រឿងទី១០.ឈឺធ្មេញ
តាម្នាក់ទើបតែមកដល់ស្រុកបារាំង គាត់ឈឺធ្មេញពេក ក៏ទូរស័ព្ទទៅពេទ្យធ្មេញថា
«អាល៉ូ ម៉ួតាប៉ាច ត្រ មួ ត្រ ដង់ ណុង ម៉ង់ ហ្សេ Allo! moi Ta Pach trois mois
trois dents non manger!».ពេទ្យក៏ទទួលយកទៅដកធ្មេញឲយគាត់។ពេទ្យដក
ធ្មេញថ្គាមមួយហើយ ក៏សួរគាត់ថា ធ្មេញមួយនេះឈឺទៀតទេ?។តាគាត់មិនយល់ តែឆ្លើយ
គួរសម ថា វុយៗ«Oui oui».ពេទ្យក៏ដកមួយទៀត។ដករួចហើយ ពេទ្យក៏សួរទៀតថាអាមួយ
នេះឈឺដែរឬ? គាត់មិនយល់ចេះតែឆ្លើយ Oui oui ។ មានអីពេទ្យធ្មេញក៏ដកអស់ធ្មេញទាំង
ក្រាស់។ ត្រឡប់ទៅដល់ផ្ទះកូនក៏សួរថាៈ ហេតុអីក៏ពុកឯងដកធ្មេញទាំងអស់ដូច្នេះ?។ គាត់ក៏
តបថាៈមិនដឹងទេវើយ ពុកមិនយល់ក៏ឆ្លើយគួរសមថា«វុយៗ oui oui»ពេទ្យក៏ដកទាំងក្រាស់ទៅ៕
រឿងទី១១.ចូលបង្គន់ក្នុងយន្តហោះ
ខ្មែរជនភៀសមួយក្រុមត្រូវគេនាំខ្លួនជិះយន្តហោះទៅប្រទេសបារាំង។មានកម្លោះ
ខ្មែរម្នាក់បានទៅបង្គន់ក្នុងយន្តហោះ បន្ទាប់មកគាត់បើកទឹក ក៏ឃើញទឹកបង្គន់មាន
ព៌ណខៀវ រួចភ័យញ័រខ្លួនខ្លាចធ្លាយសាំងយន្តហោះ។ក៏ទៅអង្គុយនៅកៅអី
ភ័យខ្លាចយន្តហោះធ្លាក់។នៅមិនសុខក៏ដើរចុះដើរឡើងតក់ក្រហល់ចូលទៅក្នុងបង្គន់
ទៀត រួចក៏ចុចបើកទឹកម្ដងហើយម្ដងទៀត ទឹកនៅតែមានព៌ណខៀវដ៏ដែល គាត់គឹតថា
ប្រហែលជាថ្នាំដាក់ក្នុងទឹកហើយ តែចិត្តមួយនៅតែគិតថាធ្លាយសាំងរហូតដល់
យន្តហោះចុះចតដល់ដីនៃប្រទេសបារាំង៕
រឿងទី១២.Dormir Jouer jouer(ដេកលេងៗ)
មានតាម្នាក់នៅប្រទេសបារាំងគាត់បាននាំចៅតូចទៅសាលារៀន។ថ្ងៃមួយបន្ទាប់ពី
ទទួលទានបាយហើយគាត់ក៏ទម្រេតលង់លក់ខកមិនបាននាំចៅទៅសាលា។គាត់ក៏និយាយ
ជាភាសាបារាំងទៅកាន់ចៅថា«តា ដកមា ហ្ស៊ូអេៗ ស្រាប់តែ អាល់លេ បណ្ដោយ
Dormir jouer jouer ស្រាប់តែ aller បណ្ដោយ» គឺគាត់បកប្រែភាសាខ្មែរមក
ភាសាបារាំងត្រង់ៗដែលបានមានន័យថា« តាដេកលេងៗ ស្រាប់តែទៅបណ្ដោយ »។
បានជាខកខាន នាំចៅឯងទៅសាលារៀន!៕
dimanche 27 décembre 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire