រឿងទី៥/១៩.ប្រយ័ត្នគេគិតលុយវើយ!
មានខ្មែរមួយគ្រួសារបានធ្វើ TESTE ជាប់ដើម្បីទៅប្រទេសទីបី។
ទៅដល់វាលយន្តហោះស្រាប់តែជួបជណ្ដើរស្វ័យប្រវត្តិ ប្អូនថ្លៃជា
យុវត្តីម្នាក់ក៏ដើរចុះដើរឡើងសប្បាយណាស់មិនដែលបានជួបជណ្ដើរដើរ
ខ្លួនឯងដូច្នេះសោះ។ ធ្វើឱយបងថ្លៃគាត់ខឹងហើយស្រែកគំហោក
បន្ទោសប្អូនថ្លៃជាយុវតីថា«ប្រយត័្នគេគិតលុយវើយ!អញគ្មានលុយ
បង់ជំនួសទេណា៎!»៕
រឿងទី៥/២០.ប្រពន្ធកាច
បុរសម្នាក់មានប្រពន្ធកាចណាស់ ជេរហើយធ្វើបាបគាត់ពេកទ្រាំមិនបាន
ក៏សួរមិត្តថា«គេបាញ់មនុស្សត្រង់ណាដែលឆាប់ងាប់ ហើយបាញ់តែមួយ
គ្រាប់គត់!»។មិត្តក៏ប្រាប់ថា«បាញ់ចំក្បាលដោះខាងឆ្វេងតែមួយគ្រាប់ងាប់
ភ្លាម»។បុរសនោះដឹងហើយទៅដល់ផ្ទះប្រពន្ធជេរមាក់ងាយទៀត
ក៏យកកាំភ្លើងខ្លីមកបាញ់ប្រពន្ធចំក្បាលដោះដូចមិត្តប្រាប់។ប្រពន្ធ
ត្រូវរបួសធ្ងន់ហើយបងប្អូនក៏ដឹកទៅពេទ្យជួយសង្គ្រោះរស់រានទៅ។
ឯប្ដីក៏ជាប់គុក ប្រពន្ធជាសះស្បើយ ក៏តាមទៅជេរដៀលត្មេះប្ដី
នៅក្នុងគុកទៀត។ពេលមិត្តដែលប្រាប់នោះមកសួរសុខទុក្ខក៏ធ្លាក់
ដល់រឿងបាញ់ប្រពន្ធចំក្បាលដោះម៉េចក៏មិនស្លាប់!។មិត្តក៏បញ្ជាក់ថា
ក្បាលដោះខាងឆ្វេងរបស់ប្រុសគឺចំបេះដូងតែប្រពន្ធមិត្តឯងដោះសណ្ដាយ
ក្បាលដោះនៅឆ្ងាយពីបេះដូងឡើងមួយចង្អាមធើម៉េចនឹងងាប់!៕
រឿងទី៥/២១.វាត់ល៉ុងសារដ្ឋ(ក្នុងវង់ក្រចក ត្រូវបកបញ្ច្រាស់)
០១.យាយជីស្នាក់នៅ«វាត់ល៉ុងសារាត់».ពេលឃើញប្រតិព័ទ្ធចិត្តរែងនឹក
ឃើញលោក«តាពេជ»ត្រូវស្រោចទឹក...ស្រោចយូរល្អថ្នឹកនឹកខ្នក់ខ្នាញ់។
០២.ឯវាត់ល៉ុងងសារដ្ឋវត្តី..ទើបកសាងថ្មីនៅក្រឡាញ់
«ក្រឡាញ់បិត»វាត់ឲយត្របាញ់..អវសាន«ក្រឡាញ់សុំចិត្ត»ស្រី។
០៣.បានឃើញនាងស្រី«ល៉ុងសារាត់»..ចិត្តគួចប្រតិព័ទ្ធរែងបេតី
ឃើញលោកតាពេជគិតលោកលៃ..«លោកតាពិត»ស្រីពេញចិត្តណាស់។
០៤.បើខ្មោចអូនស្រី«លងពិតមែន»..«លុយគិត»ពេញណែនមាត់ល្អណាស់
