dimanche 27 décembre 2009

រឿងអត់ស្ដេចទី៦/០៧.០៨.០៩

រឿងទី៦/០៧.លេបថ្នាំសុល
ខ្មែរជនភៀសខ្លួនបានមកដល់ប្រទេសបារាំងហើយបានរស់នៅបន្ដោះអាសន្ន
ក្នុងហ្វយេ(Foyer)។មានខ្មែរម្នាក់គាត់គ្រុនក៏ទៅឲយពេទ្យព្យាបាល។ ពេទ្យ
ពិនិត្យរួចហើយក៏ចេញប័ណ្ណឲយគាត់ទៅទិញថ្នាំ។មានថ្នាំលេបនិងថ្នាំសុលតាមរន្ធ
វច្ចមគ្គផង។តែគាត់មិនចេះភាសាបារាំងទេ បានថ្នាំមកគាត់ឃើញថ្នាំសុលគូថ គ្រាប់
វាធំហើយវែងផង គាត់រអ៊ូថា«យ៊ីស!ស្រុកនេះជឿនលឿនណាស់ ម៉េចក៏ធ្វើ ថ្នាំគ្រាប់
ធំៗម៉្លេះវ៉ី!។ គាត់គ្រុនក្ដៅផងក៏ដាច់ចិត្តលេបថ្នាំនោះទៅ។ តែធំក្លិនអាក្រក់
ណាស់ លេបមិនចេះចូល ប្រឹងធ្មេចភ្នែក ហើយខាំចេកលេបទាល់តែចូលថ្នាំនោះ
ទៅ។តែខ្លិនថ្នាំនៅតែធំជាប់មាត់រហូត គាត់ភ័យខ្លាចពុលស្លាប់ក៏ទៅសួរខ្មែរ
ម្នាក់ជាគ្រូចេះភាសាបារាំងជ្រៅជ្រះ។ទៅដល់ក៏ជួបប្រពន្ធលោកគ្រូនោះ គាត់ក៏រ៉ាយ
រ៉ាប់ប្រាប់ថាបានលេបថ្នាំមួយគ្រាប់ធំហើយវែង លំបាកលេបណាស់ហើយធំខ្លិនជាប់មាត់
មិនដាច់សោះ។ប្រពន្ធលោកគ្រូនោះក៏ស្រែកលាន់មាត់ថា«ស្លាប់ហើយ ថ្នាំនោះ
គេយកសុលកែតទេតើ! »។បុរសនោះក៏តបទៅវិញថា«អញ្ចឹងថា!បានជាគ្រាប់វាធំៗហើយ
ធំខ្លឹនអាក្រក់ លំបាកលេបណាស់បងអើយ»៕

រឿងទី៦/០៨.កុហក់ពេទ្យខ្ជិលរៀន
សិស្សម្នាក់រៀននៅវិទ្យាល័យ។ពេលខ្ជិលរៀនក៏គេចទៅពេទ្យកុហក់ថាមិន
ស្រួលខ្លួនសុំថ្នាំលេប។តែដល់កុហកពេទ្យញឹកពេក ពេទ្យសង្ស័យ។ឯសិស្សនោះ
ក៏រកពាក្យកុហក់ពេទ្យតែរហូត។ ដល់ថ្ងៃមួយទៅដល់មន្ទីរពរទ្យសិស្សនោះក៏
ពុតជាឈឺរោគក្រហែមអែមៗៗ!។ឯពេទ្យដឹងថាសិស្សនោះធ្វើ ពុត ក៏ប្រាប់សិស្ស
នោះថា«រោគនេះចំឡែកណាស់ ទាល់តែយកឈាមទៅធ្វើ កុសលវិច័យ។ពេទ្យក៏យក
seringue ដែលមានម្ជុល ដ៏ធំហើយវែងមក។សិស្សនោះឃើញម្ជុលធំពេក ភ័យខ្លាច
ក៏ស្ទុះរត់ចេញពីបន្ទប់ពេទ្យយ៉ាងលឿន៕

រឿងទី៦/០៩.បន្ទោរបង់លើ Lavabo
មានជនភៀសខ្លួនមួយគ្រួសារទើបតែមកដល់ទីក្រុងប៉ារីសនារាត្រី។ឡានក្រុងក៏ដឹកគាត់
ទៅ Foyer ។ រួចហើយអ្នកចាត់ចែងក៏នាំគាត់ទៅបន្ទប់ដំណេក។ ចៃដន្យប្រពន្ធ
គាត់ឈឺពោះរាគរុសទាស់ចំណី រកបង្គន់មិនឃើញនៅក្នុងបន្ទប់។ទាល់ច្រកទប់មិនជាប់
ប្ដីគាត់ក៏សម្រេចបីប្រពន្ធ ឲយបន្ទោរបង់លើ LAVABO។រួចហើយបើកទឹកបញ្ជូនលាមក
ក៏ទៅមិនអស់ ប្ដីប្រពន្ធក៏សម្រេចនាំគ្នាច្របាច់លាមកឲយហ្មត់​រួចបើកទឹកបង្ហូរអស់
ទៅ។លុះស្អែកឡើង គាត់ក៏សួរខ្មែរៗដែលមកដល់មុន ថាបង្គន់នៅឯណាគាត់រកសព្វ
កន្លែងក្នុងបន្ទប់មិនឃើញសោះ?។ គេក៏ប្រាប់គាត់ថាបង្គន់និងបន្ទប់ទឹករួមគ្នានៅ
ខាងក្រៅ។គាត់ក៏រអ៊ូថាៈហេតុតែឯងល្ងង់បានជានាំគ្នាច្របាច់លាមកយ៉ាងនេះវើយ!៕

Aucun commentaire:

Enregistrer un commentaire