រឿងទី១.ប្រប៉ាញ់អ៊ន់!
លោកសូត្រធម្មៈ
*មេម៉ាយសក់វែងប្រាស់ស្មាក៏ប្រប៉ាញ់អ៊ន់! មេម៉ាយលោភលន់ក៏ប្រប៉ាញ់អ៊ន់
*មេម៉ាយក្ដៅខ្ខីក៏ប្រប៉ាញ់អ៊ន់! មេម៉ាយទន់ភ្លន់ក៏ប្រប៉ាញ់អ៊ន់ មេម៉ាយសុដនធំក៏ប្រប៉ាញ់អ៊ន់!៕
រឿងទី២.កូនមាន់ចង់ស្គាល់ឪពុក
កូនមាន់រត់លេងឲ្យប្រសាចនៅក្នុងទីធ្លា ជាមួយមេវា។ មានអាកូនមាន់មួយវាឆ្លាតជាងគេ
ហើយបានស្រែកសួរមេវាថាៈ ម៉ែៗ ពុករបស់ខ្ញុំមុខមាត់យ៉ាងណាដែរ? ខ្ញុំចង់ឃើញគាត់
ណាស់ ហើយគាត់បែបសង្ហារដល់ហើយមើលទៅ!។ ម៉ែវាក៏ឆ្លើយតបវិញថាៈ កូនអ្ហើយ!
ម៉ែក៏មិនដែលឃើញមុខគាត់ដែរ! ព្រោះអីពេលដែលគាត់ឡើងជាន់លើខ្នងម៉ែម្ដងៗ
ធ្ងន់ណាស់ ហើយម៉ែទន់ជើងពោះធ្លាក់ដល់ដី ជាពិសេសទៅទៀត គាត់ចឹកកម៉ែបោក
ទៅដី វីវក់ ម៉ែមើលមុខគាត់មិនឃើញទេកូនអើយ!៕
រឿងទី៣.ឆ្កែសាសងគ្នា
ឆ្កែអុកញ៉ារស់នៅក្នុងផ្ទះសេដ្ឋីស្ដុកស្ដម្ភ មានម្ហូបអាហារឆីឥតដែលខ្វះម្ដងឡើយ។ជាពិសេស
ឆីសាច់គ្មានខ្លាញ់ ឬសាច់កំប៉ុងទៀតផង ហើយមានរាងធាត់ទ្រលុកតែម្ដង ។ ចំណែកឯឆ្កែ
អនាថាវិញស្គមឲ្យកំព្រឹង ដោយខ្វះម្ហូបអាហារ។ ថ្ងៃមួយឆ្កែអនាថាបានដើរទៅជួបឆ្កែអុកញ៉ា
កំពុងតែដើរនៅក្នុងរបងផ្ទះរបស់សេដ្ឋី។
-ឆ្កែអនាថាក៏សួរទៅឆ្កែអុកញ៉ាៈ អូរចុះបងឆ្កែឯងក៏មានព្រលឹងម៉្លេះ?
-ឆ្កែអុញ៉ាក៏តបទៅវិញៈ ខ្ញុំមានម្ហូបអាហារឆីមិនខ្វះឡើយ ម្ចាស់របស់ខ្ញុំថ្នាក់ថ្នមល្អណាស់
-ឆ្កែអុកញ៉ាក៏សួរទៅឆ្កែអនាថាវិញៈ ចុះបងឯងម៉េចក៏ស្គមម៉្លេះ?
-ឆ្កែអនាថាក៏ឆ្លើយតបៈ បងអើយខ្ញុំរស់នៅលំបាកណាស់ បានព្រឹកខ្វះល្ងាច ជួនកាលបាន
ឆ្អឹងឆីម្ដងៗ ក៏ត្រូវមនុស្សលោកជញ្ជក់យកជាតិអស់ទៀត គឺកំសត់មែនទែន តែខ្ញុំមាន
សេរីភាព ចង់ធ្វើអ្វីបានតាមចិត្ត។
-ឆ្កែអនាថាក៏សួរទៅឆ្កែអុកញ៉ាទៀតៈ ចុះរឿងស្នេហាវិញបងឯងសម្បូរដូចម្ហូបអញ្ចឹងដែរអ្ហី?
-ឆ្កែអនាថាឮសំណួរហ្នឹងក៏ស្រក់ទឹកភ្នែកច្រោក! មួយសន្ទុះក្រោយមកក៏តបទៅវិញៈ គ្រាន់
តែចូលមកដល់ផ្ទះនេះភ្លាមគេយកខ្ញុំទៅគ្រាវភ្លេត គឺគ្មានចំណង់រឿងស្នេហាសោះ អភ័ពដល់
ហើយ!។
-ឆ្កែអុកញ៉ាក៏សួរទៅឆ្កែអនាថាវិញៈ ចុះបងឯងវិញរឿងស្នេហាវាយ៉ាងណាដែរ?
-ឆ្កែអនាថាក៏ឆ្លើយៈ រឿងហ្នឹងវិញសម្បូរណាស់ ខ្ញុំចុយឡើងស្គមខ្លួនវើយ!៕
សូមគោរពលោកស្រីអ្នកនាងកញ្ញានិងអស់លោកទាំងអស់ដែលចូលអាន ក្នុងទំព័រវិបសាយរបស់ខ្ញុំ។បើមានការខុសឆ្គងសូមអភ័យទោសទោះជា ចេតនាឬក៏អចេតនាក្ដី។រឿងអត់ស្ដេចទាំងនេះបានមកពីការធ្វើដំណើរទៅ តាមស្រុកខេត្តនានានៃប្រទេសកម្ពុជានឹងមានរឿងខ្លះខ្ញុំប្រឌិតខ្លួនឯង។ សូមអភ័យទោសបើមានខុសឆ្គងនូវអក្ខរាវិរុទ្ធក្នុងទំព័រវិបសាយនេះ៕
Pages
▼
jeudi 20 septembre 2012
samedi 11 février 2012
រឿងអត់ស្ដេចទី៧ / ១៩.២០
រឿងទី១៩.យកអាគុយថ្មីមកកេវអាគុយចាស់
មហល្លកៈម្នាក់រស់ជាមួយភរិយា គាត់ជរាហើយឥតមានសីវាសោះ។ ភរិយាគាត់ឆ្លាតណាស់
ក៏រកស្រីក្មេងមកស្ទៀបអង្អែលឲ្យស្វាមី ហើយគាត់នៅជិតនោះដែរចាំមើល។ តាចាស់ប៉ះ
ស្រីក្មេងស្រាប់តែមានសីវាភ្លាម។ ភរិយាគាត់ឃើញដូច្នោះ ក៏រុញស្រីក្មេងនោះចេញ ហើយ
ក៏ចាត់ការជាមួយតាទៅ។ រួចគាត់បន្លឺថាៈ ឡានចាស់មិនឆេះ គ្រាន់តែយកអាគុយថ្មីមកកេវ
មួយភ្លេត ឆេះភ្លាម គេក៏ដកចេញវិញហើយ!៕
រឿងទី២០.ឈាមមួយដំណក់ក្មុងពោះអូន
មួសញីតែងតែខាំបឺតឈាមមនុស្សសត្វទាំងឡាយ។ មានថ្ងៃមួយមូសញីមួយបានខាំបឺតឈាម
បុរសម្នាក់។ ធ្វើឲ្យបុរសនោះចងកំហឹងយ៉ាងខ្លាំង ក៏ដេញតាមសម្លាប់មូសនោះ។ ឯសត្វមូសក៏
តបទៅបុរសនោះថាៈ គ្រាន់តែឈាមបងមួយដំណក់ នៅក្នុងពោះអូន ក៏បងគ្មានក្ដីមេត្តា ដាច់ចិត្តដេញតាមប្រហារអូនដែរ បងឯងសាហាវឃោរឃៅណាស់!៕