«ស្រីលងទាញពូក»កុំបង្រាស់..«លងពិត»ជាណាស់បាស់ជើងដៃ៕
ឧទាហរណ៍ៈ លុយគិត=លិទគុយ្ហ(គុយ្ហប្រែថាលិង្គ)
mardi 28 avril 2009
dimanche 12 avril 2009
រឿងអត់ស្ដេចទី៥/១៦.១៧.១៨
ទី៥/១៦.ក្មេងអួត
មានក្មេងពីរនាក់ជាមិត្តនឹងគ្នា។អាម្នាក់អួតកុហកណាស់បាននិយាយប្រាប់ថាៈ
តាអញមានគោមួយនឹមធំណាស់ វាផឹកទឹកម្ដងមួយពាងធំ។ពួកម៉ាកវាក៏តបទៅវិញ
ថាៈតាអញវិញមានស្គរមួយធំណាស់ទទឹងវាប្រហែលពីរម៉ែត្រ ពេលទូងម្ដងៗឮពេញ
ស្រុកតែម្ដងវើយ។ ក្មេងអួតក៏ឆ្លើយតបថាៈមានស្គរឯណាធំម៉្លេះទេវើយ!រក
ស្បែកគោឯណា៎មកពាស់បានទៅ!។មិត្តវាក៏ឆ្លើយថាៈស្បែកគោរបស់តាអ្ហែង
ហ្នឹងអី!ដែលធំហើយផឹកទឹកម្ដងមួយពាងម្ភៃអម្រែកនោះ!៕
ទី៥/១៧.ហេតុអីសុះម៉ាត់...
ជនជាតិចាមមួយក្រុមបាននាំគ្នានិយាយថាៈលោកសុះម៉ាត់ច្រៀងស្រងេះស្រងោច
ណាស់ហេតុអីបានជាប្រឡងមិនជាប់លេខមួយ!។មានជនជាតិចាមម្នាក់ចាស់ជាងគេក៏
បានឆ្លើយពន្យល់ប្រាប់អ្នកទាំងនោះថា គាត់ច្រៀងបទ«ផ្ញើកងចងៃដ» តាំង
ពីកើតមក ឡិនមិនដែលឃើញគេយកកងទៅចងដៃទេ។កងដៃគេយកទៅពាក់
ដូច្នេះហើយបានជាមិនជាប់លេខ១។ ឯលោកស៊ីនស៊ីសាមុតគាត់ច្រៀងបទ«ទឹកហូរ
ក្រោមស្ពាន»គឺវាមានន័យត្រឹមត្រូវណាស់ហើយពិរោះលន្លង់លន្លោចទៀត
ដូច្នេះគាត់ត្រូវតែជាប់លេខ១ប្រាកដមែន៕
ទី៥/១៨.ឈ្លើងចូលគូថ
មានយុវតីម្នាក់រស់នៅក្នុងជុំរុំជាមួយបងស្រីបងប្រុស។នារសៀលថ្ងៃមួយស្រាប់
តែមានឈាមហូរមកប្រឡាក់ខោស្លីបអស់ ធ្វើឱយនាងភ័យយ៉ាងខ្លាំងហើយយំ
ទៀតផងរួចរត់ទៅប្រាប់បងស្រីថាៈជួយផងៗឈ្លើងចូលគូថខ្ញុំ!មើឈាមហូរមក
ច្រើនណាស់ខ្ញុំប្រាកដជាងាប់មិនខានទេ!។បងស្រីក៏សួរថាៈនាងឯងទៅងូតទឹកបឹងឯ
ណាបានជាឈ្លើងចូលគូថ?។នាងនោះក៏ប្រាប់បងស្រីថាៈប្រហែលជាឈ្លើងចូល
តាំងពីជំនាន់អាពតហើយវាទើបតែចេញមកថ្ងៃនេះហ្នឹងណា!។បងស្រីក៏ស្រែកតបថាៈ
ឈ្លើងខ្មោចយ៎អី!មកខែថ្ងៃពេញក្រមុំហើយឆាប់ទៅរកសំឡីអនាម័យមកដាក់ទៅ!៕

Inscription à :
Articles (Atom)