រឿងទី១៣.ខ្ពើមសក់នៅក្នុងចានអាហារ
ពេលស្រស់ស្រូបអាហារប្ដីក៏ឃើញសក់ រួចក៏ស្រែកបន្ទោសប្រពន្ធថាៈ ស្មោកគ្រោក
ណាស់វើយ សក់នៅក្នុងចានសម្ល! ប្រពន្ធឮដូច្នោះក៏តបទៅវិញថាៈ យឺស!សក់មួយ
សរសៃ តាប៊ិកឯងខ្ពើម ចុះកាលយប់មិញបឺតមមីសពេញមាត់ក៏មិនស្រែកថាខ្ពើមផងទៅ!៕
រឿងទី១៤.ចង់កើតជាសត្វជញ្ជក់ឈាម
ព្រះឥន្ទ្របានសួរគ្រប់គ្នាថាៈ អ្នកណាចង់កើតជាអ្វី ព្រះអង្គនឹងជប់ឱយបានដូចបំណង។
មានបុរសម្នាក់ចង់កើតជាសត្វបឺតឈាមស្រីៗ ព្រោះខឹងនឹងស្រីៗក្បត់ចិត្តខ្លួន។ព្រះឥន្ទ្រ
ក៏ប្រាប់ បើអញ្ចឹងមានតែកើតជាមូសឬជាឈ្លើង។បុរសនោះតបថាៈមូសឬឈ្លើងជួនកាលបឺត
ឈាមបុរសដែរ!។ ព្រះឥន្ទ្រក៏បញ្ជាក់ថាប្រាកដជាចង់កើតតែសត្វបឺតឈាមស្រីៗមែនឬ?បុរស
នោះតបថាប្រាកដហើយឲយតែបឺតឈាមស្រីៗបានពិតមែន!។ព្រះឥន្ទ្រក៏ជប់ឲយកើតជាសាឡី
អនាម័យទៅ គឺបឺតឈាមស្រីៗប្រាកដមែន!៕
រឿងទី១៥.ស្រវឹងស្រាឈឺក្បាល
និស្សិតទៅរៀននៅប្រទេសរុស្ស៊ីបាននិយាយថាៈ ស្រវឹងស្រានៅស្រុកខ្មែរឈឺក្បាល
រួចហើយទៅដកមេនៅផ្ទះឱយស្វាង។តែស្រវឹងស្រានៅប្រទេសរុស្ស៊ីបែរជាឈឺរន្ធគូថទៅ
វិញ។ព្រោះត្រូវគេស្វានពីក្រោយឲយស្វាងវើយ៕
lundi 28 décembre 2009
dimanche 27 décembre 2009
រឿងអត់ស្ដេចទី៦/១០.១១.១២
រឿងទី១០.ឈឺធ្មេញ
តាម្នាក់ទើបតែមកដល់ស្រុកបារាំង គាត់ឈឺធ្មេញពេក ក៏ទូរស័ព្ទទៅពេទ្យធ្មេញថា
«អាល៉ូ ម៉ួតាប៉ាច ត្រ មួ ត្រ ដង់ ណុង ម៉ង់ ហ្សេ Allo! moi Ta Pach trois mois
trois dents non manger!».ពេទ្យក៏ទទួលយកទៅដកធ្មេញឲយគាត់។ពេទ្យដក
ធ្មេញថ្គាមមួយហើយ ក៏សួរគាត់ថា ធ្មេញមួយនេះឈឺទៀតទេ?។តាគាត់មិនយល់ តែឆ្លើយ
គួរសម ថា វុយៗ«Oui oui».ពេទ្យក៏ដកមួយទៀត។ដករួចហើយ ពេទ្យក៏សួរទៀតថាអាមួយ
នេះឈឺដែរឬ? គាត់មិនយល់ចេះតែឆ្លើយ Oui oui ។ មានអីពេទ្យធ្មេញក៏ដកអស់ធ្មេញទាំង
ក្រាស់។ ត្រឡប់ទៅដល់ផ្ទះកូនក៏សួរថាៈ ហេតុអីក៏ពុកឯងដកធ្មេញទាំងអស់ដូច្នេះ?។ គាត់ក៏
តបថាៈមិនដឹងទេវើយ ពុកមិនយល់ក៏ឆ្លើយគួរសមថា«វុយៗ oui oui»ពេទ្យក៏ដកទាំងក្រាស់ទៅ៕
រឿងទី១១.ចូលបង្គន់ក្នុងយន្តហោះ
ខ្មែរជនភៀសមួយក្រុមត្រូវគេនាំខ្លួនជិះយន្តហោះទៅប្រទេសបារាំង។មានកម្លោះ
ខ្មែរម្នាក់បានទៅបង្គន់ក្នុងយន្តហោះ បន្ទាប់មកគាត់បើកទឹក ក៏ឃើញទឹកបង្គន់មាន
ព៌ណខៀវ រួចភ័យញ័រខ្លួនខ្លាចធ្លាយសាំងយន្តហោះ។ក៏ទៅអង្គុយនៅកៅអី
ភ័យខ្លាចយន្តហោះធ្លាក់។នៅមិនសុខក៏ដើរចុះដើរឡើងតក់ក្រហល់ចូលទៅក្នុងបង្គន់
ទៀត រួចក៏ចុចបើកទឹកម្ដងហើយម្ដងទៀត ទឹកនៅតែមានព៌ណខៀវដ៏ដែល គាត់គឹតថា
ប្រហែលជាថ្នាំដាក់ក្នុងទឹកហើយ តែចិត្តមួយនៅតែគិតថាធ្លាយសាំងរហូតដល់
យន្តហោះចុះចតដល់ដីនៃប្រទេសបារាំង៕
រឿងទី១២.Dormir Jouer jouer(ដេកលេងៗ)
មានតាម្នាក់នៅប្រទេសបារាំងគាត់បាននាំចៅតូចទៅសាលារៀន។ថ្ងៃមួយបន្ទាប់ពី
ទទួលទានបាយហើយគាត់ក៏ទម្រេតលង់លក់ខកមិនបាននាំចៅទៅសាលា។គាត់ក៏និយាយ
ជាភាសាបារាំងទៅកាន់ចៅថា«តា ដកមា ហ្ស៊ូអេៗ ស្រាប់តែ អាល់លេ បណ្ដោយ
Dormir jouer jouer ស្រាប់តែ aller បណ្ដោយ» គឺគាត់បកប្រែភាសាខ្មែរមក
ភាសាបារាំងត្រង់ៗដែលបានមានន័យថា« តាដេកលេងៗ ស្រាប់តែទៅបណ្ដោយ »។
បានជាខកខាន នាំចៅឯងទៅសាលារៀន!៕

រឿងអត់ស្ដេចទី៦/០៧.០៨.០៩
រឿងទី៦/០៧.លេបថ្នាំសុល
ខ្មែរជនភៀសខ្លួនបានមកដល់ប្រទេសបារាំងហើយបានរស់នៅបន្ដោះអាសន្ន
ក្នុងហ្វយេ(Foyer)។មានខ្មែរម្នាក់គាត់គ្រុនក៏ទៅឲយពេទ្យព្យាបាល។ ពេទ្យ
ពិនិត្យរួចហើយក៏ចេញប័ណ្ណឲយគាត់ទៅទិញថ្នាំ។មានថ្នាំលេបនិងថ្នាំសុលតាមរន្ធ
វច្ចមគ្គផង។តែគាត់មិនចេះភាសាបារាំងទេ បានថ្នាំមកគាត់ឃើញថ្នាំសុលគូថ គ្រាប់
វាធំហើយវែងផង គាត់រអ៊ូថា«យ៊ីស!ស្រុកនេះជឿនលឿនណាស់ ម៉េចក៏ធ្វើ ថ្នាំគ្រាប់
ធំៗម៉្លេះវ៉ី!។ គាត់គ្រុនក្ដៅផងក៏ដាច់ចិត្តលេបថ្នាំនោះទៅ។ តែធំក្លិនអាក្រក់
ណាស់ លេបមិនចេះចូល ប្រឹងធ្មេចភ្នែក ហើយខាំចេកលេបទាល់តែចូលថ្នាំនោះ
ទៅ។តែខ្លិនថ្នាំនៅតែធំជាប់មាត់រហូត គាត់ភ័យខ្លាចពុលស្លាប់ក៏ទៅសួរខ្មែរ
