភ្លឹងក៏
ស្រែកពីចំងាយថាៈ យី!តាកញ្ចាស់ថ្ងៃនេះប្លែក!ចង់ខ្លាំងណាស់ឬ!បានជា
ស្រាតខោពីចំងាយមកវឺយ!។ប្ដីឆ្លើយតបថាៈ ចង់ខ្មោចអី! ស្រាំងវាត់អញ
ដល់ទៅបីមេវើយ!។ចង់បានភ្លៀងមួយមេ បែរជាបានស្រាំងទិចបីមេទៅវិញ៕
jeudi 26 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire