រឿងទី១៩.យកអាគុយថ្មីមកកេវអាគុយចាស់
មហល្លកៈម្នាក់រស់ជាមួយភរិយា គាត់ជរាហើយឥតមានសីវាសោះ។ ភរិយាគាត់ឆ្លាតណាស់
ក៏រកស្រីក្មេងមកស្ទៀបអង្អែលឲ្យស្វាមី ហើយគាត់នៅជិតនោះដែរចាំមើល។ តាចាស់ប៉ះ
ស្រីក្មេងស្រាប់តែមានសីវាភ្លាម។ ភរិយាគាត់ឃើញដូច្នោះ ក៏រុញស្រីក្មេងនោះចេញ ហើយ
ក៏ចាត់ការជាមួយតាទៅ។ រួចគាត់បន្លឺថាៈ ឡានចាស់មិនឆេះ គ្រាន់តែយកអាគុយថ្មីមកកេវ
មួយភ្លេត ឆេះភ្លាម គេក៏ដកចេញវិញហើយ!៕
រឿងទី២០.ឈាមមួយដំណក់ក្មុងពោះអូន
មួសញីតែងតែខាំបឺតឈាមមនុស្សសត្វទាំងឡាយ។ មានថ្ងៃមួយមូសញីមួយបានខាំបឺតឈាម
បុរសម្នាក់។ ធ្វើឲ្យបុរសនោះចងកំហឹងយ៉ាងខ្លាំង ក៏ដេញតាមសម្លាប់មូសនោះ។ ឯសត្វមូសក៏
តបទៅបុរសនោះថាៈ គ្រាន់តែឈាមបងមួយដំណក់ នៅក្នុងពោះអូន ក៏បងគ្មានក្ដីមេត្តា ដាច់ចិត្តដេញតាមប្រហារអូនដែរ បងឯងសាហាវឃោរឃៅណាស់!៕
Aucun commentaire:
Enregistrer un commentaire