dimanche 29 mars 2009

រឿងអត់ស្ដេចទី៥/១០.១១.១២

ទី៥/១០.ចាញ់សម្រស់អូន
មានសង្សារមួយគូអង្គុយសារសងគ្នាតាមមាត់ទន្លេនាពេលរសៀលស្រាប់
តែមេឃស្រទុំងងឹតស្លុប។ នាងក្រមុំក៏និយាយទៅកាន់សង្សារថាៈ បងអឺយ
មេឃងងឹតចង់ភ្លៀងហើយ!។សង្សាររបស់នាងក៏តបវិញថាៈមេឃស្រទុំក៏ព្រោះ
ចាញ់សម្រស់របស់អូនឯងហ្នឹងដឹងទេ!។​ ជាច្រើនឆ្នាំកន្លងមកគាត់ទាំងពីរមាន
កូនបីនាក់។ភរិយាឃើញមេឃស្រទុំចង់ភ្លៀងហើយចង់ឱយប្ដីនិយាយពាក្យ
ផ្អែមល្ហែមជាមួយ ក៏ប្រាប់ប្ដីថាៈ បងអឺយមើលមេឃស្រទុំងងឹតដល់ហើយ!
ឯប្ដីក៏តបទៅវិញថាៈ ភ្លើម៉្លេះវើយ!កូនបីទៅហើយមិនដឹងថាមេឃចង់
ភ្លៀងទេឬអី!៕

ទី៥/១១.ធើមេជ្រូក
​ មានបុរសម្នាក់ខិលណាស់ តែងតែលួចធើគូថមេជ្រូក។ ព្រលប់មួយភរិយាគាត់
បានលបមើលឃើញក៏ខកចិត្តណាស់ហើយចងកំហឹងនឹងប្ដី តែមិនហ៊ាននិយាយ
ត្រង់ៗជាមួយប្ដីទេ។ចៃដន្យរសៀលថ្ងៃមួយមានចិនៗកំពុងតែដេញចាប់ជ្រូក
នៅក្នុងភូមិលាន់សូរអឺងកង។ប្ដីក៏សួរទៅប្រពន្ធថាៈច៎ុះនរណាស្រែកអ្វីឮអឺង
កងម៉្លេះ?។ប្រពន្ធក៏ឆ្លើយបញ្ឈឺទៅប្ដីថាៈគេមករកចាប់អ្នកដែលលួច
ធើគូថមេជ្រូកយកទៅសម្លាប់វើយ!។ ប្ដីឮដូច្នោះភ័យក៏ចុះពីផ្ទះភ្លេត
ហើយរត់គេចខ្លួនទៅបាត់៕

ទី៥/១២.រត់ចោលភូមិកំណើត
មានកម្លោះម្នាក់រស់នៅតាមជនបទ។ កម្លោះនោះខិលណាស់តែងតែ
លបលួចធើគូថក្របីញីរបស់អ្នកជិតខាងជាញឹកញាប់។ឯម្ចាស់ក្របីចេះតែឆ្ងល់ថា
ស្ទើរតែរាល់យប់ក្របីចេះតែផ្អើល រួចហើយក៏ស្ងាត់ឈឹងរហូតភ្លឺ។គិតថាចោរ
វាដូចជាមិនមែន។ព្រោះមិនមានបាត់ក្របីណាមួយសោះ។ម្ចាស់ក្របីក៏ទិញពិល
អា៥ណាត់មកចាំឆួលមើលពេលក្របីផ្អើល។យប់មួយស្ងាត់ល្អកម្លោះនោះក៏
លបលួចមកទៀត។កំពុងតែចាត់ការម្ចាស់ក្របីបញ្ចាំងពិលឆ្វាចក៏ឃើញកម្លោះ
នោះលោតចុះរត់ទៅបាត់។កម្លោះនោះខ្មាសម្ចាស់ក្របីពេកហើយខ្លាច
អ្នកភូមិគេបង្អាប់ផង ក៏រត់ចោលស្រុកកំណើតបាត់ទៅ៕

Aucun commentaire:

Enregistrer un commentaire