ម្នាក់ជាគ្រូចេះភាសាបារាំងជ្រៅជ្រះ។ទៅដល់ក៏ជួបប្រពន្ធលោកគ្រូនោះ គាត់ក៏រ៉ាយ
រ៉ាប់ប្រាប់ថាបានលេបថ្នាំមួយគ្រាប់ធំហើយវែង លំបាកលេបណាស់ហើយធំខ្លិនជាប់មាត់
មិនដាច់សោះ។ប្រពន្ធលោកគ្រូនោះក៏ស្រែកលាន់មាត់ថា«ស្លាប់ហើយ ថ្នាំនោះ
គេយកសុលកែតទេតើ! »។បុរសនោះក៏តបទៅវិញថា«អញ្ចឹងថា!បានជាគ្រាប់វាធំៗហើយ
ធំខ្លឹនអាក្រក់ លំបាកលេបណាស់បងអើយ»៕
រឿងទី៦/០៨.កុហក់ពេទ្យខ្ជិលរៀន
សិស្សម្នាក់រៀននៅវិទ្យាល័យ។ពេលខ្ជិលរៀនក៏គេចទៅពេទ្យកុហក់ថាមិន
ស្រួលខ្លួនសុំថ្នាំលេប។តែដល់កុហកពេទ្យញឹកពេក ពេទ្យសង្ស័យ។ឯសិស្សនោះ
ក៏រកពាក្យកុហក់ពេទ្យតែរហូត។ ដល់ថ្ងៃមួយទៅដល់មន្ទីរពរទ្យសិស្សនោះក៏
ពុតជាឈឺរោគក្រហែមអែមៗៗ!។ឯពេទ្យដឹងថាសិស្សនោះធ្វើ ពុត ក៏ប្រាប់សិស្ស
នោះថា«រោគនេះចំឡែកណាស់ ទាល់តែយកឈាមទៅធ្វើ កុសលវិច័យ។ពេទ្យក៏យក
seringue ដែលមានម្ជុល ដ៏ធំហើយវែងមក។សិស្សនោះឃើញម្ជុលធំពេក ភ័យខ្លាច
ក៏ស្ទុះរត់ចេញពីបន្ទប់ពេទ្យយ៉ាងលឿន៕
រឿងទី៦/០៩.បន្ទោរបង់លើ Lavabo
មានជនភៀសខ្លួនមួយគ្រួសារទើបតែមកដល់ទីក្រុងប៉ារីសនារាត្រី។ឡានក្រុងក៏ដឹកគាត់
ទៅ Foyer ។ រួចហើយអ្នកចាត់ចែងក៏នាំគាត់ទៅបន្ទប់ដំណេក។ ចៃដន្យប្រពន្ធ
គាត់ឈឺពោះរាគរុសទាស់ចំណី រកបង្គន់មិនឃើញនៅក្នុងបន្ទប់។ទាល់ច្រកទប់មិនជាប់
ប្ដីគាត់ក៏សម្រេចបីប្រពន្ធ ឲយបន្ទោរបង់លើ LAVABO។រួចហើយបើកទឹកបញ្ជូនលាមក
ក៏ទៅមិនអស់ ប្ដីប្រពន្ធក៏សម្រេចនាំគ្នាច្របាច់លាមកឲយហ្មត់រួចបើកទឹកបង្ហូរអស់
ទៅ។លុះស្អែកឡើង គាត់ក៏សួរខ្មែរៗដែលមកដល់មុន ថាបង្គន់នៅឯណាគាត់រកសព្វ
កន្លែងក្នុងបន្ទប់មិនឃើញសោះ?។ គេក៏ប្រាប់គាត់ថាបង្គន់និងបន្ទប់ទឹករួមគ្នានៅ
ខាងក្រៅ។គាត់ក៏រអ៊ូថាៈហេតុតែឯងល្ងង់បានជានាំគ្នាច្របាច់លាមកយ៉ាងនេះវើយ!៕

samedi 26 décembre 2009
រឿងអត់ស្ដេចទី៦/០៤.០៥.០៦
រឿងទី៦/០៤.ស្រឡាញ់កូនក្រមុំ ខំយកចិត្តម៉ែ
មានបុរសម្នាក់សឹកពីបួសមក ក៏មានចិត្តបេតីកូនក្រមុំអ្នកមេម៉ាយម្នាក់នៅក្នុង
