samedi 11 février 2012

រឿងអត់ស្ដេចទី៧ / ១៩.២០

រឿងទី១៩.យកអាគុយថ្មីមកកេវអាគុយចាស់
មហល្លកៈម្នាក់រស់ជាមួយភរិយា គាត់ជរាហើយឥតមានសីវាសោះ។ ភរិយាគាត់ឆ្លាតណាស់
ក៏រកស្រីក្មេងមកស្ទៀបអង្អែលឲ្យស្វាមី ហើយគាត់នៅជិតនោះដែរចាំមើល។ តាចាស់ប៉ះ
ស្រីក្មេងស្រាប់តែមានសីវាភ្លាម។ ភរិយាគាត់ឃើញដូច្នោះ ក៏រុញស្រីក្មេងនោះចេញ ហើយ
ក៏ចាត់ការជាមួយតាទៅ។ រួចគាត់បន្លឺថាៈ ឡានចាស់មិនឆេះ គ្រាន់តែយកអាគុយថ្មីមកកេវ
មួយភ្លេត ឆេះភ្លាម គេក៏ដកចេញវិញហើយ!៕

រឿងទី២០.ឈាមមួយដំណក់ក្មុងពោះអូន
មួសញីតែងតែខាំបឺតឈាមមនុស្សសត្វទាំងឡាយ។ មានថ្ងៃមួយមូសញីមួយបានខាំបឺតឈាម
បុរសម្នាក់។ ធ្វើឲ្យបុរសនោះចងកំហឹងយ៉ាងខ្លាំង ក៏ដេញតាមសម្លាប់មូសនោះ។ ឯសត្វមូសក៏
តបទៅបុរសនោះថាៈ  គ្រាន់តែឈាមបងមួយដំណក់​ នៅក្នុងពោះអូន ក៏បងគ្មានក្ដីមេត្តា  ដាច់ចិត្តដេញតាមប្រហារ​អូន​ដែរ បងឯងសាហាវឃោរឃៅណាស់!

Aucun commentaire:

Enregistrer un commentaire