jeudi 20 septembre 2012

រឿងអត់ស្ដេចទី៨/ទី១.ទី២.ទី៣

រឿងទី១.ប្រប៉ាញ់អ៊ន់!
លោកសូត្រធម្មៈ
*មេម៉ាយសក់វែងប្រាស់ស្មាក៏ប្រប៉ាញ់អ៊ន់! ​ មេម៉ាយលោភលន់ក៏ប្រប៉ាញ់អ៊ន់
*មេម៉ាយក្ដៅខ្ខីក៏ប្រប៉ាញ់អ៊ន់! មេម៉ាយទន់ភ្លន់ក៏ប្រប៉ាញ់អ៊ន់ មេម៉ាយសុដនធំក៏ប្រប៉ាញ់អ៊ន់!៕

រឿងទី២.កូនមាន់ចង់ស្គាល់ឪពុក
កូនមាន់រត់លេងឲ្យប្រសាចនៅក្នុងទីធ្លា ជាមួយមេវា។​ មានអាកូនមាន់មួយវាឆ្លាតជាងគេ
ហើយបានស្រែកសួរមេវាថាៈ ម៉ែៗ ពុករបស់ខ្ញុំមុខមាត់យ៉ាងណាដែរ? ខ្ញុំចង់ឃើញគាត់
ណាស់ ហើយគាត់បែបសង្ហារដល់ហើយមើលទៅ!។ ម៉ែវាក៏ឆ្លើយតបវិញថាៈ កូនអ្ហើយ!
ម៉ែក៏មិនដែលឃើញមុខគាត់ដែរ! ព្រោះអីពេលដែលគាត់ឡើងជាន់លើខ្នងម៉ែម្ដងៗ
 ធ្ងន់ណាស់ ហើយម៉ែទន់ជើងពោះធ្លាក់ដល់ដី ជាពិសេសទៅទៀត គាត់ចឹកកម៉ែបោក
ទៅដី វីវក់ ម៉ែមើលមុខគាត់មិនឃើញទេកូនអើយ!៕

រឿងទី៣.ឆ្កែសាសងគ្នា
ឆ្កែអុកញ៉ារស់នៅក្នុងផ្ទះសេដ្ឋីស្ដុកស្ដម្ភ មានម្ហូបអាហារឆីឥតដែលខ្វះម្ដងឡើយ។​ជាពិសេស
ឆីសាច់គ្មានខ្លាញ់ ឬសាច់កំប៉ុងទៀតផង ហើយមានរាងធាត់ទ្រលុកតែម្ដង ។​ ចំណែកឯឆ្កែ
អនាថាវិញស្គមឲ្យកំព្រឹង ដោយខ្វះម្ហូបអាហារ។ ថ្ងៃមួយឆ្កែអនាថាបានដើរទៅជួបឆ្កែអុកញ៉ា
កំពុងតែដើរនៅក្នុងរបងផ្ទះរបស់សេដ្ឋី។
-ឆ្កែអនាថាក៏សួរទៅឆ្កែអុកញ៉ាៈ អូរចុះបងឆ្កែឯងក៏មានព្រលឹងម៉្លេះ?
-ឆ្កែអុញ៉ាក៏តបទៅវិញៈ ខ្ញុំមានម្ហូបអាហារឆីមិនខ្វះឡើយ ម្ចាស់របស់ខ្ញុំថ្នាក់ថ្នមល្អណាស់
-ឆ្កែអុកញ៉ាក៏សួរទៅឆ្កែអនាថាវិញៈ ចុះបងឯងម៉េចក៏ស្គមម៉្លេះ?
-ឆ្កែអនាថាក៏ឆ្លើយតបៈ បងអើយខ្ញុំរស់នៅលំបាកណាស់ បានព្រឹកខ្វះល្ងាច ជួនកាលបាន
ឆ្អឹងឆីម្ដងៗ ក៏ត្រូវមនុស្សលោកជញ្ជក់យកជាតិអស់ទៀត គឺកំសត់មែនទែន តែខ្ញុំមាន
សេរីភាព ចង់ធ្វើអ្វីបានតាមចិត្ត។
-ឆ្កែអនាថាក៏សួរទៅឆ្កែអុកញ៉ាទៀតៈ ចុះរឿងស្នេហាវិញបងឯងសម្បូរដូចម្ហូបអញ្ចឹងដែរអ្ហី?
-ឆ្កែអនាថាឮសំណួរហ្នឹងក៏ស្រក់ទឹកភ្នែកច្រោក! មួយសន្ទុះក្រោយមកក៏តបទៅវិញៈ គ្រាន់
តែចូលមកដល់ផ្ទះនេះភ្លាមគេយកខ្ញុំទៅគ្រាវភ្លេត គឺគ្មានចំណង់រឿងស្នេហាសោះ អភ័ពដល់
ហើយ!។
-ឆ្កែអុកញ៉ាក៏សួរទៅឆ្កែអនាថាវិញៈ ចុះបងឯងវិញរឿងស្នេហាវាយ៉ាងណាដែរ?
-ឆ្កែអនាថាក៏ឆ្លើយៈ រឿងហ្នឹងវិញសម្បូរណាស់ ខ្ញុំចុយឡើងស្គមខ្លួនវើយ!៕

Aucun commentaire:

Enregistrer un commentaire