ភូមិជាមួយគ្នា។ បុរសនោះខំយកចិត្តម្ដាយរបស់នាងក្រមុំនោះណាស់ដោយជួយ
រែកទឹកដាក់ពាង នឹងជួយធ្វើ ការងារជាច្រើនទៀត។លុះដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី
អ្នកមេម៉ាយក៏ប្រើ កំលោះនោះឲយជួយរែកទឹកដាក់ពាងពេញសិនសឹមទៅវត្ត
តាមក្រោយ។រួចគាត់ប្រាប់កូនក្រមុំឲយទៅវត្តមុនកំលោះនោះចុះ។នាងក៏ធ្វើតាមពាក្យ
ម្ដាយប្រាប់។លុះកំលោះនោះរែកទឹកពេញពាងហើយ អ្នកមេម៉ាយលាងខ្លួនស្អាត
រួច ក៏ប្រាប់កំលោះថា«គាត់រហិរហាក់ខ្លួនដូចជាចង់កើតខ្យល់ សូមកំលោះឯងជួយ
កោសខ្យល់ឲយបន្តិច»។ គាត់ស្លៀកសំពត់ចងពុងដេកផ្កាប់មុខឲយកំលោះនោះ
កោសខ្នង។កោសខ្នងរួចហើយ គាត់ក៏ត្រឡប់ប្រាណផ្ងារពោះ ទំលាក់សំពត់ចុះក្រោម
បង្ហាញសុដនទាំងគូធ្វើ ឲយកំលោះនោះរំភើបញាប់ញ័រក្រៃលេង។ តែមិនហ៊ានធ្វើ អ្វីទេ។
ឯអ្នកមេម៉ាយក៏លូកដៃស្ទាបកំលោះនោះ..«ទំពក់វាទៅទើបផ្លែភ្នៅវាធ្លាក់មកដែរ!»។
អ្នកទាំងពីរក៏បានគ្នាជាប្ដីប្រពន្ធទៅ។ឯកូនក្រមុំនាងតូចចិត្តណាស់។ដោយម្ដាយដៃដល់ក៏
កញ្ឆក់យកគូស្នេហ៍របស់ខ្លួនទៅបាត់។នេះហើយស្រឡាញ់កូនខំយកចិត្តម្ដាយ៕
រឿងទី៦/០៥.សល់តិចតួចដែរតើ!
មានចាមម្នាក់បាននិយាយទៅកាន់ខ្មែរថា«លុងឯងទាំងអស់ នាំគ្នាយំស្រណោះដីខ្មែរ»
យំធើ អីដីខ្មែរនៅសល់តិចតួចដែរតើ!ឯចំណែកដីឡិនវិញយួនយកអស់មិនសល់អ្វីបន្តិចផង
ឡិនមិនតង់ស្រក់ទឹកភ្នែកផងហ្នឹង!៕
រឿងទី៦/០៦.សេះយន្ត
ស្រីខ្មែរនៅអ៊ឺរ៉ុបតែងតែនាំកូនតូចៗទៅផ្សារ ហើយតែងតែឲយកូនជិះសេះយន្ត។ ដោយ
ដាក់ប្រាក់កាក់ចូលទៅ សេះយន្តដើរយោកចុះយោកឡើង ក្មេងៗសប្បាយណាស់។ នៅ
រសៀលថ្ងៃមួយកូនប្រុសតូចរបស់គាត់ចេញទៅលេងបាល់នៅក្រៅផ្ទះ។គាត់ក៏រួមសង្វាស់
ជាមួយប្ដីដោយអង្គុយពីលើ ។ ស៊យកំពុងតែយោកចុះយោកឡើង កូនបើកទ្វារចូលមកឃើញ
គាត់ក៏ទុចង៉ក់ឈប់ធ្មឹង។កូនឃើញដូច្នោះក៏ស្រែកប្រាប់ថា«ម៉ាក់ឯងដាក់កាក់ទៀតទៅសេះ
វាដើរយោកចុះយោកឡើងវិញហើយ!៕

Inscription à :
Articles (Atom)